Suzy អើយ Suzy! ហេតុតែជាស្រីស្អាត សូម្បីតែស្រមោលរបស់នាង ក៏អាចធ្វើឲ្យហ្វេនៗលង់ស្នេហ៍

//s5.kh1.co/a5/a5d8736fa673062f3b590d96f12841d559cc1497.jpg
តារា & កម្សាន្ដ

 ២០-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មនុស្សស្អាត កុំថាឡើយតែមុខ សូម្បីតែស្រមោលក៏ស្រស់ស្អាតដែរ! បើមិនជឿ មើលស្រមោលរបស់ Suzy ទៅ! ស្អាត ឥតខ្ចោះម្លឹងៗ ប្រុសណាមិនលួចស្នេហ៍? ស្រីណាមិនលួចច្រណែន?

កូរ៉េខាងត្បូង ៖ អ្នកណាៗក៏ដឹងដែរថា ស្រីស្អាតល្បីឈ្មោះ Suzy គឺជាកំពូលសម្រស់ នៅក្នុងវិស័យសិល្បៈកូរ៉េបច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ នាងក៏ធំធាត់ឡើងជាមួយនឹងទេពកោសល្យ ដែលគ្មានដែនផងដែរ។ ទាំងការសម្ដែង ការច្រៀង​ និងរាំ នាងអាចធ្វើបានទាំងអស់ ថែមទាំងពូកែទៀតផង។ ដូច្នេះហើយ មិនចម្លែកចិត្តទេដែលនាងក្លាយជាបុគ្គលល្បីល្បាញដល់សព្វថ្ងៃនេះ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៨ ខែមករា ថ្មីៗកន្លងទៅនេះ Suzy បានទៅចូលរួមកម្មវិធីមួយ របស់គ្រឿងសំអាងម៉ាក Lancôme ជាមួយនឹងសម្លៀកបំពាក់ខ្មៅ មើលយ៉ាងណាក៏ស្រស់ស្អាត ទាក់ទាញចិត្ត ទោះបីជានាងមិនបានបញ្ចេញសាច់ច្រើនក៏ដោយ។

រូបភាពរបស់ Suzy ត្រូវបានគេបង្ហោះចែកចាញ នៅក្នុងបណ្ដាញអ៊ីនធើណែត ភ្លាមៗនោះមនុស្សជាច្រើនបានចាប់អារម្មណ៍ទៅលើ ស្រមោលរបស់នាងនៅក្នុងរូប ថែមទាំងពោលសរសើរនាងជារឿយៗថា សូម្បីតែស្រមោល ក៏ស្រស់ស្អាតឥតខ្ចោះដែរ។

ចំណែកឯ Suzy ផ្ទាល់ក៏ទើបតែបានកត់សម្គាល់ឃើញ ស្រមោលរបស់ខ្លួនឯងដែរ។ វាពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ ហើយភ្លាមៗនោះ នាងក៏បានបង្ហោះរូបភាពរបស់ខ្លួនមួយសន្លឹក នៅក្នុង Instagram ដោយភ្ជាប់ជាមួយនឹងសារខ្លីៗថា ចូលចិត្តស្រមោលរបស់ខ្លួនឯង៕

តោះមកទស្សនារូបភាពរបស់ Suzy ខាងក្រោម ៖

រូបភាព Suzy
រូបភាព Suzy
រូបភាព Suzy
រូបភាព Suzy
រូបភាព Suzy
រូបភាព Suzy
រូបភាព Suzy
រូបភាព Suzy
រូបភាព Suzy
រូបភាព Suzy
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T