ថៃ៖ ដូចដែលប្រិយមិត្តបានដឹងរួចមកហើយពីតារាសម្ដែងថៃ លោក Boy Pakorn ដែលជាតារាសម្ដែងមានភាពល្បីល្បាញមួយរូប ដែលបានប្រឡូកនៅក្នុងវិស័យសិល្បៈជាយូរមកហើយ មិនតែប៉ុណ្ណោះ លោក ក៏បានជួយជ្រោមជ្រែងឲ្យប្អូនៗរបស់លោកបានចូលប្រឡូកនៅក្នុងវិស័យនេះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សងាកមកមើលពីក្រុមគ្រួសាររបស់លោក Boy Pakorn វិញ គឺជាក្រុមគ្រួសារមួយ ដែលតែងតែមានពេលវេលាដ៏គួរឱ្យស្រលាញ់នឹងគ្នាទៅវិញទៅមក ហើយតែងតែធ្វើឲ្យអ្នកគាំទ្រជាច្រើនតាមដាន និងចង់ឃើញពីភាពស្និទ្ធស្នាលនៅក្នុងគ្រួសាររបស់លោក ដែលក្នុងនោះដែរសមាជិកក្នុងក្រុមគ្រួសារមានអ្នកម្ដាយរបស់លោក រួមទាំងប្អូនៗរបស់លោកទាំង ៣ នាក់ទៀតផងដែរ។
អ្វីដែលកាន់តែពិសេសនោះគឺ កាលពីពេលថ្មីៗនេះ អ្នកម្ដាយរបស់លោក Boy Pakorn បានបង្ហាញរូបភាពផ្ទះថ្មី ដែលរចនាឡើងយ៉ាងស្រស់ស្អាតជាមួយនឹងបរិយាកាសដ៏ល្អនៅកណ្តាលទីក្រុង ដែលនេះគឺជាផ្ទះពណ៌ស ហើយនៅខាងមុខផ្ទះក៏បានរៀបចំសួនច្បារយ៉ាងស្រស់ស្អាត ដែលជាផ្ទះនៅក្នុងក្ដីសុបិនសំរាប់មនុស្សជាច្រើនផងដែរ ហើយផ្ទះមួយនេះ អ្នកម្ដាយរបស់លោក ក៏បានបង្កើតឡើងសម្រាប់កូនៗទាំង ៤ របស់គាត់ តែម្ដង៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖