មិនទាន់៣០ឆ្នាំផង កីឡាករ Real Madrid ម្នាក់នេះឈ្នះពានបានដល់ទៅ១៧

//s5.kh1.co/28/280fccabff87bbf93e39cbeddaa8bfeaea012769.jpg
កីទ្បា

 ១៨-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Varane ជាកីឡាករវ័យក្មេងជាងគេ ដែលអាចឈ្នះពានបានដល់ទៅ១៧ ជាមួយ Real Madrid

អេស្ប៉ាញ៖ មានវ័យត្រឹមតែ២៦ឆ្នាំ រនាំងការពារកណ្ដាលដ៏ឆ្នើមរបស់ Real Madrid កីឡាករ Raphael Varane ធ្លាប់បានឈ្នះពាន ១៧ទៅហើយជាមួយនឹងក្លិបយក្សអេស្ប៉ាញនៅក្នុងអាជីពបាល់ទាត់របស់គេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Raphael Varane 
កីឡាករ Raphael Varane 

ក្លិបយក្សអេស្ប៉ាញ Real Madrid បានចុះហត្ថលេខានាំយកកីឡាករជម្រើសជាតិបារាំងរូបនេះពីក្លិប Lens កាលពីឆ្នាំ២០១១ ក្នុងតម្លៃត្រឹមតែប្រមាណ ១១លានអឺរ៉ូប៉ុណ្ណោះ។ មកទល់នឹងពេលបច្ចុប្បន្ន ដៃគូការពាររបស់ Sergio Ramos ម្នាក់នេះបានក្លាយជាកីឡាករវ័យក្មេងដែលអាចឈ្នះពានបានច្រើនជាងគេរបស់ក្លិបមានមូលដ្ឋាននៅរាជធានីរបស់ប្រទេសអេស្ប៉ាញ។ 

ក្នុងចំណោះពានទាំង១៧ ដែល Varane ធ្លាប់ឈ្នះរួមមាន Champions League ៤, European Super Cups ៣, Club World Cups ៤, La Liga ២, Copa de Rey ១ និង Supercopas de Espana ៣។ បើគិតទាំងពានរង្វាន់ FIFA World Cup 2018 ដែលធ្លាប់ឈ្នះជាមួយក្រុមជម្រើសជាតិបារាំងទៀតនោះ Varane ឈ្នះបានពានសរុប ១៨។ 

កីឡាករ Raphael Varane 
កីឡាករ Raphael Varane 

គួរឲ្យដឹងដែរថា បច្ចុប្បន្ន Varane គឺជាកីឡាករសំខាន់ៗមួយរូបរបស់អ្នកចាត់ការទូទៅលោក Zinedine Zidane។ សម្រាប់នៅរដូវកាល ២០១៩-២០២០ ខ្សែការពារកម្ពស់ ១,៩១ម៉ែត្ររូបនេះចូលលេងឲ្យ Real Madrid បានចំនួន២៣ប្រកួត និងរកបាន២គ្រាប់៕

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T