ផឹកទឹកប៉េងប៉ោះ ១​កែវ/ថ្ងៃ បន្ថយ​សម្ពាធឈាម និងកូលេស្តេរ៉ូល!

//s5.kh1.co/fa/fa9911aeaeff920e552911a6b551634e345f786a.jpg
នារី

 ១៧-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អ្នកស្រាវជ្រាវបញ្ជាក់​ថា Lycopene ជាសារធាតុ​គីមីដែល​ជួយ​ឲ្យ​ប៉េងប៉ោះ​ឡើង​ពណ៌​ក្រហម ជួយ​បង្ការ​ការ​កើតមាន​កំណក នៅ​ជាប់​សរសៃ​អាកទែ ហើយ​បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​ទាប។

នៅ​ខ្មែរយើង សម្រាប់​អ្នក​ចូលចិត្ត​ទឹក​ផ្លែឈើ ភាគច្រើន​ផឹក​ទឹក​ក្រឡុក ឬ​ទឹកក្រូច​ស្រស់ ដែល​ទិញ​នៅ​តាមផ្សារ ឬ​តាម​ផ្លូវ ហើយ​បើ​ធ្វើផឹក​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ ភាគច្រើន ធ្វើ​ទឹក​ការ៉ុត ឬ​ទឹកផ្លែប៉ោម ដែល​សុទ្ធតែ​ល្អសម្រាប់​សុខភាព។ តែ​គ្នាយើង គួរ​សាក​ទឹក​ប៉េងប៉ោះ​ម្ដង ព្រោះ​វាជួយ​ដល់​សម្ពាធ​ឈាម​របស់​យើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ និង​ទន្ដសាស្ត្រ​ក្រុង​តូក្យូ របស់​ជប៉ុន ធ្វើការ​សិក្សា​មួយលើ​មនុស្ស ៤៨១​ នាក់ ដោយ​ឲ្យ​ពួកគេ​ផឹក​អ្វី តាម​ពួកគេ​ចង់​ផឹក និង​កក់​ទុក​របបអាហារ​ដែល​ពួកគេ​ផឹក​ប្រចាំ​ថ្ងៃ។ ក្នុង​នោះ អ្នកចូលរួម​ក្នុង​ការសិក្សា​ភាគច្រើន ផឹកទឹក​ប៉េងប៉ោះ ២០០ ​មីល្លិលីត្រ/ថ្ងៃ ដែល​ទឹកប៉េងប៉ោះគ្មាន​បន្ថែម​អំបិល​នោះ​ទេ។

លទ្ធផលរកឃើញ​ថា សម្ពាធឈាមធ្លាក់ចុះ​ជាមធ្យម ៣% លើ​អ្នក​ចូលរួម​ក្នុង​ការសិក្សា ៩៤ ​នាក់ ដែល​មាន​ជំងឺ​លើស​ឈាម និង​ថប់បារម្ភ​មិន​អាច​ព្យបាល​បាន។ ចំណែក​ក្នុង​ចំណោម​អ្នក​មាន​កូលេស្តេរ៉ូល​ខ្ពស់ មាន​អ្នក​ចូលរួម​ក្នុង​ការសិក្សា ១២៥​នាក់ ធ្លាក់ចុះ​សារធាតុ​ខ្លាញ់​ ជាមធ្យម ៣%។ ជាតិខ្លាញ់​ទាំង​នេះ អាច​ធ្វើ​ឲ្យ​ស្ទះសរសៃ​ឈាម ហើយបណ្ដាល​ឲ្យ​គាំងបេះដូង និង​ដាច់សរសៃ​ឈាមខួរក្បាល។

អ្នកស្រាវជ្រាវបញ្ជាក់​ថា Lycopene ជាសារធាតុ​គីមីដែល​ជួយ​ឲ្យ​ប៉េងប៉ោះ​ឡើង​ពណ៌​ក្រហម ជួយ​បង្ការ​ការ​កើតមាន​កំណក នៅ​ជាប់​សរសៃ​អាកទែ ហើយ​បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​ទាប។ សមាសធាតុ​មួយ​ចំនួន​ទៀតនៅ​ក្នុង​ប៉េងប៉ោះ ជួយ​កាត់បន្ថយ​ការ​ស្រូប​យក​កូលេស្តេរ៉ូលទៅ​ក្នុង​ពោះវៀនតូច និង​សំយោគ​កូលេស្តេរ៉ូលនៅ​ក្នុង​ថ្លើម​ទៀត។

ការសិក្សាបញ្ជាក់​ថា ទឹកប៉េងប៉ោះមាន​អត្ថប្រយោជន៍​ដូចគ្នា​ដល់​សុខភាព​មនុស្ស​គ្រប់វ័យ ​ទាំង​ស្រីទាំងប្រុស។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T