Man UTD បានបន្តកុងត្រាឲ្យកីឡាកឆ្នើមរូបនេះរយៈពេល២ឆ្នាំទៀត

//s5.kh1.co/97/9775cbe6488e3f1dcd3f5952b28ff7339ce683b0.jpg
កីទ្បា

 ១៨-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Man UTD អនុវត្តជម្រើសបន្តកិច្ចសន្យារយៈពេល២ឆ្នាំទៀតជាមួយខ្សែការពារ Eric Bailly

អង់គ្លេស៖ ប្រភពព័ត៌មានច្បាស់ការមួយបានប្រាប់កាសែត​ ESPN ថា ក្លិបបិសាចក្រហម Manchester United បានអនុវត្តជម្រើសបន្ថែមកិច្ចសន្យារយៈពេល២ឆ្នាំជាមួយខ្សែការពារកណ្ដាល Eric Bailly ដើម្បីរក្សាជម្រើសជាតិកូតឌីវ័ររូបនេះនៅទឹកដី Old Trafford រហូតដល់បញ្ចប់រដូវកាល ២០២១/២២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Eric Bailly
Eric Bailly

Bailly បានផ្ទេរពីក្រុម Villareal មកចូលរួមជាមួយ Man UTD កាលពីឆ្នាំ២០១៦ ក្នុងតម្លៃ៣០លានផោន (ឬប្រមាណ៣៩លានដុល្លារ) ដោយកុងត្រាបច្ចុប្បន្នរបស់រូបគេនឹងផុតកំណត់នាបញ្ចប់រដូវកាលនេះ។

ខ្សែការពារវ័យ ២៥ឆ្នាំ បង្ហាញខ្លួនឲ្យ Man UTD សរុបទើបបាន៧៤ប្រកួតប៉ុណ្ណោះ ចាប់តាំងពីផ្ទេរពីក្លិបអេស្ប៉ាញមក ដោយសារតែជួបបញ្ហារបួសញាំញី។

Eric Bailly
Eric Bailly

ក្នុងរដូវកាលនេះ Bailly មិនទាន់បានចូលប្រកួតឲ្យក្រុមលោក Solskjaer បានសូម្បីតែមួយដងនៅឡើយទេ ដោយសារគាត់បានរងរបួសជង្គង់ កំឡុងពេលប្រកួតត្រៀមបើករដូវកាលក្នុងខែកក្កដា។

យ៉ាងណា គាត់បានវិលត្រឡប់មកចូលលេងវិញជាមួយក្រុម Man UTD អាយុក្រោម២៣ឆ្នាំក្នុងខែនេះ មុនពេលត្រឡប់ទៅបំពេញភារកិច្ចជាមួយក្រុមឈុតធំវិញ ដោយរូបគេទំនងជាអាចបង្ហាញខ្លួនឲ្យ Man UTD ក្នុងពានរង្វាន់​ FA Cup ជុំទី៤ ដែលនឹងត្រូវប្រកួតជាមួយក្រុម Watford ឬក្រុម Tranmere នៅថ្ងៃទី២៦ ខែមករាខាងមុខនេះ៕

ប្រភពespn

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T