ទៀតហើយ! ប្រទេសចិនរាយការណ៍ករណីស្លាប់ទី៣ដោយជំងឺម្យ៉ាងស្រដៀងជំងឺសារ​ និងជិត១៤០ករណីថ្មីបានកើតឡើង

//s5.kh1.co/f0/f0be7a8cbbac6d4426291ecc89a7c585fcfff384.jpg
សង្គម

 ២០-មករា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ប្រទេសចិនបានរាយការណ៍នៅថ្ងៃច័ន្ទនេះថា ករណីស្លាប់ទី៣ ដែលកើតឡើងពីជម្ងឺថ្មីដ៏អាថ៍កំបាំង និងករណីថ្មីជិត ១៤០ បានរីករាលដាលទៅកាន់ផ្នែកផ្សេងទៀតនៃប្រទេស រួមទាំងទីក្រុងប៉េកាំងផង ដែលកំពុងធ្វើអោយមានការព្រួយបារម្ភយ៉ាងខ្លាំងថាអាចឆ្លងច្រើនជាងនេះ កំឡុងពេលដែលប្រជាជនរាប់លាននាក់កំពុងរៀបចំធ្វើដំណើរសម្រាប់បុណ្យចូលឆ្នាំប្រពៃណីចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជម្ងឺថ្មីដែលស្រដៀងជម្ងឺសារ ត្រូវគេគិតថាមានប្រភពមកពីផ្សារលក់ដុំគ្រឿងសមុទ្រមួយនៅកណ្តាលទីក្រុង Wuhan។ មនុស្សបីនាក់បានស្លាប់ គិតមកដល់ពេលនេះ [Noel Celis/AFP]
ជម្ងឺថ្មីដែលស្រដៀងជម្ងឺសារ ត្រូវគេគិតថាមានប្រភពមកពីផ្សារលក់ដុំគ្រឿងសមុទ្រមួយនៅកណ្តាលទីក្រុង Wuhan។ មនុស្សបីនាក់បានស្លាប់ គិតមកដល់ពេលនេះ [Noel Celis/AFP]

ជម្ងឺស្រដៀងជម្ងឺសារនេះ ជាទូទៅអាចបណ្តាលអោយមានជម្ងឺរលាកផ្លូវដង្ហើមផ្នែកខាងលើពីកម្រិតស្រាល ទៅមធ្យម ដូចជាគ្រុនផ្តាសាយធម្មតា ប៉ុន្តែវាក៏អាចប៉ះពាល់ដល់ផ្លូវដង្ហើមផ្នែកខាងក្រោមផងដែរ ដែលអាចបង្កអោយមានជម្ងឺរលាកសួត (pneumonia) ឬជម្ងឺរលាកទងសួត (bronchitis)។

ក្នុងទីក្រុង Wuhan ជាទីក្រុងនៅកណ្តាលប្រទេសចិន ដែលករណីដំបូងកើតឡើង មានករណីថ្មីចំនួន ១៣៦ ត្រូវបានរកឃើញក្នុងសប្តាហ៍នេះ។ យ៉ាងណាព័ត៌មាននេះ គឺយោងទៅតាមគណៈកម្មការសុខភាពក្នុងតំបន់ ដោយមិនប្រាប់ព័ត៌មានលំអិតពីអ្នកដែលបានស្លាប់អោយដឹងនោះទេ។

អាជ្ញាធរផ្នែកសុខាភិបាលនៅទីក្រុងប៉េកាំង ស្រុក Daxing បាននិយាយថា មនុស្សពីរនាក់ដែលបានធ្វើដំណើរទៅទីក្រុង Wuhan កំពុងត្រូវបានគេព្យាបាលជម្ងឺរលាកសួតដែលពាក់ព័ន្ធនឹងវីរុសថ្មីនេះ ហើយក៏បានធូរស្បើយហើយ។

ប្រទេសជប៉ុនតាមដានអ្នកដំណើរតាមយន្តហោះដោយ screening បន្ទាប់ពីបុរសម្នាក់ឆ្លងវីរុសនេះ ក្រោយត្រឡប់មកពីទីក្រុង Wuhan   [Jiji Press/EPA]
ប្រទេសជប៉ុនតាមដានអ្នកដំណើរតាមយន្តហោះដោយ screening បន្ទាប់ពីបុរសម្នាក់ឆ្លងវីរុសនេះ ក្រោយត្រឡប់មកពីទីក្រុង Wuhan   [Jiji Press/EPA]

ចំណែកនៅខេត្ត Guangdong​ បុរសនៅស្រុក Shenzhen អាយុ ៦៦ ឆ្នាំម្នាក់ ត្រូវបានដាក់អោយនៅដាច់ដោយឡែកពីគេកាលពីថ្ងៃទី ១១ មករា ក្រោយពីក្តៅខ្លួន និងចេញរោគសញ្ញាផ្សេងៗ បន្ទាប់ពីមកលេងសាច់ញាតិនៅទីក្រុង Wuhan។

គួររំឭកថា មានមនុស្សសរុប ២០១ នាក់ហើយដែលបានឆ្លងវីរុសថ្មីនេះនៅប្រទេសចិន ហើយមនុស្ស ១៧០ នាក់ក្នុងទីក្រុង Wuhan កំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ រួមទាំងអ្នកស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ៩ នាក់ផងដែរ​ នេះបើយោងទៅតាមគណៈកម្មការសុខាភិបាលក្នុងទីក្រុង។

គួរបញ្ជាក់ផងដែរថា ទីក្រុង Wuhan ជាទីក្រុងដែលមានប្រជាជនរស់នៅ ១១ លាននាក់ ហើយជាក្រុងដ៏សំខាន់សម្រាប់ធ្វើដំណើរ ជាពិសេសកំឡុងពេលចូលឆ្នាំប្រពៃណីចិន ដែលប្រជាជនរាប់រយលាននាក់ត្រូវធ្វើដំណើរឆ្លងកាត់ទៅជួបក្រុមគ្រួសារ។

ជាការកត់សម្គាល់ ករណីមួយចំនួនក៏ត្រូវបានរកឃើញនៅប្រទេសជប៉ុន ថៃ និងសឹង្ហបុរីផងដែរ។ នៅតាមព្រលានយន្តហោះនៅក្នុងតំបន់ ក៏ដូចជាសហរដ្ឋអាមេរិក ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់អំពីរឿងនេះ៕

ប្រភពAljazeera

Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T