គ្រាប់ទី២ស៊ុតប្រឡោះជើង De Gea ល្អណាស់! Van Dijk និង Salah ស៊ុតម្នាក់១គ្រាប់ជួយ Liverpool បន្តកំណត់ត្រាមិនដែលចាញ់ (មានវីដេអូ)

//s5.kh1.co/c1/c146e7f00e00159418d6b2aa238156100ce373b0.jpg
កីទ្បា

 ២០-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Liverpool ផ្ដួល Man UTD ២-០ បន្តកំណត់ត្រាមិនដែលចាញ់នៅ Premier League រដូវកាលនេះ

អង់គ្លេស៖ ក្រុមហង្សក្រហម Liverpool នៅតែបន្តកំណត់ត្រាមិនដែលចាញ់របស់ខ្លួន ក្រោយផ្ដួលក្រុមបិសាចក្រហម Manchester United ក្នុងលទ្ធផល ២ទល់នឹង០ នៅកីឡដ្ឋាន Anfield ក្រោមក្រសែភ្នែកអ្នកគាំទ្រ ៥២,៩១៦ នាក់កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ក្នុងជំនួបដ៏ជក់ចិត្តប្រចាំក្របខណ្ឌ Premier League ជុំទី២៣នេះ ក្រុម Liverpool ធ្វើបានយ៉ាងល្អ ដោយបង្កើតឱកាសស៊ុតបានរហូតដល់ទៅ ១០ជើង ចំគោលដៅ ៤ដង សម្រេចទីបាន២គ្រាប់ ចំណែកឯក្រុមភ្ញៀវ Man UTD ស៊ុតបាន៧ជើង ចំគោលដៅ៣ដង តែមិនអាចទម្លុះសំណាញ់ទីក្រុមម្ចាស់ផ្ទះបាននោះទេ។

២គ្រាប់របស់ក្រុមលោក Klopp រកបានដោយកីឡាករ២រូប ដោយគ្រាប់ទី១ ជាការសម្រេចទីតាមរយៈការលោតតែតរបស់ខ្សែការពារតម្លៃបំបែកកំណត់ត្រារបស់ Liverpool កីឡាករ Virgil Van Dijk នៅនាទីទី១៤ ចំណែកឯគ្រាប់ទី២ ជាការប្រើបច្ចេកទេសស៊ុតចូលប្រឡោះជើងអ្នកចាំទី David de Gea បានយ៉ាងល្អពីសំណាក់ខ្សែប្រយុទ្ធជម្រើសជាតិអេហ្ស៊ីប Mohamed Salah នៅទីទី៩០+២។

១គ្រាប់របស់ Van Dijk 
១គ្រាប់របស់ Van Dijk 
Van Dijk និងមិត្តរួមក្រុមអបអរគ្រាប់បាល់
Van Dijk និងមិត្តរួមក្រុមអបអរគ្រាប់បាល់
១គ្រាប់របស់ Salah
១គ្រាប់របស់ Salah

ដូច្នេះតាមរយៈលទ្ធផលនេះ បានជួយក្រុម Liverpool រក្សាតំណែងកំពូលតារាង Premier League ពោល២២ប្រកួតកន្លងទៅពួកគេ ឈ្នះ២២ដងនិង ស្មើ១ដង រកបាន៦៤ពិន្ទុ និងនៅសល់១ប្រកួតទៀតក្នុងដៃ។ចំណែកឯក្រុម Man UTD នៅបន្តឈរលេខ៥ ក្រោយ២៣ប្រកួតរកបាន៣៤ពិន្ទុ ដេញពីក្រោយក្រុមលេខ៤ Chelsea ចំនួន៥ពិន្ទុ៕

តារាង Premier League
តារាង Premier League

បើចង់ឃើញការស៊ុតបញ្ចូលទីរបស់ Salah អស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ Highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T