ការធ្វើតេស្តធំចុងក្រោយនៃយានសម្រាប់ដឹកអវកាសនិករបស់ SpaceX ត្រូវបានពន្យារពេល ដោយសារតែ...

//s5.kh1.co/5b/5bbc04f4357e6ff47d8caea1ff93f3b3edd0c82e.jpg
បច្ចេកវិទ្យា

 ១៩-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បើសិនជាការធ្វើតេស្តធំចុងក្រោយមួយនេះជោគជ័យ ដំណើរការនៃការបញ្ជូនមនុស្សទៅទីអវកាសនឹងខិតជិតកាន់តែរហ័ស។

អាមេរិក៖ បន្ទាប់ពីការទន្ទឹងរង់ចាំអស់ជាច្រើនខែ យានអវកាសសម្រាប់ដឹកមនុស្ស Crew Dragon របស់ក្រុមហ៊ុនអាកាសចរ SpaceX ត្រូវបានគេត្រៀមសម្រាប់ការសាកល្បងដ៏ធំចុងក្រោយរបស់ខ្លួន មុនពេលអវកាសយានិកអាចចាប់ផ្ដើមប្រើប្រាស់វា សម្រាប់ការធ្វើដំណើរទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ។ ប៉ុន្តែការស្វែងរកលក្ខខណ្ឌអាកាសធាតុត្រឹមត្រូវអាចរាំងស្ទះដំណើរការ នៅចុងសប្ដាហ៍នេះ។ នៅព្រឹកថ្ងៃសៅរ៍ SpaceX បានពន្យារពេលនៃការបាញ់បង្ហោះសាកល្បងការហោះហើររបស់ខ្លួន ដែលការធ្វើតេស្តចុងក្រោយមួយនេះចង់បង្ហាញពីរបៀបដែលយានអវកាសអាចផ្ដាច់ខ្លួនចេញពីរ៉ុក្កែត នៅពេលធ្វើដំណើរទៅទីអវកាស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបគំរូរបស់យាន Crew Dragon នៅពេលផ្ដាច់ខ្លួនចេញពីរ៉ុក្កែត នៅតាមផ្លូវទៅទីអវកាស
រូបគំរូរបស់យាន Crew Dragon នៅពេលផ្ដាច់ខ្លួនចេញពីរ៉ុក្កែត នៅតាមផ្លូវទៅទីអវកាស

រលកធំៗនៅមហាសមុទ្រអាត្លង់ទិចដែលជាកន្លែងសម្រាប់យាន Crew Dragon ចុះចត នៅពេលការធ្វើតេស្តបញ្ចប់ បានជំរុញឲ្យ SpaceX ពន្យារពេលការធ្វើតេស្តទៅថ្ងៃបន្ទាប់។ ឥឡូវ ក្រុមហ៊ុននេះមានគោលបំណងធ្វើការបង្ហោះយាននៅថ្ងៃអាទិត្យនេះ នៅចន្លោះម៉ោង៨យប់និងម៉ោង២ទៀបភ្លឺ(ម៉ោងនៅកម្ពុជា) នៅឯមជ្ឈមណ្ឌលអវកាស Kennedy រដ្ឋផ្លរីដា។

ក្រុមហ៊ុន SpaceX បានធ្វើការអស់ជាច្រើនឆ្នាំ ដើម្បីត្រៀមសម្រាប់ការធ្វើតេស្តមួយនេះ។ វាត្រូវបានគេរំពឹងទុកថា នឹងក្លាយជាព្រឹត្តិការណ៍សំខាន់ចុងក្រោយ នៅក្នុងកម្មវិធីអភិវឌ្ឍន៍យាន Crew Dragon មុនពេលយានអវកាសមួយនេះត្រៀមបញ្ជូនអវកាសយានិកទៅទីអវកាស៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T