រដ្ឋាភិបាលកាណាដា នឹង​​ផ្តល់ប្រាក់ឧបត្ថម្ភ ២៥,០០០ដុល្លារ​ ដល់គ្រួសារ​ជនរងគ្រោះ ដែលបានស្លាប់​ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះនៅអ៊ីរ៉ង់ ​

//s5.kh1.co/70/70567630eacd2b933846810b32f6cd037a105fe2.jpg
សង្គម

 ១៨-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រុមគ្រួសារ​ជនរងគ្រោះសញ្ជាតិកាណាដា នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលកាណាដា ក្នុងសាកសពម្នាក់នឹងទទួលបាន ២៥,០០០ដុល្លារ​កាណាដា

កាណាដា៖ នាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រីដូវ បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលរបស់លោកនឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២៥,០០០ ដុល្លារកាណាដា (១៩,១២២ ដុល្លារអាមេរិក) ដល់ក្រុមគ្រួសារនៃ​ជនរងគ្រោះ​សញ្ជាតិកាណាដា ៥៧ នាក់ និងអ្នករស់នៅអចិន្ត្រៃយ៍ចំនួន ២៩ នាក់នៅក្នុងប្រទេសកាណាដា ដែលបានស្លាប់ដោយសារឧបទ្ទវហេតុ​ធ្លាក់យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែននៅអ៊ីរ៉ង់កាលពីសប្តាហ៍មុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រីដូវ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងអូតាវ៉ា កាលពីថ្ងៃសុក្រ
នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រីដូវ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងអូតាវ៉ា កាលពីថ្ងៃសុក្រ

លោក ទ្រីដូវ បាននិយាយថា៖

លោកនៅតែរំពឹងថា អ៊ីរ៉ង់នឹងផ្តល់សំណងដល់ក្រុមគ្រួសារ​សព ប៉ុន្តែ​​អ្វីដែលសំខាន់​នៅពេលនេះគឺក្រុមគ្រួសារ​នៃជនរងគ្រោះ​ត្រូវការជំនួយសម្រាប់ធ្វើពិធីបុណ្យសព ឬការចំណាយផ្សេងៗ។ 

ចាស្ទីន ទ្រីដូវ

លោកបានបន្ថែមទៀតថា​

ប្រាក់សំណងដែលអ៊ីរ៉ង់ផ្តល់ឱ្យនៅ​ពេលក្រោយ ​យើងនឹងប្រគល់ជូនដល់ក្រុមគ្រួសារនៃជនរងគ្រោះដោយផ្ទាល់។ ​ខ្ញុំចង់និយាយឱ្យកាន់តែច្បាស់​ថា អ៊ីរ៉ង់ត្រូវតែទទួលខុសត្រូវទាំងស្រុង ចំពោះការបាញ់ទម្លាក់ ​យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែនដែលសម្លាប់​មនុស្ស ១៧៦ នាក់​។

ចាស្ទីន ទ្រីដូវ
ជនរងគ្រោះដែលបានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះនៅក្នុងអ៊ីរ៉ង់
ជនរងគ្រោះដែលបានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះនៅក្នុងអ៊ីរ៉ង់

លោកនាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា៖

ប្រអប់ខ្មៅរបស់យន្ដហោះនោះ ត្រូវ​រងការខូចខាតយ៉ាងខ្លាំង ហើយប្រទេសអ៊ីរ៉ង់ក៏មិនមានជំនាញ ឬឧបករណ៍អ្វីដែល​អាចពិនិត្យមើលវាដែរ​ ប៉ុន្តែប្រទេសបារាំងមានបន្ទប់ពិសោធន៍ដែលអាច​ពិនិត្យវាបាន ហើយចាំបាច់ណាស់គឺយើងត្រូវតែធ្វើវាឱ្យបានឆាប់រហ័សបំផុត។ ​

ចាស្ទីន ទ្រីដូវ
ជនរងគ្រោះដែលបានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះនៅក្នុងអ៊ីរ៉ង់
ជនរងគ្រោះដែលបានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះនៅក្នុងអ៊ីរ៉ង់

ការប្រកាសនេះត្រូវបានធ្វើឡើង បន្ទាប់ពីប្រទេសអ៊ីរ៉ង់បានសារភាពកាលពីសប្តាហ៍មុនថា យោធារបស់ខ្លួនបានបាញ់ទម្លាក់យន្ដហោះ​របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ​អ៊ុយក្រែន​ភ្លាមៗ បន្ទាប់ពីយន្តហោះរបស់ក្រុមហ៊ុនអាកាស
ចរណ៍នេះ ​ចេញដំណើរបានតែបន្តិចកាលថ្ងៃទី ៨ ខែមករា​នៅអាកាសយានដ្ឋាន Imam Khomeini ក្បែរទីក្រុងតេហេរ៉ង់៕

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T