ស្ងាត់ៗ CL បង្ហោះសារអរគុណ Beyonce ដែលផ្ញើកាដូនេះឲ្យនាង!

//s5.kh1.co/5c/5c38f66752c9f2a1f7eafb23103ae336eb699d25.jpg
តារា & កម្សាន្ដ

 ១៧-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បើទោះបីជា CL បានដើរចេញពីផលិតកម្ម YG មកក្លាយខ្លួនជាតារាឯករាជ្យវិញ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់នាងនៅតែមានភាពល្បីល្បាញក្នុងចំណោមអ្នកសិល្បៈដូចគ្នា ជាពិសេសថែមទាំងថ្មីៗនេះ នាងទើបតែទទួលបានអំណោយពីកំពូលតារាចម្រៀងស្រី Beyonce ថែមទៀតផង។

កូរ៉េខាងត្បូង៖ នាពេលថ្មីៗនេះ តារាចម្រៀងទោលស្រី CL អតីតសមាជិកក្រុម 2NE1 បានធ្វើការបង្ហោះនូវរូបថតអំណោយមួយ នៅលើគណនីសង្គមអ៊ីនស្តាក្រាមផ្ទាល់ខ្លួនរបស់នាង ដែលទទួលបានការចាប់អារម្មណ៍មិនតិចទេ ពីសំណាក់អ្នកគាំទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ នេះបើយោងតាមការបង្ហោះរបស់ CL បានឲ្យដឹងថា នាងទើបតែទទួលបានអំណោយពីកំពូលតារាចម្រៀងស្រីលំដាប់ពិភពលោក​ Beyonce ដែលនាងបានរើសដោយផ្ទាល់ដៃ ផ្ញើជូនដល់ CL ជាការរាប់អានគ្នា ដែលអ្នកទាំងពីរបានសហការថតម៉ូតជាមួយគ្នាឲ្យ Ivy Park x Adidas។

តួយ៉ាង បើតាមការសរសេរនៅលើStory របស់ CL នាងបានហៅ Beyonce ថា «បងស្រី» ថែមទៀតផង ដែលអាចបញ្ជាក់បានថា អ្នកទាំងពីរបានចាប់ផ្តើមមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា ចាប់តាំងពីថ្ងៃដំបូងដែលបានថតម៉ូតជាមួយគ្នាមកម៉្លេះ៕

CL
CL
CL
CL
Beyonce
Beyonce
Beyonce
Beyonce
Beyonce ផ្ញើកាដូឲ្យ CL
Beyonce ផ្ញើកាដូឲ្យ CL
Beyonce និង CL ថតម៉ូតជាមួយគ្នា
Beyonce និង CL ថតម៉ូតជាមួយគ្នា
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T