Roma ស្នើ Liverpool អនុញ្ញាតឲ្យកីឡាកររូបនេះផ្ទេរមកកាន់ទឹកដីអ៉ីតាលី

//s5.kh1.co/f2/f2f8e3f31116011a27c6f76dcfda8408dd02bcd1.jpg
កីទ្បា

 ១៨-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Roma ដាក់សំណើខ្ចីជើងយក Shaqiri ពី Liverpool

អ៉ីតាលី៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិប Roma បានស្នើខ្ចីជើងយកខ្សែបម្រើ Xherdan Shaqiri ពីក្រុមហង្សក្រហម Liverpool។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Xherdan Shaqiri 
Xherdan Shaqiri 

Roma បច្ចុប្បន្នកំពុងស្វះស្វែងរកកីឡាករ មកជំនួសខ្សែបម្រើប្រយុទ្ធ Nicolò Zaniolo ដែលទំនងជាសម្រាកក្រៅទីលានរហូតដល់បញ្ចប់រដូវកាល បន្ទាប់ពីជម្រើសជាតិអ៊ីតាលីរូបនេះ ជួបបញ្ហារបួសសសៃជង្គង់ (ACL) ។

Nicolò Zaniolo 
Nicolò Zaniolo 

ក្នុងនោះដែរក្រុម Roma បានដាក់ខ្សែការពារស្លាបស្ដាំរបស់ខ្លួនកីឡាករ Leonardo Spinazzola ក្នុងកិច្ចព្រមព្រៀងដើម្បីដោះដូរយកខ្សែប្រយុទ្ធក្រុម Inter Milan កីឡាករ Matteo Politano ដើម្បីមកជំនួសកន្លែងកីឡាករ Zaniolo ប៉ុន្តែការចរចាហាក់បរាជ័យ។

កីឡាករ Leonardo Spinazzola
កីឡាករ Leonardo Spinazzola
កីឡាករ Matteo Politano
កីឡាករ Matteo Politano

ដោយពេលនេះពួកគេបានបង្វែរទិសដៅទៅលើខ្សែបម្រើប្រយុទ្ធក្រុម Liverpool កីឡាករ Sahaqiri វិញម្ដង។ យោងតាមការចុះផ្សាយរបស់កាសែត Sky Sport Italia ក្រុម Roma បានស្នើក្រុមហង្សក្រហមខ្ចីជើងយកជម្រើសជាតិស្វីស Shaqiri ជាមួយជម្រើសក្នុងការទិញផ្ដាច់នៅពេលបញ្ចប់រដូវកាល។

គួរឲ្យដឹងដែរថា ប្រសិនបើ Liverpool យល់ព្រមនឹងសំណើខាងលើ នោះអាចជាការវិលត្រឡប់របស់ខ្សែបម្រើប្រយុទ្ធវ័យ២៨ឆ្នាំ ក្នុងការទៅលេងនៅ Serie A ដោយរូបគេធ្លាប់លេងឲ្យក្រុម Inter Milan កាលពីឆ្នាំ២០១៥៕

ប្រភពfootball-italia

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T