តាមពិតរូបសម្រស់ដ៏ស្រស់ស្អាតរបស់កំពូលអ្នកលក់អនឡាញ ម៉ូលីកា ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ គឺជាស្នាដៃផាត់មុខរបស់ជាងដ៏ជំនាញរូបនេះ!

//s5.kh1.co/dd/dd2c7c7565e2c5fd15c4d0a9167f826f16bc98f2.jpg
តារា & កម្សាន្ដ

 ១៨-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ពិទូ អ្នកផាត់មុខដ៏ជំនាញ បានផាត់មុខជូនកញ្ញា ម៉ូលីកា យ៉ាងស្រស់ស្អាតនៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់នាង។​

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួមមកហើយថា កាលពីព្រឹកមិញនេះអតីតតារាចម្រៀងចម្រៀងស្រីកញ្ញា ម៉ូលីកា និងគូស្នេហ៍ដែលស្វែងយល់ចិត្តគ្នាជាច្រើនឆ្នាំមកនោះ បានកាន់គ្នារៀបអាពាហ៍ពិពាហ៍តាមប្រពៃណីយ៉ាងអធិកអធមខ្លាំងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ដោយភាពស្រស់ស្អាតរបស់កូនកម្លោះក្រមុំមួយគូមើលទៅមានភាពទាក់ទាញខ្លាំងនោះ ធ្វើឲ្យបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន នាំគ្នាធ្វើការខំមិនសរសើរពីការផាត់មុខរបស់កញ្ញា ម៉ូលីកា និងស្វាមីរបស់ខ្លួនមិនដាច់ពីមាត់នោះទេ ។

ការផាត់មុខរបស់កញ្ញា ម៉ូលីកា ក្នុងថ្ងៃរៀបការ
ការផាត់មុខរបស់កញ្ញា ម៉ូលីកា ក្នុងថ្ងៃរៀបការ

យ៉ាងណាមិញនៅពីក្រោយភាពស្រស់ស្អាតទាំងនេះត្រូវបានគេស្គាល់ថា គឺក្រោមស្នាដៃរបស់លោក ពិទូ វ័យ ២៤ឆ្នាំ ដែលជាអ្នកផាត់មុខដែលមានបទពិសោធន៍ជាង ៥ ឆ្នាំកន្លងមកហើត ហើយក៏បានធ្វើឲ្យមនុស្សប្រុសស្រីមិនតិចនាក់នោះទេ ប្រែក្លាយជាស្រស់ស្អាតគ្រប់គ្នាតែម្ដង។

លើសពីនេះទៅទៀតនោះ មិនត្រឹមតែកញ្ញា ម៉ូលីកា នោះទេ នៅមានតារាៗជាច្រើនដួងឯងទៀតតែងតែធ្វើការទំនាក់ទំនងមកកាន់លោក ដើម្បីផាត់មុខឲ្យមិនដាច់នោះទេ ធ្វើឲ្យ ពិទូ កាន់តែមានការគាំទ្រច្រើនឡើងៗរហូតមកដល់បច្ចុប្បន្ននេះស្ទើរតែរកពេលសម្រាកមិនចង់បាន៕

តោះចង់ដឹងថា តើការផាត់មុខរបស់លោក ពិទូ ជូនកញ្ញា ម៉ូលីកា ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ពិតជាស្រស់ស្អាត និងលេចធ្លោខ្លាំងយ៉ាងណានោះ សូមតាមដានទស្សនាដូចខាងក្រោមនេះទាំងអស់គ្នា៖ 

ការផាត់មុខរបស់កញ្ញា ម៉ូលីកា ក្នុងថ្ងៃរៀបការ
ការផាត់មុខរបស់កញ្ញា ម៉ូលីកា ក្នុងថ្ងៃរៀបការ
ការផាត់មុខរបស់កញ្ញា ម៉ូលីកា ក្នុងថ្ងៃរៀបការ
ការផាត់មុខរបស់កញ្ញា ម៉ូលីកា ក្នុងថ្ងៃរៀបការ
ការផាត់មុខរបស់កញ្ញា ម៉ូលីកា ក្នុងថ្ងៃរៀបការ
ការផាត់មុខរបស់កញ្ញា ម៉ូលីកា ក្នុងថ្ងៃរៀបការ
ការផាត់មុខរបស់កញ្ញា ម៉ូលីកា ក្នុងថ្ងៃរៀបការ
ការផាត់មុខរបស់កញ្ញា ម៉ូលីកា ក្នុងថ្ងៃរៀបការ
ការផាត់មុខរបស់កញ្ញា ម៉ូលីកា កន្លងមក
ការផាត់មុខរបស់កញ្ញា ម៉ូលីកា កន្លងមក
ស្នាដៃផាត់មុខរបស់លោក ពិទូ កន្លងមក
ស្នាដៃផាត់មុខរបស់លោក ពិទូ កន្លងមក
ស្នាដៃផាត់មុខរបស់លោក ពិទូ កន្លងមក
ស្នាដៃផាត់មុខរបស់លោក ពិទូ កន្លងមក
ស្នាដៃផាត់មុខរបស់លោក ពិទូ កន្លងមក
ស្នាដៃផាត់មុខរបស់លោក ពិទូ កន្លងមក
លោក ពិទូ ជាងផាត់មុខដែលមានបទពិសោធន៍ជាច្រើនឆ្នាំ
លោក ពិទូ ជាងផាត់មុខដែលមានបទពិសោធន៍ជាច្រើនឆ្នាំ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T