Arsenal បើកកិច្ចចរចាជាមួយ PSG ដើម្បីនាំយកជម្រើសជាតិបារាំង១រូបមកកាន់ទឹកដីអង់គ្លេស

//s5.kh1.co/f7/f7408420f5f15b5b45263448486125a18aff2858.jpg
កីទ្បា

 ១៧-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Arsenal ចង់បានខ្សែការពារក្រុម PSG កីឡាករ Layvin Kurzawa មកចូលរួមក្រុមក្នុងខែមករានេះ

អង់គ្លេស៖ យោងតាមការចុះផ្សាយរបស់កាសែត Beinsports បានឲ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal កំពុងពិភាក្សាជាមួយក្លិបយក្សបារាំង Paris Saint-Germain ជុំវិញការចរចាយកខ្សែការពារស្លាបកីឡាករ Layvin Kurzawa មកកាន់កីឡដ្ឋាន Emirate ក្នុងទីផ្សារដោះដូរខែមករានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Layvin Kurzawa
  កីឡាករ Layvin Kurzawa

កុងត្រារបស់ខ្សែការពារវ័យ២៧ឆ្នាំ នឹងផុតកំណត់ជាមួយក្រុម PSG នៅរដូវក្ដៅខាងមុខ ខណៈពេលនេះគាត់កំពុងបើកភ្លើងខៀវឲ្យក្រុមដទៃទៀតចូលចរចាយកគាត់ចេញពីក្លិបជើងឯកបារាំង ដើម្បីទទួលបានឱកាសបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងច្រើនជាងមុន។ ជាក់ស្ដែងចាប់តាំងពីបើករដូវកាល គាត់ទើបចូលលេងបាន៨ប្រកួតប៉ុណ្ណោះ។

Kurzawa អាចចាកចេញដោយគ្មានតម្លៃខ្លួនៅពេលបញ្ចប់រដូវកាល ប៉ុន្តែ Arsenal ហាក់មិនចង់ចាំរង់យូរនោះទេ ដោយក្រុមកាំភ្លើងធំចង់នាំយករូបគេមកកាន់ទីក្រុងឡុងដ៍ ក្នុងខែមករានេះតែម្ដង ដើម្បីជួយបន្ធូរបន្ថយវិបត្តិខ្សែការពារក្នុងក្រុមលោក Arteta។

  កីឡាករ Layvin Kurzawa
  កីឡាករ Layvin Kurzawa

បើតាមរបាយការណ៍របស់កាសែត The Guardian ខ្សែការពារស្លាប២រូបរបស់ Arsenal រួមមានកីឡាករ Kieran Tierney ទំនងជាសម្រាកក្រៅទីលានរហូតដល់ខែមិនា ចំណែកឯខ្សែការពារ Kolasinac កំពុងស្ថិតក្នុងដំណាក់កាលហ្វឹកហាត់ពង្រឹងកាយសម្បទាឡើងវិញ ។

កីឡាករ Kieran Tierney របួស
កីឡាករ Kieran Tierney របួស
ខ្សែការពារ Kolasinac
ខ្សែការពារ Kolasinac

គួរឲ្យដឹងដែរថា Arsenal អាចនឹងត្រូវប្រឈមជាមួយក្លិបធំៗពីរ ក្នុងការប្រជែងយក Kurzawa ព្រោះកន្លងមកបើតាមរបាយការណ៍បានឲ្យដឹងថា ក្លិបញញួរយក្ស West Ham និងក្រុម Inter Milan ក៏មានចំណាប់អារម្មណ៍ទៅលើជម្រើសជាតិបារាំងរូបនេះផងដែរ៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T