ល្បីខ្លាំងប៉ុណ្ណឹងហើយ នៅមានអ្នកធ្វើបែបនេះ ដាក់ Mario ទៀត មកច្របាច់....

//s5.kh1.co/94/9404864194de508cd6304d8bec1ed8ba07d2ef08.jpg
តារា & កម្សាន្ដ

 ១៧-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Mario Maurer បង្ហាញពីបទពិសោធន៍ដ៏អាក្រក់ ដោយបានជួបនឹងអ្នកគាំទ្រចម្លែកៗមួយចំនួន ដែលដើរទៅចាប់គូទលោក រហូតដល់ត្រូវបានរារាំងដោយក្រុមការងារ

ថៃ៖ តារាល្បីៗជាច្រើន ដែលប្រឡូកនៅក្នុងវិស័យសិល្បៈ ប្រាកដជាបានជួបមនុស្ស ឬអាចនិយាយបានថាជា អ្នកគាំទ្រ ដែលមានជាច្រើនប្រភេទ មានទម្លាប់ផ្សេងៗគ្នា ប៉ុន្តែភាគច្រើនពួកគេគឺជាមនុស្សល្អ តែអ្នកគាំទ្រដែលមានទម្លាប់មិនល្អនោះ ក៏មានមិនតិចដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ដូចជា តារាសម្ដែងថៃដ៏ល្បី លោក Mario Maurer ដែលកាលពីពេលថ្មីៗនេះ បានបង្ហាញ ពីបទពិសោធន៍ដ៏អាក្រក់មួយ ដែលត្រូវបានអ្នកគាំទ្រមួយចំនួនមានទង្វើបែបនេះមកលើរូបលោក ។ 

លោក Mario Maurer បានបង្ហាញថា អ្នកគាំទ្ររបស់លោកភាគច្រើន គឺគួរឱ្យស្រលាញ់ ប៉ុន្តែអ្នកគាំទ្រមានទម្លាប់មិនល្អមួយចំនួនក៏មានដូចគ្នាដែរ ដូចជា អ្នកខ្លះដើរមក ក៏មកច្របាច់គូទ ដែលធ្វើឲ្យរូបលោកមានអារម្មណ៍ចម្លែក។ ដោយសារតែលោក កម្របានជួបអ្នកគាំទ្រប្រភេទនេះ ទើបធ្វើឲ្យលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ថ្នាក់ក្រុមការងារជាច្រើនបាននាំចេញទៅផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Mario Maurer
Mario Maurer
Mario Maurer
Mario Maurer
Mario Maurer
Mario Maurer
Mario Maurer
Mario Maurer
Mario Maurer
Mario Maurer
Mario Maurer
Mario Maurer
Mario Maurer
Mario Maurer
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T