ចុម! ស្ងាត់ៗ Mourinho លួចទាក់ទងទៅ កូនក្រុមម្នាក់របស់លោក Pep

//s5.kh1.co/5e/5e3e2db250ba716e3c41fd88996a6001ade2f6ec.jpg
កីទ្បា

 ១៧-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

លោក Mourinho បានទាក់ទងផ្ទាល់ទៅកាន់ខ្សែការពារស្លាបស្ដាំរបស់ក្រុម Man City កីឡាករ Joao Cancelo

អង់គ្លេស៖ គ្រូបង្វឹកវ័យ៥៦ឆ្នាំលោក Jose Mourinho ត្រូវបានគេរាយការណ៍ថា បាននិយាយជាមួយខ្សែការពារក្រុម Manchester City កីឡាករ Joao Cancelo ជុំវិញលទ្ធភាពនៃការផ្ទេរកីឡាកររូបនេះមកកាន់ក្រុម Tottenham Hotspur។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោមការដឹកនាំរបស់លោក Pep Guardiola ជម្រើសជាតិព័រទុយហ្កាល់រូបនេះ មានឱកាសចូលលេងបានត្រឹម១៣ប្រកួតប៉ុណ្ណោះគិតរាល់កម្មវិធីទាំងអស់ ចាប់តាំងពីផ្ទេរពីក្រុម Juventus មកចូលរួមជាមួយក្រុម Man City ក្នុងតម្លៃ៦០លានផោន(ឬប្រមាណ៧៨លានដុល្លារ) កាលពីរដូវក្ដៅឆ្នាំមុន។

  កីឡាករ Joao Cancelo
  កីឡាករ Joao Cancelo

យ៉ាងណាបើក្រឡេកមើលក្នុងក្របខណ្ឌ Premier League វិញ ចាប់តាំងពីបើករដូវកាល ខ្សែការពារស្លាបស្ដាំ Cancelo បង្ហាញខ្លួនបានត្រឹម៦ប្រកួតប៉ុណ្ណោះ ដោយតំបន់ដែលរូបគេលេង ភាគច្រើនត្រូវបានលោក Pep ផ្ដល់ទំនុកចិត្តលើជម្រើសជាតិអង់គ្លេស Kyle Walker ឲ្យចាប់ផ្ដើមក្នុងជម្រើស១១នាក់ដំបូង។

Kyle Walker
Kyle Walker

យោងតាមការចុះផ្សាយរបស់កាសែត El Desmarque របស់ប្រទេសអេស្ប៉ាញបានឲ្យដឹងថា គ្រូបង្វឹកក្រុម​​ Tottenham Hotspur លោក Mourinho បានឆ្លៀតយកឱកាសនេះនិយាយជាមួយ Cancelo បញ្ចុះបញ្ចូលរូបគេឲ្យផ្ទេរមកកាន់ក្លិបភាគខាងជើងទីក្រុងឡុងដ៍ក្នុងខែមករានេះ។

កីឡាករ Joao Cancelo
កីឡាករ Joao Cancelo

ខ្សែការពារវ័យ២៥ឆ្នាំ ត្រូវបានគេជឿជាក់ថា អាចនឹងចាកចេញពី Man City ដើម្បីស្វែងរកឱកាសនៃការចូលលេងច្រើនជាងមុន ខណៈលោក ​Mourinho រីករាយនឹងត្រៀមផ្ដល់កៅអី១១នាក់ដំបូងដល់រូបគេ។

ប្រភពខាងលើបានបន្ថែមទៀតថា ក្លិបអ្នកមានបុណ្យ Barcelona ក៏មានបំណងចង់បាន Concelo ផងដែរ ប៉ុន្តែ Spurs ហាក់នាំមុខក្នុងការប្រជែងយកកីឡាកររូបនេះ ក្រោយក្រុមលោក Mourinho ត្រូវបានគេរាយការណ៍ថាខិតជិតនឹងសម្រេចកិច្ចព្រមព្រៀងតម្លៃ៥១,២លានផោន(ឬប្រហែល ៦៧លានដុល្លារ) ជាមួយ Man City៕

ប្រភពtalksport

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T