ឈប់!​ មានធ្លាប់សួរសំណួរទាំង ២៧នេះទៅកាន់ខ្លួនឯងទេ?

//s5.kh1.co/ce/ce1c319c6335912725ff084951cb66fbf43f675b.jpg
យល់ដឹង

 ១៩-មករា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

មនុស្សជោគជ័យរមែងជ្រើសរើសសំណួរទាំងនេះមកសួរខ្លួនឯងដើម្បីជាយាននាំពួកគេទៅដល់គោលដៅដែលចង់បាន។ សួរកាន់តែច្រើន នោះអ្នកកាន់តែរៀនពីខ្លួនឯងបានច្បាស់ជាងមុន។ វាធ្វើឲ្យអ្នកយកចិត្តទុកដាក់រាល់ទង្វើដែលអ្នកបានធ្វើ រីករាយនឹងជីវិតខ្លួនឯង ហើយចេះតស៊ូក្នុងឆាកជីវិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការដែលសួរសំណួរទៅខ្លួនឯងធ្វើឲ្យអ្នកបង្កើនសក្តានុពលរបស់ខ្លួន ហើយជួយសម្រេចបានកិច្ចការនានា។​ នៅពេលដែលអ្នកដឹងថាខ្លួនឯងកំពុងធ្វើអ្វី ហេតុអ្វីបានធ្វើវា ហើយធ្វើដោយរបៀបណា នោះហើយជាប្រភពឲ្យអ្នកឈ្វេងយល់កាន់តែច្បាស់ពីខ្លួនឯង។ ហើយចម្លើយនឹងលេចឡើង លុះត្រាតែយើងសំណួរសំណួរទាំង២៧ខាងក្រោមនេះទៅកាន់ខ្លួនឯង។

ក. សំណួរឆ្លុះបញ្ចាំងខ្លួនឯង

គួរចាំថាអ្វីៗគ្រប់យ៉ាងគឺចាប់ផ្តើមដោយសារអ្នក។ ការដែលស្គាលពីសមត្ថភាពរបស់ខ្លួន អ្វីដែលខ្លួនឯងភ័យខ្លាច ឬមានអារម្មណ៍មិនស្កប់ ក៏ដូចជាមានក្តីស្រមៃសម្រាប់ខ្លួនគឺសុទ្ធសឹងជាឫសគល់សំខាន់ៗដែលយើងអាចចាប់ផ្តើមដោះចេញម្តងមួយៗបាន។ សាកសួរសំណួរទាំងនេះទៅខ្លួនឯង ហើយចាំមើលថាតើយើងឆ្លើយបានប៉ុន្មាន?

១. តើអ្នកមានអារម្មណ៍ថាខ្លួនឯងមានអាយុប៉ុន្មាន?

២. តើអ្នកកំពុងធ្វើអ្វីដែលខ្លួនមិនចូលចិត្ត?

៣. តើអ្វីដែលអ្នកចូលចិត្ត តែមិនទាន់បានធ្វើ?

៤. តើអ្វីដែលធ្វើឲ្យអ្នកមានមោទនភាព?

៥. តើអ្វីដែលធ្វើឲ្យអ្នកភ័យខ្លាច?

៦. តើអ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្ត?

៧. តើអ្នកជាមនុស្សចូលចិត្តដើរលេង ឬនៅម្នាក់ឯង?

៨. តើនរណាជាអ្នកមានគុណបំផុតសម្រាប់អ្នក?

៩. តើអ្នកជឿទុកចិត្តនរណារជាងគេ?

១០. តើអ្នកចង់ផ្លាស់ប្តូរខ្លួនឯងលើចំនុចអ្វីខ្លះ?

១១. តើអ្វីដែលអ្នកពេញចិត្តបំផុតសម្រាប់ខ្លួនឯង?

១២. តើធ្លាប់មានហេតុការណ៍ណាដែលអ្នកចង់ឲ្យមានឳកាសជាលើកទីពីរទេ?

១៣. តើអ្នកស្រលាញ់ ពេញចិត្តខ្លួនឯងឬនៅ?

១៤. តើអ្នកចង់ក្លាយខ្លួនជាប្រភេទមនុស្សបែបណា?

១៥. តើអ្នកចូលចិត្តចំណាយពេលនៅជាមួយនរណា?

១៦. តើមានរឿងអ្វីខ្លះដែលអ្នកគិតថា អ្នកគួរបំភ្លេចវាចោល?

បុរសម្នាក់កំពុងឈរសូរសំណួរទៅកាន់ខ្លួនឯង
បុរសម្នាក់កំពុងឈរសូរសំណួរទៅកាន់ខ្លួនឯង

ខ. សំណួរឲ្យស្គាល់ពីចរិយាមាយាទរបស់ខ្លួន

ទង្វើ ការប្រាស្រ័យទាក់ទងរបស់យើងទៅកាន់អ្នកដទៃ ឬទម្លាប់សាមញ្ញៗដូចជាពេលអ្នកក្រោកពីគេងគឺជះឥទ្ធិពលខ្លាំងទៅលើកិច្ចការងារប្រចាំថ្ងៃរបស់អ្នក។ យល់ដឹងពីចរិយាមាយាទរបស់ខ្លួន ជួយឲ្យយើងដឹងថា តើយើងកំពុងមានអារម្មណ៍បែបណា ហេតុអ្វីបានជាមានអារម្មណ៍មួយនេះ ហើយថាតើវាប៉ះពាល់អ្វីទៅដល់ការសម្រេចគោលដៅ និងភាពជោគជ័យរបស់ខ្លួន ហើយយើងគួរជួយខ្លួនឯងដោយវិធីណា?

អ្នកគួរប្រើសំណួរដូចខាងក្រោម៖

១៧. តើអ្នកបង្ហាញពីអារម្មណ៍(ខឹង អស់សង្ឃឹម សេចក្តីសុខ…) របស់អ្នកតាមរបៀបណា ?

១៨. តើទម្លាប់អ្វីដែលអ្នកអាចកាត់ចោលបាន?

១៩. តើអ្នកធ្វើអ្វីពេលដែលអ្នកមិនសប្បាយចិត្ត?

២០. តើអ្នកនឹងធ្វើអ្វីនៅពេលដែលអ្នកជោគជ័យ ឬសប្បាយចិត្ត?

២១. តើអ្នកមានទំនាក់ទនងល្អជាមួយអ្នកដទៃបានល្អកម្រិតណា?

២២. តើអ្នកគេងស្កប់ល្អកំរិតណា?

២៣. តើអ្នកទទួលទានអាហារសុខភាព ហើយទៀងពេលទេ?

២៤. តើអ្នកសមតុល្យការងារ និងជីវិតឯកជនរបស់អ្នកបានកំរិតណាដែរ?

២៥. តើអ្នកចំណាយពេលសម្រាករបស់អ្នកយ៉ាងដូចម្តេច?

២៦ តើសកម្មភាពអ្វីដែលជួយអ្នកបន្ថយភាពតានតឹង?

២៧. តើសកម្មភាពអ្វីដែលធ្វើឲ្យអ្នកព្រួយបារម្ភ មិនពេញចិត្ត?

បុរសម្នាក់ំពុងបង្ហាញពីអារម្មណ៍របស់ខ្លួនទៅកាន់មិត្តរួមការងារ
បុរសម្នាក់ំពុងបង្ហាញពីអារម្មណ៍របស់ខ្លួនទៅកាន់មិត្តរួមការងារ
Mas Teyaorm
ម៉ះ តីយ៉ុម (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T