Juventus ឈានមុខក្នុងការនាំយកកីឡាករឆ្នើមម្នាក់ ក្រោយ Real Madrid ដើរចេញ

//s5.kh1.co/b6/b683caff089fdd6dc2cd7f36e536746b5112e10f.jpg
កីទ្បា

 ១៨-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Real Madrid បោះបង់ការចង់បាន Pogba ធ្វើឲ្យ Juventus ចាំត្រង

អឺរ៉ុប៖ ក្លិបជើងឯកអ៊ីតាលី Juventus ហាក់មានសង្ឃឹមច្រើនក្នុងការនាំយកខ្សែបម្រើរបស់ Manchester United កីឡាករ Paul Pogba។ កីឡាករជម្រើសជាតិបារាំងបានក្លាយជាប្រធានបទក្ដៅក្នុងការចាកចេញពីកីឡដ្ឋាន Old Trafford កាលពីទីផ្សាររដូវក្ដៅក្នុងឆ្នាំ២០១៩ ក្រោយរូបគេបាននិយាយថាចង់ស្វែងរកការប្រកួតប្រជែងថ្មី។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ក្លិបយក្សអេស្ប៉ាញ Real Madrid ត្រូវបានគេដឹងថាជាបេក្ខភាពមួយយ៉ាងសំខាន់ដែលចង់នាំបានខ្សែបម្រើពូកែលេងម៉ូតសក់ម្នាក់នេះ ខណៈលោក Zinedine Zidane  ក៏បង្ហាញនូវអារម្មណ៍ពេញចិត្តខ្លាំងមកលើកីឡាកររួមសញ្ជាតិ Pogba ផងដែរ។ 

កីឡាករ Paul Pogba
កីឡាករ Paul Pogba

យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់កាសែត Calcimercato បានរៀបរាប់ថា ក្លិបមានមូលដ្ឋាននៅទីក្រុង Turin គឺជាអ្នកមានភាគរយខ្ពស់ក្នុងការនាំយក Pogba ត្រឡប់ទៅលេងនៅទឹកដីអ៊ីតាលីវិញ ដោយលើកហេតុផលថា Real Madrid បានបោះបង់ការចង់បានខ្សែបម្រើដែលជួយឲ្យបារាំងឈ្នះពាន World Cup ម្នាក់នេះ។ 

ទន្ទឹងនឹងគ្នានេះដែរ សារព័ត៌មានជាច្រើនបានចុះផ្សាយថា Real Madrid បានឈានដល់កិច្ចព្រមព្រៀងក្នុងការនាំយកខ្សែបម្រើរបស់ជើងឯកហូឡង់ Ajax កីឡាករ Donny van de Beek នៅទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខ ដែលនេះអាចជាមូលហេតុមួយសំខាន់ដែលធ្វើឲ្យ Real Madrid បោះបង់ការចង់បាន Pogba។ 

កីឡាករ Donny van de Beek
កីឡាករ Donny van de Beek

ក្រៅពី Real Madrid ក្លិប Juventus ក៏ជាក្លិបមួយដែលដាក់ចង់បានទៅលើអតីតកីឡាកររបស់ខ្លួន Paul Pogba ផងដែរកាលពីទីផ្សារកន្លងទៅ ក្រោយលក់ទៅឲ្យបិសាចក្រហមក្នុងតម្លៃខ្លួន ១០៥លានអឺរ៉ូកាលពីឆ្នាំ២០១៦។ 

កីឡាករ Paul Pogba
កីឡាករ Paul Pogba

គួរឲ្យដឹងដែរថា ក្រោយមផ្លាស់មកចូលរួមជាមួយបិសាចក្រហម Pogba ចូលលេងក្នុងក្របខណ្ឌ Premier League បានចំនួន៩៩ប្រកួត និងរកគ្រាប់បាល់បាន២៤គ្រាប់។ កំឡុងពេលនេះ Pogba កំពុងតែអវត្តមានពីការបង្ហាញខ្លួនឲ្យ Man UTD ដោយសារតែបញ្ហារបួស៕

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T