ក្រុមអ្នកវិទ្យាសាស្ត្របានបង្កើតព្រាបយន្តមួយ ដោយប្រើប្រាស់ស្លាបព្រាបពិតៗ ហើយថែមទាំងធ្វើការហោះហើរបានយ៉ាងឡូយ (មានវីដេអូ)

//s5.kh1.co/b1/b15d66a5ac22f9ce9ae4830d5e7f813f3262d5f8.jpg
បច្ចេកវិទ្យា

 ១៧-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ការយល់ដឹងថ្មីអំពីការហោះហើរ អាចត្រួសត្រាយផ្លូវសម្រាប់បក្សីយន្តដែលអាចមានសមត្ថភាពកាន់តែពិសេសជាងមុន។

បរទេស៖ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមអ្នកស្រាវជ្រាវបានបង្កើតព្រាបយន្តមួយដែលមានឈ្មោះថា​ PigeonBot ហើយស្លាបរបស់បក្សីយន្តមួយនេះត្រូវបានគេបំពាក់ស្លាបព្រាបពិតៗផ្ទាល់តែម្ដង។ ការដែលមានស្លាបដូចបក្សីមែនទែន បានជួយឲ្យបក្សីយន្តមួយនេះបត់បែននៅទីតំបន់ស៊ាំញ៉ាំ ដូចជាក្នុងទីក្រុងតូចចង្អៀតឬព្រៃជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ព្រាបយន្តក្នុងពេលហោះហើរ
ព្រាបយន្តក្នុងពេលហោះហើរ

ក្រុមអ្នកស្រាវជ្រាវបានពន្លានិងបត់ស្លាបព្រាបដែលងាប់ ដើម្បីសិក្សាថាតើពួកបក្សីអាចគ្រប់គ្រងស្លាបរបស់ពួកវាបានយ៉ាងដូចម្ដេច។ បើផ្អែកតាមព័ត៌មានពី Science News បានឲ្យដឹងថា ការពិសោធន៍ជាច្រើនដងបានបង្ហាញថាមុំត្រង់សន្លាក់ស្លាបទាំងពីរមានឥទ្ធិពលធំបំផុតទៅលើការសម្របនៃការហោះហើរ។ ការតម្រង់ទិសនៃស្លាបទាំងនោះបានជួយបក្សីក្នុងការហោះហើរ និងជួយកំណត់រូបរាងស្លាបផងដែរ។ ក្រុមអ្នកវិទ្យាសាស្ត្របានប្រើប្រាស់ទម្រង់និងស្លាបព្រាបដែលងាប់ ដើម្បីបង្កើតជាទម្រង់ស្លាបថ្មីឡើងវិញនិងបំពាក់លើព្រាបយន្ត។

ទម្រង់ស្លាបរបស់ព្រាបយន្តដែលបានប្រើប្រាស់ស្លាបព្រាបពិតប្រាកដ
ទម្រង់ស្លាបរបស់ព្រាបយន្តដែលបានប្រើប្រាស់ស្លាបព្រាបពិតប្រាកដ

លោក David Lentink ដែលជាវិស្វករនិងជាជីវវិទូមួយរូបនៅសាកលវិទ្យាល័យស្ទែនហ្វដបាននិយាយថា អ្វីដែលពិតជាអស្ចារ្យសម្រាប់បក្សីយន្តមួយនេះគឺ… អ្នកអាចបញ្ជាស្លាបរបស់បក្សីយន្តមួយនេះ ហើយវាជាអ្វីដែលអ្នកមិនធ្លាប់បានធ្វើឬមិនអាចធ្វើវាជាមួយបក្សីពិត ដើម្បីសិក្សាពីការហោះហើរនោះទេ៕

វីដេអូបង្ហាញពីការហោះហើររបស់ព្រាបយន្ត
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T