ទ្រាំមិនបាន! Sarri ចេញមុខនិយាយពី Ronaldo រឿងឈ្នះ Ballon d'Or ថា....

//s5.kh1.co/66/668154dadd75220363f9f9b97378db911c33b9c2.jpg
កីទ្បា

 ១៧-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Sarri ចង់ជួយឲ្យ Ronaldo ឈ្នះពាន Ballon d'Or ជាលើកទី៦

អ៊ីតាលី៖ អ្នកចាត់ការទូទៅក្លិបសេះបង្កង់ Juventus លោក Maurzio Sarri ថាលោកនឹងព្យាយាមជួយកំពូលកីឡាករ Cristiano Ronaldo ឈ្នះពាន Ballon d'Or និងតាមស្មើកំណត់ត្រារបស់ Lionel Messi។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Lionel Messi បានឈ្នះពានរង្វាន់ Ballon d'Or ជាលើកទី៦ក្នុងអាជីពរបស់ខ្លួនកាលពីខែធ្នូ ឆ្នាំ២០១៩កន្លងទៅ ដែលបានឡើងទៅឈរលើកំពូលខ្សែប្រយុទ្ធរបស់ព័រទុយហ្គាល់កីឡាករ Cristiano Ronaldo ដែលធ្លាប់ឈ្នះបានត្រឹមតែ៥ដង។ 

ជុំវិញរឿងរ៉ាវនៃការឈ្នះពាន Ballon d'Or គ្រូរបស់ Ronaldo លោក Sarri បាននិយាយថា៖

"ខ្ញុំនឹងជួយ Cristiano (Ronaldo) ឲ្យឈ្នះពាន Ballon d'Or ជាលើកទី៦។ វារំខានខ្ញុំបន្តិចបន្តួចដែរដែលឃើញកីឡាករផ្សេងឈ្នះបានច្រើនជាងគេ។ ខ្ញុំគិតអំពីវា ព្រោះវាគឺជាគោលបំណងមួយសម្រាប់ខ្ញុំ និងក្រុមទាំងមូល។ ពួកយើងចង់ជួយគេ ព្រោះវាគឺជាអ្វីដែលរូបគេស័ក្ដិសមនឹងទទួលបាន។" 

លោក Maurzio Sarri
លោក Maurzio Sarri

គួរឲ្យដឹងដែរថា Ronaldo ធ្លាប់ឈ្នះពានរង្វាន់ Ballon d'Or ចំនួន៥លើកនៅឆ្នាំ ២០០៨, ២០១៣, ២០១៤, ២០១៦ និង ២០១៧ ខណៈ ៦ដងរបស់ Messi នៅឆ្នាំ ២០០៩, ២០១០, ២០១១, ២០១២, ២០១៥ និង ២០១៩៕

Messi ជាមួយពាន Ballon d'Or ទាំង៦
Messi ជាមួយពាន Ballon d'Or ទាំង៦

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T