មានរឿងផ្ទួនៗ! អស់ពីWendy ឥឡូវនេះ Yeri និង Irene អត់ស្រួលខ្លួន ប្រកាសលុបចោលការសម្តែងភ្លាមៗ!

//s5.kh1.co/b1/b14e404685b0a32c4dda809c901202c56903c2fa.jpg
តារា & កម្សាន្ដ

 ១៧-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

តាំងពិចូលឆ្នាំថ្មីៗមក រសីរបស់ក្រុមចម្រៀងនារីល្បីឈ្មោះ Red Velvet ហាក់បីដូចជាមិនសូវកាកកកប៉ុន្មាននោះទេ អាចនិយាយបានថា មានរឿងផ្ទួនៗជាប់គ្នាជាហូរហែរផងដែរ។

កូរ៉េខាងត្បូង៖ នៅថ្ងៃទី១៦ ខែមករាម្សិលមិញ ក្រុមចម្រៀងនារីល្បីឈ្មោះ Red Velvet បានលុបចោលនូវការសម្តែងភ្លាមៗ នៅក្នុងព្រឹត្តិការណ៍ «Korean Singer Festival» ដោយសាតែបញ្ហាសុខភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ នេះបើយោងតាមសេចក្តីប្រកាសជាផ្លូវការរបស់ក្រុម Red Velvet បានឲ្យដឹងថា ក្រុមចម្រៀងនារី Red Velvet បានប្រកាសលុបចោលភ្លាមៗ ដោយមិនអាចទៅសម្តែង នៅក្នុងកម្មវិធីមហោស្រព « Korean Singer Festival » បានឡើយ ដោយសារតែសមាជិក២រូបរបស់ក្រុមគឺតារាចម្រៀងស្រី Irene និង Yeri មានបញ្ហាសុខភាព គ្រុនផ្តាសាយធំ។

យ៉ាងណាមិញ ក្រោយពីឮដំណឹងនេះ អ្នកគាំទ្រជាច្រើននៅលើបណ្តាញអ៉ីនធើណែត ក៏បាននាំគ្នាបង្ហោះជូនពរដល់តារាស្រីទាំងពីរដួងនេះឲ្យឆាប់បានជាសះស្បើយ មានពេលសម្រាកឲ្យបានច្រើន និងជាពិសេសសង្ឃឹមថា Wendy នឹងឆាប់បានជាសះស្បើយពីរបួសដូចគ្នា ដែលនាងបានគ្រោះថ្នាក់បាក់ឆ្អឹង កាលពីអំឡុងពេលហាត់សមក្នុងកម្មវិធី «SBS Gayo Daejun» កាលពីមួយរយៈពេលមុននេះផងដែរ៕

Yeri Wendy និង Irene
Yeri Wendy និង Irene
Irene និង Yeri
Irene និង Yeri
Irene និង Yeri
Irene និង Yeri
Irene និង Yeri
Irene និង Yeri
Wendy
Wendy
Wendy
Wendy
ក្រុម Red Velvet
ក្រុម Red Velvet
ក្រុម Red Velvet
ក្រុម Red Velvet
ក្រុម Red Velvet
ក្រុម Red Velvet
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T