ក្រោយ Young ចាកចេញ តំណែងប្រធានក្រុម Man UTD ត្រូវបានទៅលើ....

//s5.kh1.co/59/5974dec1b0ce512aa360bf51b17e56580abe74f0.jpg
កីទ្បា

 ១៨-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Harry Maguire ក្លាយជាប្រធានក្រុមថ្មីរបស់ Manchester United

អង់គ្លេស៖ កីឡាករខ្សែការពារ Harry Maguire ត្រូវបានក្លាយជាប្រធានក្រុម Manchester United ក្រោយទើបតែផ្លាស់កាន់កីឡដ្ឋាន Old Trafford ត្រឹមរយៈពេល ៥ខែ។ ខ្សែការពារកណ្ដាលរបស់ក្រុមជម្រើសជាតិអង់គ្លេស Maguire បានរ៉ាប់រងនូវតំណែងប្រធានក្រុម បន្ទាប់ពីខ្សែការពារឆ្វេង Ahsley Young បានផ្លាស់ទៅកាន់ក្លិបអ៊ីតាលី Inter Milan។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ​ Harry Maguire
កីឡាករ​ Harry Maguire

កីឡាករវ័យ២៦ឆ្នាំ Maguire ចូលលេងឲ្យបិសាចក្រហមបានចំនួន ២៩ប្រកួតនៅរដូវកាលនេះ ក្រោយផ្លាស់ពី Leicester City កាលពីទីផ្សារដោះដូរកីឡាកររដូវក្ដៅកន្លងទៅក្នុងតម្លៃខ្លួនប្រមាណ ១០៤លានដុល្លារសហរដ្ឋអាមេរិក។ 

ជុំវិញការតែងតាំង Harry Maguire ឲ្យក្លាយជាប្រធានក្រុម អ្នកចាត់ការទូទៅរបស់ Man UTD លោក Ole Guunar Solskjaer បាននិយាយថា៖ 

"គ្រប់យ៉ាងរបស់គេបានប្រាប់មកខ្ញុំថាគឺជាការដឹកនាំ។ Harry (Maguire) នឹងត្រូវពាក់ស្លាកប្រធានក្រុមចាប់ពីពេលនេះតទៅ។" 

Ole Guunar Solskjaer 
លោក Ole Guunar Solskjaer
លោក Ole Guunar Solskjaer

គួរឲ្យដឹងដែរថា នៅថ្ងៃស្អែក Man UTD នឹងត្រូវតតាំងជាមួយក្រុមកំពូលតារាងមិនដែលស្គាល់ពាក្យថាចាញ់ Liverpool នៅកីឡដ្ឋាន Anfield ក្នុងការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទី២៣ ដែលការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ១១:៣០នាទីយប់តទៅ៕

ប្រភពBBC

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T