ទាញ២នាក់ ស៊ុតល្អណាស់! Ronaldo ស៊ុត២គ្រាប់ ជួយ Juventus ឈរកំពូលតារាង (មានវីដេអូ)

//s5.kh1.co/4b/4b9b87774c36f26d917f2fc3671e82697fbcfca3.jpg
កីទ្បា

 ២០-មករា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Ronaldo ស៊ុត២គ្រាប់ជួយ Juventus ស្វែងរកពាន Serie A ទី៩ ជាប់គ្នា

អ៊ីតាលី៖ ក្លិបសេះបង្កង់ Juventus បានបន្តឈរកំពូលតារាងក្របខណ្ឌ Serie A គិតត្រឹមសប្ដាហ៍ទី២០ ក្រោយយកឈ្នះក្រុមភ្ញៀវ Parma ក្នុងលទ្ធផល ២ទល់់នឹង១ កាលពីយប់មិញ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Juventus និង Parma
ការប្រកួតរវាង Juventus និង Parma

ក្រោមក្រសែភ្នែកអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ជិត៤ម៉ឺននាក់នៅកីឡដ្ឋាន Allainz Stadium ក្រុមរបស់លោក Sarri ជាអ្នកស៊ុតបើកការនាំមុខមុននៅនាទីទី៤៣ ដោយកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បន្ទាប់ពីទាញខ្សែការពាររបស់ Parma ២រូបរួចស៊ុតបញ្ចូលទីយ៉ាងល្អ។ ចប់វគ្គទី១ Juventus នាំមុខមុន ១-០។ 

ចូលដល់វគ្គទី២ បានត្រឹមតែ១០នាទី ពោលគឺនៅនាទីទី៥៥ Parma បានវាយបកតាមស្មើវិញដោយគ្រាប់បាល់របស់កីឡាករ Andreas Cornelius។ យ៉ាងណាមិញ នៅនាទីទី៥៨ Ronaldo បានស៊ុតបើកការនាំមុខមុនឲ្យ Juventus ជាថ្មីម្ដងទៀត ក្រោយទទួលបាល់បញ្ជូនយ៉ាងល្អពីមិត្តរួមក្រុម Paulo Dybala។ លទ្ធផល ២ទល់នឹង១ បានរក្សារហូតដល់បញ្ចប់ការប្រកួត។ 

Ronaldo អបអរគ្រាប់បាល់
Ronaldo អបអរគ្រាប់បាល់
Ronaldo អបអរគ្រាប់បាល់ជាមួយ Dybala
Ronaldo អបអរគ្រាប់បាល់ជាមួយ Dybala

ក្រោយរកបាន ៣ពិន្ទុពីការប្រកួតនោះ ក្លិបមានមូលដ្ឋាននៅទីក្រុង Turin បន្តឈរនៅកំពូលតារាងក្នុងក្របខណ្ឌ Serie A ដដែល ដោយលេង២០ប្រកួត ឈ្នះ១៦ ស្មើ៣ និងចាញ់១ មា៥១ពិន្ទុ និងមានគម្លាតពីក្រុមលេខ២ Inter Milan ដែលស្មើគ្នាជាមួយ Lecce ១-១ យប់មិញចំនួន ៤ពិន្ទុ៕

តារាងចំណាត់ថ្នាក់ក្របខណ្ឌ Serie A
តារាងចំណាត់ថ្នាក់ក្របខណ្ឌ Serie A

ចង់ឃើញថា ២គ្រាប់របស់ Ronaldo ស៊ុតបញ្ចូលទីយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T