បើសិនជាអាច អ្នកគួរតែបោះចោលកាយវិការទាំង ១០នេះ

//s9.kh1.co/75/752f13836cfcbbc2cfc9e7da12b190f8f9c78e38.jpg
យល់ដឹង

 ១៦-ឧសភា-២០២៣ ២ល្ងាច · មួយឆ្នាំមុន

កាយវិការមិនល្អទាំង ១០ ដែលអ្នកមិនគួរប្រើ ឬគួរបោះចោលក្នុងជីវិតប្រចាំថ្ងៃ

ជាទូទៅ យើងទាំងអស់គ្នា ជាពិសេសយុវវ័យមិត្តអ្នកអាន មិនបានចំណាំថាកាយវិការអ្វីដែលយើងបានធ្វើ នៅពេលយើងនៅជាមួយមនុស្សជុំវិញខ្លួនទេ។ ពេលខ្លះយើងមិនបានគិតថាកាយវិការជារឿងសំខាន់ ប៉ុន្តែវាបញ្ជាក់យ៉ាងច្រើនអំពីអារម្មណ៍ និងបុគ្គលិកលក្ខណៈរបស់យើងផងដែរ។ បើអ្នកដឹងថាកាយវិការណាដែលគួរប្រើ ឬមិនគួរប្រើ វានឹងជួយអ្នកច្រើនក្នុងសង្គមសម័យទំនើបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តោះ! តើកាយវិការណាខ្លះដែលយើងមិនគួរប្រើ និងគួរបោះចោល? 

១.​ឈរ ឬអង្គុយឱនៗ
https://s5.kh1.co/__image/w=650,h=423,q=100/81/810d64b9ab7a19ff2c48c1a092dde28eb4b1edc4.jpg

 ឥរិយាបថប្រចាំថ្ងៃរបស់អ្នកអាចបញ្ជាក់ច្រើនណាស់អំពីទំនុកចិត្តរបស់អ្នក។ បើអ្នកឈរ ឬអង្គុយបែបឱនៗ វាបង្ហាញថាអ្នកមិនស្រណុកចិត្ត បើអ្នកមិនកែប្រែទេ វានឹងក្លាយជាទម្លាប់មិនល្អ ហើយអ្នកដទៃនឹងគិតថាអ្នកគ្មានទំនុកចិត្តលើខ្លួនឯង។​

២. ខ្វែងដៃ ឬជើង (គងអន្ទាក់ខ្លា)
https://s5.kh1.co/__image/w=650,h=359,q=100/14/148edd3b9d23f838479d199279294ad8e6394f55.jpg

  អ្នកដឹងទេថា នៅពេលអ្នកនិយាយជាមួយអ្នកដទៃ កាយវិការនេះអាចមើលទៅមិនសមរម្យ។ វាអាចបញ្ជាក់ថា អ្នកមិនបើកចិត្តទូលាយក្នុងការទំនាក់ទំនងជាមួយអ្នកដទៃ ឬចង់ស្តាប់អ្វីដែលគេនិយាយ ឬមិនចូលចិត្តគេតែម្តង។ ប្រសិនបើអ្នកមិនធ្វើបែបនេះ អ្នកនឹងមើលទៅគួរអោយទុកចិត្តសម្រាប់គេជាង។ 

៣.រវើរវាយ (អារម្មណ៍មិននៅក្នុងខ្លួន)
https://s5.kh1.co/__image/w=650,h=423,q=100/67/67fb04d2f548553e2981aa2f98e26e63f7875dbe.jpg

ទោះជានេះជាទម្លាប់របស់អ្នកជាយូរមកហើយ ឬជាអ្វីដែលអ្នកធ្វើនៅពេលអ្នកតានតឹងអារម្មណ៍ អ្នកគួរតែបញ្ឍប់វា។ បើអ្នកលេងសក់ ស្ទាបចិញ្ចៀន ស្ទាបដៃ ជើង ឬតែងតែមើលនាឡិការបស់អ្នកនៅពេលនិយាយគ្នា ឬក្នុងកិច្ចប្រជុំសំខាន់ណាមួយ វាមើលទៅដូចអ្នកកំពុងតែធុញខ្លាំង ហើយចង់ទៅណាផ្សេងវិញ។

៤.ស្ទាប ឬត្រដុសក
https://s5.kh1.co/__image/w=650,h=423,q=100/7b/7bce0c09fb24970e2b40cc01a3e2b03397a24eb3.jpg

ពេលខ្លះ អ្នកស្ទាប ឬត្រដុសករបស់អ្នកដើម្បីកាត់បន្ថយស្ត្រេស ឬក៏ប្រហែលគ្រាន់តែសម្រួលសរសៃបន្តិចបន្តួច។​ ក្នុងករណីនេះ អ្នកគួរតែប្រយ័ត្នប្រយែង ថាអ្នកធ្វើកាយវិការនេះនៅពេលណា ដើម្បីចៀសវាងអ្នកដទៃគិតថាអ្នកកំពុងលាក់បាំងអារម្មណ៍មិនល្អ និងមិនស្រណុកចិត្ត។

៥. ខាំក្រចកដៃ
https://s5.kh1.co/__image/w=650,h=423,q=100/3f/3f049a7bb6071b9077a6363d9cf1aa8b73eadd52.jpg

ទម្លាប់មួយទៀតដែលបង្ហាញអ្នកដទៃថាអ្នកកំពុងភ័យព្រួយ គឺការខាំក្រចកនេះហើយ (មិននិយាយលេងទេណា)។ វាអាចជួយអោយអ្នកកាត់បន្ថយស្រ្តេសបានខ្លះ ប៉ុន្តែវាក៏បង្ហាញពីអារម្មណ៍ដែលអ្នកកំពុងគិតដែរ។ លើសពីនេះទៅទៀត​ វាអាចជារឿងរំខានទៅដល់មនុស្សដែលអ្នកកំពុងនិយាយជាមួយ ហើយវានឹងធ្វើអោយក្រចកអ្នកមិនស្អាតថែមទៀត (ខ្ញុំដឹងថាអ្នកមិនចង់អោយគេវាយតម្លៃអ្នកតាមសម្បកក្រៅទេ)។

៦. ប្រើកែវភ្នែកតិចពេក ឬច្រើនពេក
https://s5.kh1.co/__image/w=650,h=423,q=100/29/295bfffda2783851d74be386c0fa38bce3d1cb33.jpg

ការប្រើប្រាស់កែវភ្នែក ជារឿងសំខាន់ បើអ្នកចៀសពីការប្រើកែវភ្នែកនៅពេលទំនាក់ទំនង វាបង្ហាញថាអ្នកមិនមានទំនុកចិត្ត ឬមិនចូលចិត្តគេ ហើយមើលទៅមិនគួរអោយទុកចិត្តទៀតផង។ ផ្ទុយមកវិញ បើសម្លឹងច្រើនពេក ធ្វើអោយគេគិតថាមិនសមរម្យ និងធ្វើអោយគេមិនស្រណុកចិត្ត​ ដូចនេះ​សូមប្រើកែវភ្នែករបស់អ្នកក្នុងកម្រិតសមល្មមមួយ។ 

៧. ងាយបែកអារម្មណ៍
https://s5.kh1.co/__image/w=650,h=423,q=100/09/0939436d74e0bb8dd770eccce0a2c32d86b6b368.jpg

ពេលខ្លះ អ្នកបែកអារម្មណ៍នៅពេលមានអ្នកធុញ ឬពេលខ្លះ មើលទៅអ្នកកំពុងផ្តោតអារម្មណ៍ដែរ តែជាក់ស្តែងអ្នកកំពុងគិតដល់ភពផ្កាយទៅវិញ ធ្វើអោយអ្នកដទៃគិតថាអ្នកមិនស្តាប់គេ។ សូមព្យាយាមស្តាប់អោយច្រើន ដោយសម្លឹងទៅកាន់អ្នកដែលកំពុងនិយាយ ដើម្បីជាការបង្ហាញការគោរព និងចូលរួម។

៨. បញ្ឍរភ្នែក
https://s5.kh1.co/__image/w=650,h=423,q=100/21/21099b34f2f73e4ef512dacf5b50bb41f6411c30.jpg

ការធ្វើបែបនេះ បញ្ជាក់យ៉ាងច្បាស់ថាជាសញ្ញានៃការមិនគោរពគ្នា។ វាអាចមិនមានបញ្ហា បើអ្នកប្រើវាជាមួយមិត្តភក្តិ ដើម្បីបង្ហាញថាអ្នកធុញ ឬមានអារម្មណ៍រំខាន ប៉ុន្តែបើប្រើជាមួយមិត្តរួមការងារ ចៅហ្វាយ ឬអ្នកដទៃវិញ ការធ្វើបែបនេះបង្ហាញពីអាកប្បកិរិយាមិនសមរម្យយ៉ាងធ្ងន់ធ្ងរ។

៩. ភ្លេចញញឹម
https://s5.kh1.co/__image/w=650,h=842,q=100/33/3371adbe046e22277655414c26ece163451185db.jpg

ញញឹមច្រើន បង្ហាញពីការបើកចិត្តទូលាយ និងមានទំនុកចិត្ត។ ប៉ុន្តែ ដាច់ខាតកុំញញឹមក្លែងក្លាយ ប្រយ័ត្នអ្នកដទៃគិតថាអ្នកមិនស្មោះត្រង់ និងមិនគួរអោយទុកចិត្ត។

១០. គ្មានកាយវិការ
https://s5.kh1.co/__image/w=650,h=842,q=100/e2/e27696600a3971ec63a2650fcca2e5f72cc0b589.jpg

បើអ្នកនៅតែមួយកន្លែង មិនបញ្ចេញកាយវិការអ្វីសោះ អ្នកដទៃនឹងគិតថាអ្នកមិនចាប់អារម្មណ៍នឹងអ្វីដែលគេកំពុងនិយាយ ឬគិតថាអ្នកមិនស្តាប់គេ។ សូមព្យាយាមបង្ហាញពីអារម្មណ៍ពិតរបស់អ្នក តាមរយៈទឹកមុខ និងកាយវិការល្អៗ ដែលអាចជួយអ្នកក្នុងការសន្ទនាផងដែរ។ 

កាយវិការណាដែលអ្នកកំពុងធ្វើ? តើអ្នកគិតថានឹងបោះចោលកាយវិការណាខ្លះ?

ប្រភពBright Side

Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T