កក្រើកយប់មិញក្នុងកម្មវិធីចាប់រង្វាន់មាសសុទ្ធសរុប ១២គីឡូ របស់ MAZDA CAMBODIA!

//s5.kh1.co/4f/4f2e751f1613b0bf4cec80877d1b585c0e57daef.jpg
សង្គម

 ១៨-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ព្រឹត្តិការណ៍អស្ចារ្យនារាត្រីថ្ងៃទី១៧ ខែ​មករា​ ឆ្នាំ ២០២០ ក្រុមហ៊ុនលក់រថយន្ត Mazda បានធ្វើការចាប់រង្វាន់មាសសុទ្ធសរុប ១២ គីឡូក្រាម រដូវកាលទី ៣ របស់ខ្លួនជូនអតិថិជនដែលបានជាវរថយន្ត Mazda។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅ អគារដឺព្រីមៀសែនសុខ ដោយមានការចូលរួមពីសំណាក់អតិថិជនរបស់ Mazda សរុបជាង ២ពាន់នាក់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីចាប់រង្វាន់មាសសុទ្ធសរុប ១២គីឡូ របស់ MAZDA CAMBODIA
កម្មវិធីចាប់រង្វាន់មាសសុទ្ធសរុប ១២គីឡូ របស់ MAZDA CAMBODIA

គួរបញ្ជាក់ផងដែរថា អតិថិជនដែលមានសំណាងឈ្នះរង្វាន់មាសសុទ្ធសរុប ១២គីឡូក្រាម ដែលរង្វាន់ធំជាងគេ មាសសុទ្ធដល់ទៅ ២គីឡូក្រាម នោះ បានទៅលើអតិថិជនឈ្មោះ Mak Loem មកពីខេត្តកណ្តាល ដែលបានជាវរថយន្ត Mazda BT-50 Thunder 2.2 លីត្រ។ ដោយឡែក អតិថិជនបន្ទាប់ដែលឈ្នះរង្វាន់មាសសុទ្ធ កន្លះគីឡូ បានទៅលើក្រសួងបរិស្ថាន ដែលបានជាវរថយន្ត Mazda BT-50 ចំណែកអតិថិជនបន្ទាប់ដែលបានឈ្នះរង្វាន់មាសសុទ្ធ ២តម្លឹង ចំនួនបីរង្វាន់បានទៅលើ អតិថិជនឈ្មោះ Chhit Sreypeoy នៅទីក្រុងភ្នំពេញ​ដែលបានជាវរថយន្ត Mazda BT-50 Thunder 3.2 លីត្រ អតិថិជនទីពីរឈ្មោះ Khiev Samrith ដែលបានជាវរថយន្ត Mazda BT-50 Thunder 2.2 លីត្រ និងអតិថិជនចុងក្រោយឈ្មោះ Van Da ដែលបានជាវរថយន្ត Mazda BT-50 Thunder 3.2 ជាមួយនិងរង្វាន់មានសុទ្ធ ១តម្លឹង មាស​សុទ្ធ៥ជី។ ដោយឡែកអតិថិជនដែលមិនបានឈ្នះរង្វាន់ធំ គឺទទួលបានមាសសុទ្ធ១ជីគ្រប់ៗគ្នា។

កម្មវិធីចាប់រង្វាន់មាសសុទ្ធសរុប ១២គីឡូ របស់ MAZDA CAMBODIA
កម្មវិធីចាប់រង្វាន់មាសសុទ្ធសរុប ១២គីឡូ របស់ MAZDA CAMBODIA

បើយោងតាមប្រសាសន៍របស់លោកស្រី អ៊ុន កញ្ញា ដែលជានាយកគ្រប់គ្រង នៅក្រុមហ៊ុនលក់រថយន្ត MAZDA បានឲ្យដឹងថា៖

«ក្រុមហ៊ុន អេច ជី ប៊ី គ្រុប​  បានរៀបចំកម្មវិធីជប់លៀងនេះឡើង ដើម្បីថ្លែងអំណរគុណ និង អបអរសាទរចំពោះអតិថិជន MAZDA ដែលបានជាវរថយន្តជាង​ ២,០០០គ្រឿង ដែលបានក្លាយជាម្ចាស់ រថយន្ត MAZDA ក្នុងឱកាសប្រូម៉ូសិនមាសសរុប ១២គីឡូរដូវកាលទីបីនេះ និងដើម្បីផ្តល់នូវភាពសប្បាយរីករាយ ក៏ដូចជាការជួបជុំ​រីករាយបង្កើតមិត្តភាព និងទំនាក់ទំនងយ៉ាងជិតស្និតរវាងគ្នា និងគ្នា។»

ប្រសាសន៍អ្នកស្រី អ៊ុន កញ្ញា

លោកស្រីបានបន្តទៀតថា៖

«អតិថិជនដែលជាវរថយន្ត ​ Mazda មិនត្រឹមតែបានទទួលរថយន្តថ្មី ល្អស្អាត សុវត្ថិភាព​ ហើយតម្លៃវិញគឺពិសេស ​ ថែមទាំងទទួលបានកាដូមាសសុទ្ធ និង​ពិធីជប់លៀងជួបជុំសប្បាយជាមួយក្រុមគ្រួសារ Mazda ថែមទៀតផង។»

  ប្រសាសន៍អ្នកស្រី អ៊ុន កញ្ញា

MAZDA គឺជារថយន្តដែលឈានមុខគេបំផុតនៅលើពិភពលោក និងជារថយន្តទំនើបបំផុតនាពេលបច្ចុប្បន្ន៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T