ទើបតែបែកធ្លាយទំនាក់ទំនងស្នេហ៍! ពេលនេះ Heechul បង្ហើបថាចង់រៀបការឆាប់ៗ

//s5.kh1.co/4e/4ed0d917411026abb94dd1ac00bcb5524b0e65b4.jpg
តារា & កម្សាន្ដ

 ១៩-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

នៅម្នាក់ឯងយូរហើយ Heechul ក៏ធ្លាប់និយាយពេញមាត់ទៀតថា លោកចង់រស់នៅជាតារា Single រហូតទៅ ព្រោះតែខ្លាចហ្វេនៗខូចចិត្ត។ ប៉ុន្តែពេលនេះ លោកស្រាប់តែប្ដូរចិត្តភ្លាមៗទៅវិញ ព្រោះតែមូលហេតុនេះ ...

កូរ៉េខាងត្បូង ៖ ជាការពិតណាស់ ទោះបីជា Heechul ទើបតែដាច់ចិត្តទម្លាយពីទំនាក់ទំនងស្នេហា ជាមួយនិងតារាស្រីល្បីឈ្មោះ សមាជិកក្រុមចម្រៀង TWICE គឺ Momo កាលពីដើមឆ្នាំ ២០២០ នេះក៏ពិតមែន ប៉ុន្តែដំបូងឡើយ Heechul ធ្លាប់បាននិយាយថា លោកចង់រស់នៅ ក្នុងនាមជាតារាល្បីបែបនេះរហូតទៅ ពោលគឺមិនចង់គិតពីរឿងទំនាក់ទំនងស្នេហាឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូម្បីតែសមាជិកក្រុម Super Junior ដទៃទៀត ក៏ធ្លាប់បានលើកឡើង នៅក្នុងបទសម្ភាសន៍ កម្មវិធីទូរទស្សន៍ដែរថា ពួកគេនឹងគិតអំពីរៀបការ បន្ទាប់ពីឈានចូលដល់វ័យ ៤០ឆ្នាំ។

ដោយឡែកបច្ចុប្បន្ននេះ Heechul ស្រាប់តែផ្លាស់ប្ដូរគំនិតភ្លាមៗតែម្ដង បន្ទាប់ពីភ្ជាប់ចំណងស្នេហ៍ជាមួយសង្សា វ័យក្មេង ស្រស់ស្អាត និងល្បីឈ្មោះដូចជា Momo។

លោកបាននិយាយថា ទោះបីជាលោកមានបំណងចង់រស់នៅ ក្នុងនាមជាតារារហូតទៅក៏ពិតមែន ប៉ុន្តែឪពុកម្តាយរបស់លោក មិនមែនអាយុនៅក្មេងទៀតឡើយ។ Heechul បានចែករំលែកផងដែរថា ពេលនេះលោកមានគំនិតថា ចង់រៀបការមុនអាយុ ៤០ឆ្នាំ។

ខណៈពេលដែលរឿងរៀបការ មិនមែនជារឿងលេងសើចសម្រាប់លោក ដូច្នេះហ្វេនៗគួរតែធ្វើចិត្ត ព្រោះវាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទៀតទេ ប្រសិនបើសុខៗ ផ្ទុះដំណឹង Heechul រៀបអាពាហ៍ពិពាហ៍ ក្នុងរយៈពេល បីឬបួនឆ្នាំខាងមុខ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Heechul
រូបភាព Heechul
រូបភាព Heechul
រូបភាព Heechul
រូបភាព Heechul
រូបភាព Heechul
រូបភាព Heechul
រូបភាព Heechul
រូបភាព Heechul និង Momo
រូបភាព Heechul និង Momo
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T