ទោះត្រូវដើរតួជា ម្ដាយផងនិងឪពុកផង ឡោម លក្ខិណា រឹងមាំណាស់ មានស្នាមញញឹមសម្រាប់កូនជានិច្ច!

//s5.kh1.co/92/92bcc670b32bbf41df482aa47bd5dee84a6dc2eb.jpg
តារា & កម្សាន្ដ

 ២០-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

គួរឲ្យសរសើរណាស់! ស្វាមីទើបនឹងស្លាប់ ឡោម លក្ខិណា នៅតែរឹងមាំ បង្ហាញស្នាមញញឹម សន្យានឹងមើលថែកូនប្រុស ជំនួសស្វាមីឲ្យបានល្អបំផុត

ភ្នំពេញ៖ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយថា​ កាលពីពេលថ្មីៗនេះ អ្នកនាង ឡោម លក្ខិណា ដែលជាតារាស្រីមួយរូប ធ្លាប់បានសាងភាពល្បីល្បាញ គួរសមក្នុងសិល្បៈស្រុកខ្មែរ បានកំពុងជួបទុក្ខសោក ក្រោយពីបាត់បង់ស្វាមីជាទីស្រលាញ់ ព្រោះតែមច្ចុរាជបានឆក់យកអាយុជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ បន្ទាប់ពីទទួលដំណឹងនេះភ្លាម ធ្វើឲ្យហ្វេនៗ និងមិត្តរួមអាជីព មានភាពតក់ស្លុត និងអាណិតដល់នាងគ្រប់គ្នា។ លើសពីនេះ ចំពោះមរណភាពរបស់ ស្វាមីជាទីស្រលាញ់របស់ ឡោម លក្ខិណា បានបន្សល់ទុកអនុស្សាវរីយ៍ជាច្រើន ព្រមទាំងកូនប្រុសអាយុ១០ខែ មានមុខមាត់គួរឲ្យក្នាញ់ មួយរូបថែមទៀត។

អ្វីដែលកាន់ពិសេសនោះគឺ កាលពីពេលថ្មីៗនេះ បានបែកធ្លាយរូបថតមួយសន្លឹកដែល ឡោម លក្ខិណា ឈរបីកូនក្នុងឈុតស អមដោយស្នាមញញឹម បង្ហាញពីភាពរឹងមាំ ក្នុងនាមជាម្ដាយ​ ព្រមទាំងនឹងប្ដេជ្ញាចិត្ត មើលថែកូនប្រុសឲ្យបានល្អបំផុត ជំនួសស្វាមីទៀតផង។

ក្រោយពីឃើញបែបនេះភ្លាម មានមហាជនជាច្រើន សរសើរចំពោះនាង ដែលនឹងត្រូវដើរតួជាម្ដាយផង និងឱពុកផង ហើយបញ្ចេញមតិលើទឹកចិត្តលើ ឡោម លក្ខិណា គ្រប់គ្នា៕

ឡោម លក្ខិណា និងស្វាមីកាលនៅរស់
ឡោម លក្ខិណា និងស្វាមីកាលនៅរស់
ឡោម លក្ខិណា និងកូនប្រុស
ឡោម លក្ខិណា និងកូនប្រុស
ស្វាមីរបស់ ឡោម លក្ខិណា 
ស្វាមីរបស់ ឡោម លក្ខិណា 
ឡោម លក្ខិណា បង្ហាញទឹកមុខសោកសៅ
ឡោម លក្ខិណា បង្ហាញទឹកមុខសោកសៅ
ឡោម លក្ខិណា និងកូនប្រុស
ឡោម លក្ខិណា និងកូនប្រុស
ឡោម លក្ខិណា បង្ហាញភាពរឹងមាំ ចំពោះកូនប្រុស
ឡោម លក្ខិណា បង្ហាញភាពរឹងមាំ ចំពោះកូនប្រុស
ឡោម លក្ខិណា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T