អស្ចារ្យមែន! បុរសម្នាក់ចំណាយពេល ២០០ ម៉ោង ដើម្បីបង្កើតធុងសំរាមដែលអាចបើកទៅមុខបានដូចម៉ូតូ ក្នុងល្បឿននឹកស្មានមិនដល់

//s5.kh1.co/50/5092e096ba2ed1030facf5724a8fd4ecddc21e8e.jpg
បច្ចេកវិទ្យា

 ១៧-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កែច្នៃធុងសំរាម ឲ្យមានម៉ាស៊ីន ព្រមទាំងអាចដំណើការបាន

អង់គេ្លស៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វិស្វករឌីហ្សាញម្នាក់បានបង្តើតស្នាដៃថ្មីមួយប្រកបដោយភាពច្នៃប្រឌិតពិតៗ ដោយសារលោកអាចកែច្នៃពីធុងសំរាមធម្មតាមួយ ឲ្យក្លាយជាធុងសំរាមដែលមានម៉ាស៊ីន ព្រមទាំងអាចបើកទៅមុខបានទៀតផង ដោយចំណាយពេលធ្វើប្រមាណជាង ២០០ ម៉ោង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីពេលថ្មីៗនេះ លោក Andy ដែលជាអ្នកបង្កើតធុងសំរាមកែច្នៃមានវ័យ ២៧ ឆ្នាំរស់នៅ​ Swindon ប្រទេសអង់គេ្លស បានបើកដំណើរការសាកល្បងធុងសំរាមកែច្នៃរបស់ខ្លួនជាលើកដំបូង នៅលើផ្លូវមួយខ្សែរក្បែរនឹងឃ្លាំងឧស្សាហកម្មមួយកន្លែង ដោយអាចរត់បានក្នុងល្បឿនជិត ៥៨ គីឡូម៉ែត្រក្នុងមួយម៉ោង។

តាមសម្ដីរបស់លោក Andy បានប្រាប់ឲ្យដឹងថា ធុងសំរាមកែច្នៃរបស់លោកមួយគ្រឿងនេះ ធ្វើឡើងដោយមិនចំណាយលុយអស់ច្រើននោះទេ។ លោកបានបន្តថា គ្រឿងដែលបានផ្គុំឡើងមានដូចជា កង់មួយឈុត, កែបកង់មួយ, ចង្កូតកង់មួយ និងប្រើម៉ាស៊ីនម៉ូតូដែលមានកម្លាំង ១១០ សេសេ។ ហើយនៅពេលខាងមុខនេះ លោកក៏មានគម្រោងនឹងបង្កើតធុងសំរាមកែច្នៃថ្មីមួយទៀតក្នុងគោលបំណងរៃអង្គាសប្រាក់ ដើម្បីជួយដល់ក្មេងម្នាក់ដែលមានជំងឺកកឈាមក្នុងខួរក្បាលផងដែរ។ លើសពីនេះទៀត លោកក៏មានបំណងបង្កើតវា ដើម្បីបំបែកកំណត់ត្រាពិភពលោកហ្គីនណេសទៀតផងដែលតម្រូវឲ្យលោកធ្វើវាឲ្យល្អដូចលើកទី១ ដែលវាអាចរត់ក្នុងល្បឿន ៣៦ ម៉ាយល៍ក្នុងមួយម៉ោង (៥៧.៩គីឡូម៉ែត្រក្នុងមួយម៉ោង)៕

លោក Andy ជិះធុងសំរាម
លោក Andy ជិះធុងសំរាម
ធុងសំរាមកែច្នៃ
ធុងសំរាមកែច្នៃ
ធុងសំរាមកែច្នៃ
ធុងសំរាមកែច្នៃ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T