ពេលវេលានៃការទន្ទឹងរង់ចាំតែងតែលើសការរំពឹងទុក ឆ្នាំថ្មីរបស់អ្នកនឹងពោរពេញទៅដោយភាពភ្ញាក់ផ្អើល!

//s5.kh1.co/26/265bdb272e52b7174e563540bb86df7755d0d910.jpg
បច្ចេកវិទ្យា

 ១៨-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

សូមត្រៀមខ្លួនក្នុងការទទួលយកនូវពេលវេលាដ៏មានអត្ថន័យក្នុងឆ្នាំ ២០២០។ កត់ត្រាជីវិតរបស់អ្នក ហើយសញ្ជឹងគិតឱ្យបានឆ្ងាយ នោះអ្នកនឹងរកឃើញនូវអនុស្សាវរីយ៍ល្អៗនៅក្នុងជីវិត។

ភ្នំពេញ៖ នៅពេលដែលឆ្នាំថ្មីជិតមកដល់ មនុស្សគ្រប់គ្នាតែងតែរំលឹកឡើងនូវរូបភាព និងវីដេអូកាលពីឆ្នាំចាស់ដើម្បីយកមកពិពណ៌នាអំពីបទពិសោធន៍ ឬការចងចាំខ្លះៗ ហើយចែករំលែកទៅក្នុងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមនានា។ ប៉ុន្តែគ្រប់ពេលដែលលោកអ្នករំលឹកនូវរឿងរ៉ាវដ៏មានអត្ថន័យ ឬក៏ពេលវេលាដ៏ពិសេសប្រកបដោយភាពភ្ញាក់ផ្អើលណាមួយនោះ លោកអ្នកនឹងចាប់អារម្មណ៍ឃើញថាការចងចាំដ៏មានអត្ថន័យមួយចំនួន គឺយើងអាក់ខានមិនបានថតជារូបភាព ឬជាវីដេអូទុកនោះឡើយ។ នេះក៏ព្រោះហេតុថា ភាពភ្ញាក់ផ្អើលវាតែងតែកើតឡើងហួសពីការរំពឹងទុកជានិច្ចនេះឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីរក្សាការចងចាំឱ្យកាន់តែមានតម្លៃអ្នកត្រូវមានទូរស័ព្ទកាមេរ៉ាល្អជាងមុនដើម្បីចាប់យករូបភាព និងវីដេអូ

ក្រៅពីភាពភ្ញាក់ផ្អើលដែលមិននឹកស្មានដល់​ទាំងនោះ ពេលខ្លះយើងក៏ជួបប្រទះបញ្ហាគួរឱ្យឈឺក្បាលមួយចំនួនទៀតដូចជា៖ ការមិនអាចចាប់រូបភាពបានគ្រប់ជ្រុងជ្រោយ បញ្ហាពន្លឺមិនគ្រប់គ្រាន់ធ្វើឱ្យរូប និងវីដេអូមិនស្អាត មិនមានកម្មវិធីបន្ថែមលើការថតរូប និងវីដេអូឱ្យស័ក្ដិសមទៅនឹងកាលៈទេសៈ កាមេរ៉ាដើរយូរមិនអាចចាប់ជាប់រូបភាពក្នុងខណៈពេលដ៏អស្ចារ្យណាមួយបានជាដើម។

ដើម្បីដោះស្រាយគ្រប់ស្ថានការណ៍ខាងលើ អ្នកត្រូវតែមានស្មាតហ្វូនល្អឥតខ្ចោះសម្រាប់ថតរូប ហើយនោះគឺ realme 5 Pro។

ស្មាតហ្វូន realme 5 Pro
ស្មាតហ្វូន realme 5 Pro

ស្មាតហ្វូន realme 5 Pro មានលក្ខណៈពិសេសនៃការរួមបញ្ចូលគ្នារវាងកាមេរ៉ា 4 គ្រាប់នៃកាមេរ៉ាមេ 48 មេហ្គាភិចស៊ែល និងឡេនទូលាយ 119 ដឺក្រេ ឡេនម៉ាក្រូសម្រាប់ថតជិត និង ឡេនថតរូបបញ្ឈរ (Portrait) ហើយ បំពាក់ជាមួយ sensor Sony IMX 586 ដែលជាដំណោះស្រាយរូបភាពច្បាស់ និងប្រសើរជាងមុន ជាពិសេសពេលដែលថតរូបមានភាពព្រាលៗពីក្រោយ។​ ស្មាតហ្វូន realme 5 Pro អាចឱ្យអ្នកចាប់យកខណៈវេលាណាមួយដែលអ្នកចង់បានគ្រប់កាលៈទេស។​

ស្មាតហ្វូន realme 5 Pro
ស្មាតហ្វូន realme 5 Pro

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន realme ទើបតែធ្វើយុទ្ធនាការ «ការចងចាំល្អបំផុតប្រចាំឆ្នាំ» (Best Memory of the Year) ដើម្បីចែករំលែកនូវអនុស្សាវរីយ៍ប្រកបដោយអត្ថន័យដល់អតិថិជន ហើយក្រុមហ៊ុន realme ត្រៀមខ្លួនរួចជាស្រេចក្នុងការក្លាយជាជំនួយការរបស់អស់លោកអ្នកក្នុងការចាប់យកពេលវេលាសុភមង្គលក្នុងជីវិត។

ឆ្នាំថ្មីចាប់ផ្តើមជាថ្មីជាមួយស្មាតហ្វូនថ្មីដែលល្អ និងលឿនជាងមុន៕

សូមចូលទៅកាន់តំណខាងក្រោមសំរាប់់ព័ត៌មានបន្ថែម៖
bit.ly/realme5Pro_KH

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T