Arteta ព្យាករណ៍ថាម្នាក់នេះ អាចក្លាយជាកីឡាករកំពូលប្រចាំក្លិប Arsenal បាន

//s5.kh1.co/39/398f908dbb29ae3ee05e9045320f9cf5a95f31c8.jpg
កីទ្បា

 ១៨-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Arteta និយាយថាខ្សែបម្រើវ័យក្មេង Reiss Nelson អាចក្លាយជាកីឡាករកំពូល១រូបប្រចាំក្លិប Arsenal បាន

អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ លោក Mikel Arteta បានយល់ឃើញថាខ្សែបម្រើប្រយុទ្ធវ័យ២០ឆ្នាំ​ Reiss Nelson ជាកីឡាករមានទេពកោសល្យអាចអភិវឌ្ឍន៍សម្ថភាពក្លាយជាកីឡាករកំពូលប្រចាំ Arsenal បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Reiss Nelson
Reiss Nelson

Nelson ជាយុវជនថ្នាលរបស់ក្រុម Arsenal ដែលត្រូវបានក្លិបតម្លើងឲ្យមកលេងក្នុងឈុតធំ កាលពីខែកក្កដា ឆ្នាំ២០១៩។ ដោយឡែកក្នុងរដូវកាលនេះ រូបគេបង្ហាញខ្លួនសរុបបាន១៥ប្រកួត ស៊ុតបញ្ចូលទីបាន២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន២ថង។

កាលពីពេលថ្មីៗនេះ Nelson ត្រូវបានគេប្រៀបធៀបគាត់ទៅនឹងខ្សែបម្រើឆ្នើមកីឡាករ Raheem Sterling ដោយផ្អែកលើហេតុផលថា Arteta អាចជួយអភិវឌ្ឍសម្ថភាពរបស់គាត់ទៅជាកីឡាករកំពូលមួយរូបបាន ដូចដែលគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ ធ្លាប់ជួយបង្វឹក Sterling កាលនៅ​ Manchester City។

Sterling ជាមួយ Arteta
Sterling ជាមួយ Arteta

យ៉ាងណាលោក​ Arteta បានចេញមុខបដិសេធភ្លាមៗ ជុំវិញការប្រៀបធៀបខាងលើនេះ ដោយលោកបាននិយាយថា៖

"ខ្ញុំមិនចង់ប្រៀបធៀបគាត់ទៅនឹង Sterling ទេ ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយគឺ Reiss មានសមត្ថភាពគ្របគ្រាន់ក្នុងការធ្វើអ្វីដែលគាត់ចង់។ ប្រសិនបើគាត់ចង់ធ្វើ ចង់រៀន និងចង់យកឈ្នះយកខ្លួនឯង នោះគាត់នឹងអាចឈានដល់ចំណុចកំពូលមួយ ជាកីឡាករកំពូលសម្រាប់ក្លិបមួយនេះ។"

លោក​ Arteta

អតីតជំនួយការគ្រូបង្វឹករបស់លោក Pep Guardiola រូបនេះបានបន្តទៀតថា៖

https://s5.kh1.co/__image/w=644,h=497,q=100/cc/cca4597a237317139462d75c64186e4e208fa66f.png

"ខ្ញុំដឹងពីសម្ថភាពរបស់​ Reiss ព្រោះខ្ញុំធ្លាប់បង្វឹកគាត់ កាលដែលគាត់មានអាយុ១៦ឆ្នាំ ហើយពេលនោះទម្រង់លេងគាត់ទាក់ភ្នែកខ្ញុំណាស់៕"

លោក​ Mikel Arteta

ប្រភពcaughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T