ប្រុងថតរូបជាមួយដំរី មានអី ដំរីកម្រោលចូលដេញតាមជល់ នាំគ្នារត់ប្រាសអាយុ (មានវីដេអូ)

//s5.kh1.co/98/98a9ceaa0bf95a0a9506eeb924b02b7f6c799766.jpg
សង្គម

 ១៧-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អ្នកទេសចរបីនាក់ ប្រុងថតរូបជាមួយដំរី ស្រាប់តែដំរីដេញតាមជល់ពេញវាលស្រែ

ឥណ្ឌា៖ ថ្មីៗកន្លងទៅនេះ អ្នកទេសចរបីនាក់ ត្រូវដំរីដេញតាមជល់ បន្ទាប់ពីប្រុងថតរូបជាមួយវា។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Tamil Nadu ប្រទេសឥណ្ឌា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូដែលថតឡើងដោយអ្នកភូមិបានបង្ហាញឲ្យឃើញថា អ្នកទេសចរបីនាក់ បាននាំគ្នារត់ចែកជើងពេញវាលស្រែ ហើយក្នុងចំណោមនោះ មានបុរសម្នាក់បានរត់ទាក់ជើងដួលទៅលើដី និងត្រូវដំរីប្រើប្រម៉ោយរបស់វា វាយទៅលើគាត់។

អ្នកភូមិម្នាក់បានឲ្យដឹងដែរថា នៅក្នុងថ្ងៃកើតហេតុ មានដំរីប្រមាណជាង៥០ក្បាលចេញពីព្រៃដើររកចំណី តែដំរីមួយក្បាលដែលដេញតាមជល់នេះ បានដើរបែកពីហ្វូងគ្នីគ្នារបស់វា។ ហើយឃើញដូច្នេះ អ្នកទេសចរបីនាក់នេះបានព្យាយាមទៅក្បែរ ប្រុងនឹងថតរូបលេង តែក៏ត្រូវដំរីដេញតាមជល់ទៅវិញ។

គួររម្លឹកដែរថា មុនថ្ងៃកើតហេតុខាងលើ មានបុរសចំណាស់ម្នាក់ វ័យ៧៥ឆ្នាំ ត្រូវបានដំរីជាន់រហូតដល់ដាច់ខ្យល់ស្លាប់។

យ៉ាងណាមិញ បុរសទេសចរទាំងបីនាក់ មិនបានរងរបួសអ្វីធ្ងន់ធ្ងរឡើយ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T