ហួសចិត្ត! ពេលឃើញមនុស្សជាច្រើននាំគ្នាឡើងជញ្ជាំងអគារសាលារៀន ខណៈពេលសិស្សកំពុងប្រឡង

//s5.kh1.co/b0/b0cfe9f596e5268ad2e8302f761bbb784335d749.jpg
សង្គម

 ១៩-មករា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ឥណ្ឌា៖ រឿងរ៉ាវប្លែកមួយបានកើតឡើងនៅប្រទេសឥណ្ឌាដោយមានឪពុកម្តាយរបស់សិស្សជាច្រើនបាននាំគ្នាឡើងតាមជញ្ជាំងអាគារសាលា ដើម្បីជួយយកឯកសារអោយកូនៗ របស់ពួកគេចម្លង ខណៈនៅពេលកំពុងប្រឡងថ្នាក់ជាតិដែលមានកម្រិតគុណភាពស្មើនឹង GCSEs ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅភាគខាងកើតនៃរដ្ឋ Bihar ខណៈដែលមានសិស្សថ្នាក់ទី ១០ កំពុងប្រឡងនោះ ស្រាប់តែគេប្រទះឃើញមានឪពុកម្តាយក៏ដូចជាមិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេជាច្រើនបានឡើងតាមជញ្ជាំងអាគាដែលមានកំពស់ខ្ពស់ជាង ៥ ជាន់ទៅទៀតដើម្បីលួចយកឯកសារនានាទៅអោយកូនៗពួកគេតាមបង្អួចថ្នាក់រៀនដើម្បីចម្លង។

កាលពីថ្ងៃព្រហស្បតិ៍មានរូបថត និងវីដេអូជាច្រើននៃអ្នកដែលព្យាយាមឡើងតាមជញ្ជាំងអាគារត្រូវបានគេនាំគ្នាចែករំលែកបន្តយ៉ាងច្រើននៅក្នុងប្រទេសឥណ្ឌា។ មានវីដេអូមួយចំនួនបានបង្ហាញអំពីសិស្សដែលត្រូវបានអនុរក្សប្រចាំសាលាទះកំផ្លៀងដោយសារតែពួកគេលួចសន្លឹកកិច្ចការបង្ហោះតាមអីនធើណែត។ យោងតាមរបាយការណ៍របស់កាសែត Washington Post ការលួចចម្លងបែបនេះមិនមែនជារឿងរ៉ាវថ្មីទេនៅក្នុងប្រទេសឥណ្ឌា ជាពិសេសនៅតាមតំបន់ជនបទដាច់ស្រយ៉ាល។ ទង្វើបែបបនេះបានកើតឡើងជារឿយៗទៅហើយ ដោយសារតែចំនួនសិស្សដែលត្រូវជ្រើសរើសអោយចូលរៀនតាមមហាវិទ្យាល័យនានានៅគ្រប់សាលារៀនទូទាំងប្រទេសមានកំណត់។

ទោះជាយ៉ាងណាក៏ដោយរដ្ឋាភិបាលហាក់មានការភ្ញាក់ផ្អើលជាខ្លាំងដោយសារឪពុកម្តាយទាំងនោះហ៊ានប្រថុយជីវិតរបស់ពួកគេ ដោយគ្រាន់តែដើម្បីជួយអោយកូនៗ របស់ពួកគេបានលួចចម្លងឯកសារក្នុងពេលប្រឡងតែប៉ុណ្ណោះ។

នៅក្នុងបទសម្ភាសន៍ជាមួយ The Hindu រដ្ឋមន្ត្រីក្រសួងអប់រំឥណ្ឌាលោក P.K. Shahi មានប្រសាសន៍ថា“ ជាដំបូង ខ្ញុំសូមអំពាវនាវដល់ឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ឲ្យបញ្ឈប់ការលួចយកឯកសារនានាទៅអោយកូនៗរបស់ខ្លួនក្នុងពេលប្រឡង ដើម្បីជួយរដ្ឋាភិបាលឱ្យធានាបាននូវការប្រឡងដោយសេរី និងយុត្តិធម៌”។

https://s5.kh1.co/__image/w=650,h=511,q=100/79/79b600cff788507c01a3d045b9e3be21d2c573ac.jpg

ទោះបីជាមានសិស្សប្រហែល ១.០០០ នាក់ត្រូវអនុរក្សសាលាចាប់បាននៅពេលលួចចម្លងឯកសារនៅក្នុងមុខវិជ្ជាចំនួន ៣ ក្នុងរដ្ឋ Bihar យ៉ាងណាក្ដី ក៏មានតែសិស្សប្រមាណជា ៦០០ នាក់ដែលត្រូវបានបណ្តេញចេញឈប់អោយប្រឡង។

សម្រាប់អ្នកជំនាញផ្នែកអប់រំរបស់ប្រទេសនេះយល់ឃើញថា មិនគ្រាន់តែការលួចមើល និងចម្លងឯកសារក្នុងពេលប្រឡងយ៉ាងច្រើននៅក្នុងប្រទេសបែបនេះ ជាហេតុនាំមកនូវបញ្ហានៅក្នុងប្រព័ន្ធអប់រំរបស់ឥណ្ឌា ក៏ប៉ុន្តែការផ្តោតការសិក្សាបែបទម្លាប់ដដែលៗ កង្វះហេដ្ឋារចនាសម្ព័ន្ធសាលា និងអវត្តមានរបស់គ្រូក្នុងពេលបង្រៀនក៏ជាមូលហេតុសំខាន់ផងដែរ។

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T