ប្រទះឃើញក្រុមអង្គចម្លែកដែលបណ្ដែតខ្លួនក្បែរប្រហោងខ្មៅរបស់កាឡាក់ស៊ីមីលគីវ៉េ

//s5.kh1.co/15/154b196ef7913ef2330ccecd1d426830cde0311d.jpg
បច្ចេកវិទ្យា

 ១៧-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រុមអ្នកស្រាវជ្រាវបានប្រទះឃើញក្រុមអង្គថ្មីបន្ថែមទៀតនៅក្បែរប្រហោងខ្មៅ បន្ទាប់ពីរកឃើញជាលើកដំបូងតាំងពីឆ្នាំ២០០៥។

បរទេស៖ នៅចំណុចកណ្ដាលកាឡាក់ស៊ីមីលគីវ៉េរបស់យើង នៅតែជាកន្លែងមួយដ៏អាថ៌កំបាំង។ គេពិបាកពិនិត្យមើលវាខ្លាំងណាស់ ដោយសារតែមានឧស្ម័នពពកនិងធូលីនៅដៃគូទខ្យងនៃកាឡាក់ស៊ី។ ប៉ុន្តែទិន្នន័យរលកពន្លឺអាំងប្រាជិតដែលទទួលបានពីមន្ទីរអង្កេតតារាសាស្ត្រ  W. M. Keck Observatory នៅលើកោះហាវ៉ៃ អាចចាប់បានទិដ្ឋភាពពិតដ៏ចម្លែកនៅពីក្រោយអ័ព្ទ។ ប្រហោងខ្មៅដ៏ធំសម្បើមនៅតំបន់ Sagittarius A ដែលជាចំណុចកណ្ដាលនៃកាឡាក់ស៊ីមីលគីវ៉េ គឺកំពុងបញ្ចេញលក្ខណៈយ៉ាងចម្លែក និងស្រូបលេបអ្វីៗមិនចេះឆ្អែតឆ្អន់។ ហើយឥឡូវនេះ ក្រុមតារាវិទូបានប្រទះឃើញក្រុមអង្គចម្លែកថ្មីមួយនៅមិនឆ្ងាយពីប្រហោងខ្មៅ នេះបើយោងតាមការសិក្សានិងចេញផ្សាយនៅថ្ងៃពុធ នៅក្នុងទិនានុប្បវត្តិមានឈ្មោះថា Nature។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គន្លងគោចររបស់ក្រុមអង្គចម្លែក
គន្លងគោចររបស់ក្រុមអង្គចម្លែក

បើតាមសម្ដីអ្នកស្រី Andrea Ghez ដែលជាអ្នកនិពន្ធការសិក្សាបានឲ្យដឹងថា អង្គទាំងនេះមើលទៅហាក់ដូចជាឧស្ម័នហើយបញ្ចេញលក្ខណៈដូចជាផ្កាយឯទៀត។ ជាធម្មតា អង្គទាំងនេះទំនងជាហាប់ណែន ប៉ុន្តែពួកវាបានលាតសន្ធឹងត្រដាងនៅពេលចូលទៅក្បែរប្រហោងខ្មៅ ទៅតាមគន្លងគោចរដែលមានរយៈពេលចាប់ពី ១០០ទៅ១,០០០ឆ្នាំ។ អង្គដំបូងគេដែលត្រូវបានគេរកឃើញនៅចំណុចកណ្ដាលកាឡាក់ស៊ីមីលគីវ៉េតាំងពីឆ្នាំ២០០៥ ត្រូវបានគេដាក់ឈ្មោះឲ្យថា G1 និងនៅឆ្នាំ២០១២ គេរកឃើញអង្គទី២ ហើយត្រូវបានគេដាក់ឈ្មោះឲ្យថា G2។ ឥឡូវនេះក្រុមស្រាវជ្រាវរបស់អ្នកស្រី Ghez បានរកឃើញអង្គចំនួន៤បន្ថែមទៀត និងបានកំណត់គន្លងគោចររបស់វាដូចជា G3, G4, G5, និង G6៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T