ស្រីៗភាគច្រើនប្រាថ្នាចង់បានស្បែកសខ្ចី ម្ល៉ោះហើយអ្នកដែលមានស្បែកខ្មៅស្រអាប់ បានជ្រើសរើសការលាបម្សៅ ឬឡេលាយ។ តើម្សៅ ឬឡេលាយផ្សំឡើងពីអីខ្លះ បានជាលាបទៅមានប្រសិទ្ធភាពលឿន?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ហេង យូសេង បម្រើការងារនៅផ្នែកជំងឺស្បែក នៃមន្ទីរពេទ្យព្រះកុសុមៈ ម្សៅ និងឡេលាយភាគច្រើន លាយតាមតៗគ្នា មិនមានក្បួនខ្នាត ឬរូបមន្តអីច្បាស់លាស់នោះទេ ឯរបៀបនៃការលាយនោះ គឺទិញម្សៅ និងឡេពីផ្សារមកជាមួយថ្នាំពេទ្យ មានដូចជា ម៉ៃដា ព្រួញបី ត្រចៀកកាំ និងពពួកស្តេរ៉យ (ថ្នាំបំបាត់ការរលាក)។
ត្បិតការលាបឡេលាយ មានប្រសិទ្ធភាពធ្វើស្បែកមុខ ដៃជើង ដងខ្លួន ប្រែទៅជាស ក្នុងរយៈខ្លី តែលោកវេជ្ជបណ្ឌិតថា ការលាបឡេលាយគ្មានរូបមន្តអីច្បាស់នោះ ធ្វើឲ្យស្បែក និងសុខភាពយើងរងផលប៉ះពាល់ទៅថ្ងៃក្រោយ។
ចំពោះអ្នកដែលប្រើម្សៅលាយរយៈពេលយូរវិញ ស្បែកមុខកាន់តែស្តើងទៅៗ ងាយនឹងជាំមុខ មានជំងឺមុនមុខក្រហម មានរលាកស្បែកនៅជុំវិញមាត់ជាដើម។ ប៉ុន្តែបើយើងប្រើឡេលាយលាបលើដងខ្លួន ដៃជើង ដែលមានផ្ទៃធំវិញ អាចទៅជាបែកសង្វារ អាចធ្វើឲ្យជាតិគីមីជ្រាបចូលទៅក្នុងឈាមដោយមិនដឹងខ្លួន ទៅជាខ្សោយតម្រងនោម កើតជំងឺទឹកនោម លើសឈាម ឬស្ពោតឆ្អឹងជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet