នៅចាំ ហុង ភារិន មានងារ«អច្ឆរិយកម្ពុជា»ទេ? ពេលនេះ បានចេញមុខបង្ហើបពី អាថ៌កំបាំងការចងចាំ ដ៏ពិសេសនេះ(មានវីដេអូ)

//s5.kh1.co/f9/f9d4930ea261fcb55c5af227d4af0ac868e19e21.jpg
តារា & កម្សាន្ដ

 ២០-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

គួរឲ្យសរសើរណាស់! កូនខ្មែរូបនេះ មានសមត្ថភាពពិសេសចងចាំដ៏អស្ចារ្យ ល្បីរន្ទឺដល់ស្រុកគេ ពេលនេះចេញមុខ បង្ហើបពីអាថ៌កំបាំងខ្លះៗ ចែករំលែកដល់យុវជនជំនាន់ក្រោយ

ភ្នំពេញ៖ ជឿជាក់ថា មហាជនជាច្រើនប្រាកដជា បានស្គាល់ច្បាស់ ពីអច្ចរិយៈកម្ពុជា លោកហុង ភារិន ដែលជាបុគ្គលម្នាក់ បានលើកមុខមាត់ប្រទេសយ៉ាងខ្លាំង ដោយសារការបញ្ចេញសមត្ថភាពចងចាំ បានល្អមិនគួរឲ្យជឿ ក្នុងកម្មវិធីមួយនៅប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ភាពល្បីល្បាញរបស់ ហុង ភារិន មិនត្រឹមតែមានក្នុងស្រុកទេ ថែមទាំងល្បីរន្ទឺដល់ ប្រទេសថៃ និងចិនបន្ថែមទៀត ធ្វើឲ្យប្រទេសជិតខាងទាំងនោះ កាន់តែស្គាល់ច្បាស់ពី ភាពអស្ចា្យនៃធនធានមនុស្សស្រុកខ្មែរ។

លើសពីនេះ ដើម្បីបកស្រាយរាល់ចម្ងល់ពី សមត្ថភាពដ៏ពិសេសមួយនេះ ថ្មីៗនេះដែរ ហុង ភារិន បានចេញវីដេអូមួយ រៀបរាប់អំពីវិធីសាស្រ្ដកាចងចាំ ឲ្យប្រិយមិត្តទាំងអស់បានស្ដាប់ និងអាចយកទៅប្រើប្រាស់តាមបាន។

ក្នុងវីដេអូមួយនោះដែរ ហុង ភារិន បាននិយាយថា​ ជំហ៊ានដំបូងបំផុត គឺរូបលោកបានប្រើប្រាស់ ការស្រមើស្រមៃចេញជារូបភាព ដែលជាវិធីដ៏ពេញនិយមសម្រាប់ អ្នកដែលហាត់ខួរក្បាល ព្រមទាំងធ្វើតាមដំណាក់ការជាច្រើនបន្តបន្ទាប់ទៀត។

ដោយឡែក នេះជាវីដេអូដំបូងបង្អស់ដែល ហុង ភារិន បានចេញមុខធ្វើវីដេអូ ចែករំលែកពីបទពិសោធន៍មួយនេះ សង្ឃឹមថា ពុកម៉ែបងប្អូន ព្រមទាំងយុវជនជំនាន់ក្រោយ នឹងអាចយកទៅអនុវត្តតាម៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

 ហុង ភារិន 
 ហុង ភារិន 
 ហុង ភារិន 
 ហុង ភារិន 
 ហុង ភារិន 
 ហុង ភារិន 
វីធីសាស្រ្ដដែល ហុង ភារិន ប្រើប្រាស់
វីធីសាស្រ្ដដែល ហុង ភារិន ប្រើប្រាស់
 ហុង ភារិន ក្នុងវីដេអូ
 ហុង ភារិន ក្នុងវីដេអូ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T