បារាំង៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានមានប្រសាសន៍ថា ប្រទេសបារាំងនឹងដាក់ពង្រាយនាវាដឹកយន្តហោះចម្បាំងរបស់ខ្លួន ដើម្បីចូលរួមក្នុងប្រតិបត្តិការចម្រុះប្រឆាំងនឹងក្រុមភេរវកម្មរដ្ឋអ៊ីស្លាម ISIS។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Macron បានថ្លែងនៅក្នុងសុន្ទរកថាថា៖
នាវាដឹកយន្តហោះនេះនឹងគាំទ្រដល់ប្រតិបត្តិការរបស់ Chammal [នៅមជ្ឈឹមបូព៌ា] ចាប់ពី ខែមករា ដល់ខែមេសាឆ្នាំ ២០២០ មុនពេលបញ្ជូនទៅមហាសមុទ្រអាត្លង់ទិក និងសមុទ្រខាងជើង។
លោក Macron បានបន្ថែមថា៖
នាវាដឹកយន្តហោះដែលមានឈ្មោះថា Charles de Gaulle នឹងត្រូវបានអមដំណើរដោយក្រុមនាវិកអឺរ៉ុបដែលនឹងរួមបញ្ចូលទាំងនាវាមកពី អាល្លឺម៉ង់ ប៊ែលហ្សិក ហូឡង់ អេស្ប៉ាញ ក្រិក និងព័រទុយហ្កាល់។

ប្រធានាធិបតីបារាំងលោក Macron មិនបានប្រាប់ពីមូលហេតុឱ្យបានច្បាស់លាស់នៃបេសកកម្មនោះទេ ប៉ុន្តែយន្តហោះចម្បាំងរបស់បារាំងបានចូលរួមប្រយុទ្ធប្រឆាំងទីតាំងរបស់ក្រុមភេរវកម្មរដ្ឋអ៊ីស្លាម ដែលវាជាផ្នែកមួយនៃក្រុមចម្រុះហើយមានកងទ័ពបារាំងប្រហែល ១.០០០ នាក់នៅក្នុងតំបន់នោះ ។

ការដាក់ពង្រាយនេះ ត្រូវបានធ្វើឡើងចំពេលដែលភាពតានតឹងកាន់តែខ្លាំងឡើង រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ រដ្ឋមន្រ្តីក្រសួងការពារជាតិបារាំងលោក Florence Parly ដែលបានធ្វើទស្សនកិច្ចនៅអេមីរ៉ាតអារ៉ាប់រួមកាលពីចុងខែវិច្ឆិកា បាននិយាយថា៖
យើងនឹងចូលរួមចំណែកក្នុងការធ្វើនាវាចរណ៍ ឬល្បាតក្នុងឈូងសមុទ្រ ដើម្បីឱ្យធានាបាននូវសុវត្ថិភាពតាមដែលអាចធ្វើទៅបាន៕
