តោះមកដឹងពីសកម្មភាពខ្លះៗ របស់កុលសម្ព័ន្ធស៊ូដង់ខាងត្បូង ដែលប្រើជីវិតរស់នៅរបស់ពួកគេទាំងស្រុងជាមួយសត្វគោ

//s5.kh1.co/1f/1f54f8403793bc1fe021a939ef84d7d2c34b719c.jpg
សង្គម

 ១៨-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

សកម្មភាពខ្លះរបស់ កុលសម្ព័ន្ធស៊ូដង់ខាងត្បូង ដែលប្រើជីវិតយ៉ាងស្និតស្នាលរបស់ពួកគេជាមួយសត្វគោ

ស៊ូដង់៖ ប្រទេសស៊ូដង់ខាងត្បូង គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានមនុស្សជាតិ និងវប្បធម៌ចម្រុះជាច្រើនបំផុតមួយ នៅទ្វីបអាហ្វ្រិក។ ប្រទេសនេះ មានក្រុមជនជាតិភាគតិចធំៗ ជាង ៦០ ហើយបើទោះបីជាក្រុមជនជាតិភាគតិចនីមួយៗ មានភាពស្រដៀងគ្នាក៏ដោយ​ ក៏កុលសម្ព័ន្ធនីមួយៗ មាន ទំនៀមទំលាប់ វប្បធម៌ ក្នុងការរស់នៅខុសៗគ្នាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង មានកុលសម្ព័ន្ធមួយក្រុម ដែលជាពូជអម្បូរនៃជនជាតិដើម អាហ្សាដ ​ដែលប្រើប្រាស់ភាសា នីហ្សេរីយ៉ា - កុងហ្គោ  ជាភាសារទំនាក់ទំនង ដែលភាសានេះគឺជាភាសាធំទី ៣ នៅលើពិភពលោក។

ទន្ទឹមនឹងនេះ ក៏មានអ្នកថតរូបម្នាក់ឈ្មោះថា Mario Gerth អាយុ ៤២ឆ្នាំ បានផ្ដិតយកពីជីវិតរស់នេះប្រចាំថ្ងៃរបស់កុលសម្ព័ន្ធខាងលើ  បន្ទាប់ពីលោកចំណាយពេលរស់នៅជាមួយពួកគេអស់រយៈពេល ៣ ខែ បានបង្ហាញឲ្យឃើញថា ក្រុមនេះ បានប្រើជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេយ៉ាងជិតស្និទ្ធបំផុតជាមួយសត្វគោដូចជា ការដេក ការធ្វើដំណើរផ្សេងៗ។

លើសពីនេះទៅទៀត ពួកគេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រើប្រាស់ទឹកដោះគោស្រស់ជាអាហារ ដោយមិនបរិភោគសាច់វាឡើយ។ មួយវិញទៀត ពួកគេថែមទាំងងូតទឹកនោមគោជំនួយទឹកធម្មតា ដោយពួកគេជឿថាទឹកនោមសត្វអាចជួយការពារពួកគេពីការឆ្លងរោគផ្សេងៗបាន។

គួរឲ្យបញ្ជាក់ថា កុលសម្ព័ន្ធខាងលើនេះ ភាគច្រើនពួកគេរស់នៅតាមដងទន្លេនីល តាមវាលទំនាប នៃតំបន់សាហេល នៃប្រទេសស៊ូដង់៕

សូមទស្សនាពីសកម្មភាពផ្សេងៗរបស់កុសម្ព័ន្ធស៊ូដង់ខាងត្បូង៖

បុរសកុលសម្ព័ន្ធ Mundari ម្នាក់បានលាងសំអាតខ្លួនគាត់ នៅក្រោមទឹកនោមគោ
បុរសកុលសម្ព័ន្ធ Mundari ម្នាក់បានលាងសំអាតខ្លួនគាត់ នៅក្រោមទឹកនោមគោ
ក្មេងម្នាក់នៃកុលសម្ព័ន្ធ ផឹកទឹកដោះគោ ដោយបង្ហាញពីភាពស្និទ្ធស្នាលមិនគួរឱ្យជឿជាមួយសត្វគោ
ក្មេងម្នាក់នៃកុលសម្ព័ន្ធ ផឹកទឹកដោះគោ ដោយបង្ហាញពីភាពស្និទ្ធស្នាលមិនគួរឱ្យជឿជាមួយសត្វគោ
សកម្មភាពផ្សេងៗ
សកម្មភាពផ្សេងៗ
សកម្មភាពផ្សេងៗ
សកម្មភាពផ្សេងៗ
សកម្មភាពផ្សេងៗ
សកម្មភាពផ្សេងៗ
សកម្មភាពផ្សេងៗ
សកម្មភាពផ្សេងៗ
សកម្មភាពផ្សេងៗ
សកម្មភាពផ្សេងៗ
សកម្មភាពផ្សេងៗ
សកម្មភាពផ្សេងៗ
សកម្មភាពផ្សេងៗ
សកម្មភាពផ្សេងៗ
សកម្មភាពផ្សេងៗ
សកម្មភាពផ្សេងៗ
សកម្មភាពផ្សេងៗ
សកម្មភាពផ្សេងៗ
សកម្មភាពផ្សេងៗ
សកម្មភាពផ្សេងៗ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T