ហេតុផលយ៉ាងសាមញ្ញជាទីបំផុត ដែលនាំឲ្យបាត់ប៊ូតុងចុចចូលមុខងារ IGTV​ ចេញពីកម្មវិធី Instagram

//s5.kh1.co/5c/5c710a2550a2f5d3f72a877cb03f08e1fc18560f.png
បច្ចេកវិទ្យា

 ១៩-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អ្នកប្រើប្រាស់កម្មវិធី IG ទាំងឡាយមានឆ្ងល់ទេថា តើប៊ូតុងចុចនៃមុខងារមួយនេះបាត់ទៅណា?

បរទេស៖ ត្រឡប់ទៅកាន់ឆ្នាំ២០១៨វិញ Instagram បានដាក់ឲ្យដំណើរការមុខងារវីដេអូរយៈពេលវែង ដែលគ្រប់គ្នាស្គាល់ថា IGTV។ ប៉ុន្តែចូលមកដល់ឆ្នាំ២០២០មិនទាន់បានប៉ុន្មានផង ស្រាប់តែបាត់ប៊ូតុងចុចចូលមុខងារមួយនេះចេញពីកម្មវិធី Instagram ឲ្យឈឹង។ បើតាមគេហទំព័រ TechCrunch ដែលចេញផ្សាយកាលពីម្សិលមិញនេះបានឲ្យដឹងថា Instagram បានដកប៊ូតុងចុចមុខងារ IGTV ដែលមានទីតាំងស្ថិតនៅខាងលើផ្នែកខាងស្ដាំនៃកម្មវិធីចោល។ ចំពោះហេតុផលនៃការលុបបំបាត់ប៊ូតុងចុចនៃមុខងារមួយនេះត្រូវបាន Instagram លើកឡើងថា ដោយសារតែអ្នកប្រើប្រាស់ភាគច្រើនមិនសូវចុចនិងទស្សនាមុខងារ IGTV នេះបើយោងតាមអ្នកនាំពាក្យរបស់កម្មវិធី Instagram ឆ្លើយប្រាប់ TechCrunch។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Instagram បានដកចោលប៊ូតុងចុចមុខងារ IGTV 
Instagram បានដកចោលប៊ូតុងចុចមុខងារ IGTV 

ប៉ុន្តែវាមិនមែនមានន័យថា មុខងារមួយនេះត្រូវបានដកចោលទាំងស្រុងនោះទេ។ អ្នកប្រើប្រាស់នៅតែអាចទស្សនាវីដេអូរយៈពេលវែងរបស់ IGTV បាននៅលើ news feed របស់ពួកគេ ឬចូលទៅផ្នែក Explore ដើម្បីចូលទៅមើល IGTV page ទាំងមូល និងមួយទៀតចូលទៅកាន់ម្ចាស់ page ដែលមានបង្កើតវីដេអូរយៈពេលវែងនៅលើ IGTV ដោយផ្ទាល់តែម្ដង។ ម្យ៉ាងវិញទៀត មុខងារ IGTV ក៏មាន app ដាច់ដោយឡែក ដែលអាចឲ្យអ្នកទាំងអស់គ្នាធ្វើការទាញយកបានពីក្នុង store ផងដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T