ផ្លូវការ! Young ចាកចេញពី Man UTD ទៅចូលរួមជាមួយ Inter ក្នុងកិច្ចសន្យារយៈពេល…

//s5.kh1.co/8a/8a238dadbbeb60fc2ca5064a5e5981f5fa234a0f.jpg
កីទ្បា

 ១៨-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Young ចូលរួមជាមួយ Inter ក្នុងកិច្ចសន្យារយៈពេលកន្លះឆ្នាំ

អង់គ្លេស៖ អតីតជម្រើសជាតិអង់គ្លេស Ashley Young បានសម្រេចកិច្ចព្រមព្រៀងផ្ទេរពី Manchester United ទៅចូលរួមជាមួយក្រុមយក្សអ៊ីតាលី Inter Milan ក្នុងកិច្ចសន្យារយៈពេល៦ខែ ជាមួយនឹងជម្រើសបន្ថែម១ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កិច្ចពិភាក្សារវាងក្លិបទាំងពីរបានឈានដល់កិច្ចព្រមព្រៀងកាលពីថ្ងៃព្រហស្បតិ៍ ដោយ Inter យល់ព្រមចាយលុយ ១,៣លានផោន (ឬប្រមាណ ១,៥លានដុល្លារ) បូករួមជាមួយប្រាក់បន្ថែមលើកទឹកចិត្តជាច្រើនទៀតសម្រាប់ Young។

https://s5.kh1.co/__image/w=650,h=506,q=100/02/02c3900e17d058300ba16c625c7e45f99648f95d.jpg

អតីតប្រធានក្រុម Man UTD រូបនេះ បានធ្វើដំណើរទៅទីក្រុង Milan ដើម្បីធ្វើតេស្តសុខភាពកាលពីថ្ងៃសុក្រ មុនប្រកាសជាផ្លូវការជុំវិញការផ្ទេរគាត់មកកាន់កីឡដ្ឋាន San Siro។

Young ជាកីឡាករទី៣ហើយ របស់ក្រុមបិសាចក្រហម ដែលបានចុះកុងត្រាចូលរួមជាមួយ Inter ក្រោមការដឹកនាំរបស់លោក Antonio Conte បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបបានយកបានកីឡាករ Alexis Sanchez (លក្ខខណ្ឌខ្ចីជើង) និងខ្សែប្រយុទ្ធ Romelu Lukaku កាលពីរដូវក្ដៅឆ្នាំមុន។

ខ្សែការពារស្លាបវ័យ៣៤ឆ្នាំ បានច្រានចោលសំណើរបស់ Man UTD ជុំវិញការបន្តកុងត្រាថ្មី បន្ទាប់ពីចំណាយពេលអស់៨ឆ្នាំកន្លះជាមួយក្រុមបិសាចក្រហម ដោយការសម្រេចចិត្តចាកចេញនេះ ដោយសាររូបគេហាក់មិនស្ថិតក្នុងគម្រោងរបស់លោក Ole Gunnar Solskjaer។ ដូច្នេះការទៅចូលរួមជាមួយ Inter អាចជាការស្វែងរកឱកាសចូលលេងបានច្រើនជាងមុន។

Young ជ្រើសរើសអាវលេខ១៥
Young ជ្រើសរើសអាវលេខ១៥

ជាក់ស្ដែងក្នុងរដូវកាលនេះ រូបគេបង្ហាញខ្លួនបាន១៨ប្រកួតគិតរាល់កម្មវិធីទាំងអស់ តែបើក្រឡេកមើលក្នុងក្របខណ្ឌ Premier League វិញរូបគេមានឱកាសចូលលេងបាន១០ប្រកួតប៉ុណ្ណោះ។

យ៉ាងណា Young ក៏បានអរគុណទៅដល់ Man UTD ដោយបានសរសេររៀបរាប់លើបណ្ដាញសង្គមថា៖

"ជូនចំពោះ Man UTD អ្នកបានផ្ដល់ឱកាសឲ្យខ្ញុំបានលេងជាមួយវីរបុរសជាច្រើន ឈ្នះពានរង្វាន់ច្រើន ក្រោមការដឹកនាំរបស់គ្រូបង្វឹកដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្រ្ត ហើយផ្ដល់ឱកាសឲ្យខ្ញុំធ្វើជាប្រធានក្រុមរបស់អ្នកទៀត។ អរគុណដែលបានអនុញ្ញាតឲ្យខ្ញុំបានចូលរួមជាផ្នែកមួយរបស់អ្នក ក្នុងរយៈពេល៨ឆ្នាំកន្លះនេះ។"

Ashley Young
កីឡាករ Ashley Young
កីឡាករ Ashley Young

ជាមួយគ្នានេះ គាត់ក៏បានអរគុណទៅដល់អ្នកគាំទ្រក្រុមបិសាចក្រហមថា៖

"ជូនចំពោះអ្នកគាំទ្រ រាល់ពេលដែលខ្ញុំដើរចូលទីលាន ពាក់អាវ (Man) United ខ្ញុំបានខិតខំអស់ពីចិត្តចំពោះអ្នកទាំងអស់គ្នាហើយ។ អរគុណដែលតែងតែគាំទ្រផ្ដល់កម្លាំងចិត្តមិនថាពេលធ្វើបានល្អឬមិនបានល្អ។"

Ashley Young

គួរឲ្យដឹងដែរថា Young ចាកចេញពី Aston Villa មកចូលរួមជាមួយក្រុមបិសាចក្រហម តាំងពីខែមិថុនា ឆ្នាំ២០១១ មកម៉្លេះ។ គិតមកទល់ពេលនេះ រូបគេបង្ហាញខ្លួនបាន២៦១ប្រកួត ស៊ុតបញ្ចូលទីបាន១៩គ្រាប់៕

ប្រភពskysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T