មកមើលផ្ទះដ៏ធំស្កឹមស្កៃ របស់ Not Vorarit ឃើញហើយពិតជាចង់ទៅរស់នៅខ្លាំងណាស់

//s5.kh1.co/9e/9e77b306a8124cdc96fa690e60a265039c9ef361.jpg
តារា & កម្សាន្ដ

 ២០-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មកមើលផ្ទះដ៏ធំស្កឹមស្កៃរបស់តារាសម្ដែងថៃ លោក Not Vorarit ពិតជាមានភាពទាក់ទាញ ធំទូលាយ ព្រមជាមួយនឹងការរចនាយ៉ាងពិសេស ថែមទាំងមានបរិយាកាសដ៏ស្រស់ស្រាយទៀតផង

ថៃ៖ តារាសម្ដែងថៃ លោក Not Vorarit ជាតារាសម្តែងមួយរូប ដែលមានប្រជាប្រិយភាព និងបានធ្វើឲ្យអ្នកគាំទ្រជាច្រើនស្គាល់លោកតាមរយៈរឿងភាគល្បីៗផងដែរ។ យ៉ាងណាមិញ មិនយូរប៉ុន្មានបន្ទាប់ពីលោកបានរៀបការរួច ជាមួយនឹងភរិយាដ៏ស្រស់ស្អាត នាង Jan Nopalak ព្រមទាំងមានកូនស្រីដ៏គួរឲ្យស្រឡាញ់ បានធ្វើឲ្យគ្រួសាររបស់លោកកាន់តែមានភាពកក់ក្ដៅ និងមានសុភមង្គលជាទីបំផុត។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែជាគ្រួសារដ៏កក់ក្ដៅប៉ុណ្ណោះទេ តែបើងាកមកមើលពីការរស់នៅរបស់លោក Not Vorarit ព្រមទាំងគ្រួសារវិញ ក៏មានភាពឡូយឆាយអស្ចារ្យដែរ ដោយកាលពីថ្មីៗនេះ លោក Not Vorarit បានបង្ហាញឲ្យឃើញពីផ្ទះរបស់លោក ដែលមានទំហំធំទូលាយទៀតផង។

ជាការពិត ផ្ទះរបស់លោក ត្រូវបានសាងសង់ឡើងអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែនៅតែមាន​ការកែលម្អនិងបន្ថែមឥតឈប់ឈរ ដោយផ្ទះមួយនេះមានការរចនាយ៉ាងស្រស់ស្អាត បរិយាកាសនៅជុំវិញផ្ទះពិតជាមានផាសុកភាព ដោយសារតែមានដើមឈើបៃតងច្រើនប្រភេទ មានអាងហែលទឹកដ៏ធំមួយនៅចំកណ្តាលព្រមទាំងមានកៅអីអង្គុយជាច្រើនដែលអាចរៀបចំពិធីជប់លៀងបាន ។

 ចំណែកឯ ផ្នែកខាងក្នុងនៃផ្ទះ ក៏មានភាពទាក់ទាញមិនចាញ់ខាងក្រៅនោះដែរ ដោយនៅខាងក្នុង មានការរចនាយ៉ាងពិសេសជាមួយនឹងគ្រឿងសង្ហារឹមផ្សេងៗ រួមទាំងមានបន្ទប់ជាច្រើន មិនថាបន្ទប់ទទួលភ្ញៀវ បន្ទប់គេង បន្ទប់ទឹក និងបន្ទប់ស្លៀកពាក់សុទ្ធតែមានការតុបតែងយ៉ាងស្រស់ស្អាតទាំងអស់ ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Not Vorarit 
Not Vorarit 
Not Vorarit និងគ្រួសារ
Not Vorarit និងគ្រួសារ
ផ្ទះរបស់ Not Vorarit
ផ្ទះរបស់ Not Vorarit
ផ្ទះរបស់ Not Vorarit
ផ្ទះរបស់ Not Vorarit
ផ្ទះរបស់ Not Vorarit
ផ្ទះរបស់ Not Vorarit
ផ្ទះរបស់ Not Vorarit
ផ្ទះរបស់ Not Vorarit
ផ្ទះរបស់ Not Vorarit
ផ្ទះរបស់ Not Vorarit
ផ្ទះរបស់ Not Vorarit
ផ្ទះរបស់ Not Vorarit
ផ្ទះរបស់ Not Vorarit
ផ្ទះរបស់ Not Vorarit
ផ្ទះរបស់ Not Vorarit
ផ្ទះរបស់ Not Vorarit
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T