អតិថិជន វីង ជាពិសេសអ្នកលក់តាមអនឡាញ អស់បារម្ភក្នុងការទៅដកប្រាក់ផ្ទាល់ ដោយគ្រាន់តែប្រើ «លេខកូដមកវីង» (Code to Wing)!

//s5.kh1.co/a6/a67de9f37a3f2b7730941de5a1b4cd6b9ae1490c.jpg
សង្គម

 ១៨-មករា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ដើម្បីឲ្យអតិថិជនកាន់តែមានភាពងាយស្រួល សុវត្ថិភាព និងសន្សំសំចៃពេលវេលា ធនាគារឯកទេស វីង បានដាក់បញ្ចូលមុខងារថ្មី «លេខកូដមកវីង»(Code to Wing) លើកម្មវិធី ស្មាតហ្វូនវីង ដើម្បីឲ្យអតិថិជនទាំងអស់អាចវេរ និងទទួលប្រាក់បានគ្រប់ពេលវេលា គ្រប់ទីកន្លែងទូទាំងប្រទេស។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេសសម្រាប់អ្នកលក់តាមអនឡាញ លោកអ្នកគ្រាន់តែបញ្ចូលលេខកូដសម្ងាត់៨ខ្ទង់របស់អ្នកផ្ញើ ចូលទៅក្នុងកម្មវិធី ​ស្មាតហ្វូនវីង លើមុខងារ «លេខកូដមកវីង»  នោះទឹកប្រាក់ដែលគេផ្ញើ នឹងរត់ចូលគណនី វីង របស់អ្នកបានដោយស្វ័យប្រវត្តិ។​

របៀបប្រើប្រាស់មានដូចខាងក្រោម៖
១. ដំបូងដោនឡូតកម្មវិធី «ស្មាតហ្វូនវីង» ដោយឥតគិតថ្លៃដាក់ក្នុងទូរស័ព្ទដៃរបស់អ្នក
២. ជ្រើសរើសយកពាក្យ «ផ្ទេរប្រាក់» 
៣. ចុចលើពាក្យ «លេខកូដមកវីង» 
៤. ជ្រើសរើស «ផ្ទេរប្រាក់តាមភ្នាក់ងារ» (Wing)«ផ្ទេរប្រាក់ក្រៅប្រទេស» (MoneyGram)
៥. បញ្ចូលលេខកូដសម្ងាត់​ ៨ខ្ទង់ ដែលអ្នកទទួលបានពីអ្នកផ្ញើ
៦. ចុច √ «​ខ្ញុំយល់ព្រមលក្ខខណ្ឌ» រួចជ្រើសរើសពាក្យ «បន្ត»

កាន់តែងាយស្រួលជាមួយមុខងារ លេខកូដមកវីង
កាន់តែងាយស្រួលជាមួយមុខងារ លេខកូដមកវីង

បន្ទាប់ពីអ្នកអនុវត្តតាមការណែនាំដូចខាងលើរួច ទឹកប្រាក់ទាំងនោះនឹងរត់ចូលក្នុងគណនី វីង​​ របស់អ្នកបានដោយជោគជ័យ។ អ្នកអាចរក្សាទឹកប្រាក់អ្នកទុកក្នុងគណនី វីង ក៏បាន ឬអ្នកអាចដកប្រាក់ទាំងនោះពេលណាក៏បាន តាមរយៈភ្នាក់ងារ វីង ជាង ៧,៣០០​ កន្លែងទូទាំងប្រទេស។​
លេខទូរស័ព្ទដែលភ្ជាប់ក្នុងកម្មវិធី ស្មាតហ្វូនវីង ត្រូវតែដូចលេខទូរស័ព្ទទទួលលុយដែលបានផ្ញើមក៕ 
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ ០២៣ ៩៩៩ ៩៨៩។

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T