ភាពខ្មៅងងឹតនៃវិស័យKpop! Go Eun Ah ធ្លាប់ត្រូវផលិតកម្មដាក់ទណ្ឌកម្មវាយដោយដំបង Baseball ! (មានវីដេអូ)

//s5.kh1.co/71/716c59046942b222ab53d836fa632c20a62627f1.png
តារា & កម្សាន្ដ

 ១៧-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្រោយអាចហើយ ទើបដឹងថាជីវិតជាតារាKpop ពិតជាមិនងាយស្រួលដូចជាការគិតរបស់យើងឡើយ ជាក់ស្តែង ដូចជាតារាស្រីរូបនេះដូច្នោះដែរ ត្រូវផលិតកម្មដាក់ទណ្ឌកម្មដោយវាយនឹងដំបង ទាំងមិនមានហេតុផល។

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ តារាចម្រៀងប្រុស Mir អតីតសមាជិកក្រុម MBLAQ ដែលបច្ចុប្បន្នជា Youtuber ម្នាក់ ដោយលោកបានធ្វើការបង្ហោះនូវវីដេអូមួយ សម្ភាសន៍ប្អូនស្រីបង្កើតរបស់លោក គឺតារាសម្តែងស្រី Go Eun Ah ហើយក្នុងនោះផងដែរ នាងក៏បាននិយាយទម្លាយពីអតីតកាលរបស់នាង ដែលនាងធ្លាប់ត្រូវបានផលិតកម្មចាស់របស់នាងដាក់ទណ្ឌកម្ម ជាមួយនឹងដំបងវៃបាល់ Baseball។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Mir អតីតសមាជិកក្រុម MBLAQ និង Go Eun Ah
Mir អតីតសមាជិកក្រុម MBLAQ និង Go Eun Ah

តួយ៉ាង ក្នុងនោះ Go Eun Ah បានទម្លាយថា កាលនោះនាងមានអាយុត្រឹមតែ ១៧ឆ្នាំតែប៉ុណ្ណោះ ដែលនាងទើបតែចាប់ផ្តើមអាជីពសម្តែង ហើយក៏ស្រាប់តែមានរឿងអាស្រូវមិនសមរម្យមួយ ដែលថានាងមានទំនាក់ទំនងស៊ីជម្រៅ ជាមួយនឹងសិស្សច្បងម្នាក់។

បន្ទាប់នាងបានពន្យល់ទៀតថា នៅថ្ងៃមួយនាងបានទៅមើលកុនជាមួយនឹង ជាងធ្វើសក់ស្រីម្នាក់ ប៉ុន្តែស្រាប់តែខាងភ្នាក់ងារផលិតកម្មទទួលបានព័ត៌មានមិនពិត ថានាងទៅមើលកុនជាមួយនឹងបុរស ស្រាប់តែពួកគេបានបញ្ជូនអ្នកចាត់ការ ទៅចាប់នាងភ្លាមៗដល់ក្នុងរោងកុនតែម្តង។ ហើយក្រោយហេតុការណ៍បែបនេះ ជាងធ្វើសក់ស្រីរូបនោះក៏រត់បាត់ ទុកឲ្យនាងនៅប្រឈមមុខតែម្នាក់​ឯង។

Go Eun Ah
Go Eun Ah

នាងបន្តទៀតថា៖

«ខ្ញុំមានអារម្មណ៍ដូចជាលលាដ៍ក្បាលរបស់ខ្ញុំបែកទៅហើយ ខ្ញុំស្ទើរតែសន្លប់ ទាំងដែលខ្ញុំមិនបានធ្វើអ្វីខុសបន្តិចសោះ ហើយជំនួសឱ្យការយំខ្ញុំក៏បានខាំធ្មេញអត់ទ្រាំ ហើយគាត់បានប្រាប់ខ្ញុំអោយដេកនៅលើដី រួចវាយចំខ្នង និងភ្លៅរបស់ខ្ញុំ ជាមួយនឹងដំបង Baseball»។

រឿងកាន់តែធំឡើង ខាងភ្នាក់ងារក៏បានហៅម្តាយរបស់ Go Eun Ah ទៅក្រុមហ៊ុន និងឲ្យគាត់លុតជង្គង់នៅក្នុងការិយាល័យនោះ ដោយសារតែនាងរឹងមិនព្រមយំ ឬក៏សុំទោស។ ហើយនាយកប្រតិបត្តិក្រុមហ៊ុននោះក៏បាននិយាយដៀលមើលងាយ នាងនិងម្តាយនាង និងប្រាប់ឲ្យនាងសម្រាកជារៀងរហូតផងដែរ។

បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង ខាងភ្នាក់ងារក៏បានចាប់ផ្តើមតាមដាននាង ដោយពួកគេបានដាក់កាមេរ៉ាសុវត្ថិភាព នៅក្នុងផ្ទះល្វែងរបស់នាង ដើម្បីថតសកម្មភាពរបស់នាងជារៀងរាល់សប្តាហ៍ថែមទៀតផងដែរ។

ប៉ុន្តែទោះជាយ៉ាងណា មិនយូរប៉ុន្មាន Go Eun Ah ក៏បានចាកចេញពីផលិតកម្មនេះ ចូលទៅផលិតកម្មថ្មីមួយទៀត ហើយនាងបានលើកឡើងថា ផលិតកម្មថ្មីរបស់នាង ល្អជាងផលិតកម្មចាស់នេះឆ្ងាយណាស់៕

Go Eun Ah និងម្តាយ និង Mir
Go Eun Ah និងម្តាយ និង Mir
Mir និង Go Eun Ah
Mir និង Go Eun Ah
Go Eun Ah
Go Eun Ah
Go Eun Ah
Go Eun Ah
Mir និង Go Eun Ah
Mir និង Go Eun Ah
Mir និង Go Eun Ah
Mir និង Go Eun Ah
Mir និង Go Eun Ah
Mir និង Go Eun Ah
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T