ស៊ែរឲ្យគ្រប់គ្នាបានដឹង! របស់ទាំងនេះហើយ ដែលត្រូវបានហាមឃាត់មិនឲ្យលក់ ក្នុងបុណ្យចូលឆ្នាំចិននេះ (មានវីដេអូ)

//s5.kh1.co/58/58bae5dc2ae764d90a423ddfc7b0ed6f19274a52.jpg
តារា & កម្សាន្ដ

 ២០-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ទិដ្ឋភាព​​នៃ​ការ​លក់​ដូរ​ របស់​អាជីវករ​នៅ​ក្នុង​ផ្សារ​អូរឬស្សី​ត្រៀម​​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិនដែល​នឹង​ខិត​ជិត​ចូល​មក​ដល់​នាពេល​ខាង​មុខ។

 ភ្នំពេញ​៖ ពិតប្រាកដ​ណាស់ថា​ ដោយ​សារ​តែ​​ប្រទេស​កម្ពុជា​យើង​​ជា​ប្រទេស​មួយ​ដែល​ទទួល​​​នូវឥទ្ធិពលនៃ​វប្បធម៌​បរទេស​ជាក់​ស្តែង​ដូចជា​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះតែ​ម្តង។ ដូច្នេះ​ហើយ​ទើប​គេ​ឃើញ​ថា ​នៅ​ពេល​ដែល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​ ដែលមិនសល់​ពេល​​ជាង​មួយ​សប្តាហ៍​​​ទៀត​នោះ​ទេ ទាំង​ប្រជា​ពល​រដ្ឋ​ដែល​ជា​​ខ្មែរសុទ្ធ​ ឬ​ខ្មែរ​កាត់​ចិន​ បាននាំ​គ្នា​​រៀប​ចំ​​​ផ្ទះសម្បែង នឹង​បាន​​រួស​រាន់​ទៅ​​ជាវទំនិញ​និង​អីវ៉ាន់​​ផ្សេង​ៗពី​តាមបណ្តា​ផ្សារ​នានា​​​ ដើម្បី​ត្រៀម​សម្រាប់​ការ​សែន​នា​ពេល​ខាង​មុននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាព​ក្នុង​ផ្សារ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ខិត​ជិត​ចូល​មកដល់​
ទិដ្ឋភាព​ក្នុង​ផ្សារ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ខិត​ជិត​ចូល​មកដល់​

បើ​យើង​ងាក​មក​មើល​ពី​ទិដ្ឋភាព​​ទូ​ទៅ​នៅ​ផ្សារ​អូ​ឬស្សី​វិញ​ គេ​ក៏​ឃើញ​មានសភាព​អ៊ូអរ​ខ្លាំង​។ ប្រសិន​បើលោក​អ្នក​​ធ្វើ​ដំណើរ​ចូល​តាម​ជាន់​ផ្ទាល់​ដី​នៃ​ផ្សារ​​អូ​ឬស្សី លោក​អ្នក​នឹង​ឃើញ​មាន​នៅ​ការ​ដាក់​តាំងលក់នៅ​​គ្រឿង​លម្អផ្ទះជា​ច្រើន​ ​ដូចជា​​គោម អំពូល​ភ្លើង​ ក្រដាស​អក្សរសំណាង​ល្អ​សម្រាប់​បិទក្នុង​ផ្ទះ​​ និង​របស់​របរសម្រាប់​សែន​​ផ្សេង​ៗ​ជា​ច្រើនទៀត​យ៉ាង​ក្រហម​ច្រាល​ភ្នែក​ សម្រាប់​ជា​ការ​ដាក់​លក់​ត្រៀមក្នុង​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ចិននា​ពេល​ខាង​មុខ​ដែល​នឹង​ខិត​ជិត​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ។

គ្រឿង​លំអរ​ផ្ទះ​សម្រាប់​ថ្ងៃ​ចូល​ឆ្នាំ​ចិន​
គ្រឿង​លំអរ​ផ្ទះ​សម្រាប់​ថ្ងៃ​ចូល​ឆ្នាំ​ចិន​
គ្រឿង​លំអរ​ផ្ទះ​សម្រាប់​ថ្ងៃ​ចូល​ឆ្នាំ​ចិន​
គ្រឿង​លំអរ​ផ្ទះ​សម្រាប់​ថ្ងៃ​ចូល​ឆ្នាំ​ចិន​

បើ​តាមសម្តីរបស់​អាជី​ករ​នៅក្នុងផ្សារ​អូឬស្សី​មួយ​រូប​ដែល​តូប​របស់​កញ្ញា​ក៏មាន​ដាក់​លក់នៅ​ទំនិញ​សព្វ​គ្រប់​ជា​ច្រើន​មុខ​សម្រាប់​ពីធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ខាង​មុន​នេះ​កញ្ញា​ក៏​បាន​លើកឡើ​ងផង​ដែរថា សម្រាប់​អីវ៉ាន់​ចូល​ឆ្នាំ​ចិន​នេះ​កញ្ញា​បាន​ទិញ​​​ស្តុក​ទុកលក់មុន​ប្រហែល​​ជា​ង២​​ខែមុនឯណោះ ក៏ព្រោះថាអីវ៉ាន់​ទាំង​នេះ​ត្រូវ​ចាប់​ផ្តើម​លក់​ក្នុង​រយៈពេល​មួយ​ខែ​មុន ប្រសិន​បើ​មិន​ទិញ​យក​មកស្តុកទុក​​​លក់ជាមុន​នោះ​ទេ​​ ​គឺប្រាកដ​ជា​​លក់​​ទាន់​នោះ​ទេ ពី​ព្រោះអ្នក​ទិញ​ខ្លះ​ក៏​ពួកគាត់​ទិញ​ទុក​ជា​ង​មួយ​ខែ​មុន​អី​ដែរ។

គ្រឿង​លំអរ​ផ្ទះ​សម្រាប់​ថ្ងៃ​ចូល​ឆ្នាំ​ចិន​
គ្រឿង​លំអរ​ផ្ទះ​សម្រាប់​ថ្ងៃ​ចូល​ឆ្នាំ​ចិន​
ក្រដាសសែន​
ក្រដាសសែន​

ជាមួយគ្នា​នេះ​ដែរ តាម​សម្តី​របស់​អាជីវករ​រូប​នេះ ​ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ផង​ដែរ​ថា​ ស្រប​​ពេល​ដែល​មាន​អីវ៉ាន់​ជា​ច្រើន​បញ្ចេញ​ដាក់​លក់​លើ​ទី​ផ្សារ​ត្រៀម​សម្រាប់​ចូល​ឆ្នាំ​ចិន​ខាង​មុន​នេះ​ តែ​ក៏មាន​ទំនិញ​​មួយ​ចំនួនក៏​​ត្រូវ​បានខាង​អាជ្ញា​ធរ​ហាម​ឃាត់​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​ចរាចរ​ដាក់​លក់​លើ​ទីផ្សារផងដែរ ដូច​ជា គ្រឿង​ផ្ទុះ កាំជ្រួច ផាវ​ ជាដើម​​។

គ្រឿង​លំអរ​ផ្ទះ​សម្រាប់​ថ្ងៃ​ចូល​ឆ្នាំ​ចិន​
គ្រឿង​លំអរ​ផ្ទះ​សម្រាប់​ថ្ងៃ​ចូល​ឆ្នាំ​ចិន​

យ៉ាង​ណា​មិញ ស្រប​ពេល​ដែល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់ ​គេក៏​ឃើញ​មាន​នៅ​ទំនិញ​មួយ​ចំនួន​​ក៏​ហាក់​មានជា​​ការឡើង​ថ្លៃ​ផងដែរ។ ជា​ពិសេស​នោះ ​គឺ​ប្រភេទមុខ​​ទំនិញ​ ​ដែល​បង​ប្អូន​ប្រជា​ពលរដ្ឋមាន​តម្រូវ​ការ​ច្រើន​សម្រាប់​កា​រ​សែន​នា​ពេល​ខាង​មុខ​នេះ​៕​

វីដេអូ
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T