ទាក់ទងគ្នាស្ងាត់ៗ ពេលនេះ Golf Pitchaya​ បង្ហាញមុខសង្សារខ្លួនហើយ

//s5.kh1.co/e1/e1b03041b02f9038bbc0062704bd9f173b61392b.jpg
តារា & កម្សាន្ដ

 ១៧-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Golf Pitchaya ពិតជារីករាយខ្លាំងណាស់ ដែលលោកបានបើកបង្ហាញសង្សាររបស់ខ្លួនជាលើកដំបូង នៅក្នុងបណ្ដាញសង្គម បន្ទាប់ពីបានទាក់ទងគ្នាជិតមួយឆ្នាំ

ថៃ៖ តារាចម្រៀងនិងតារាសម្តែងថៃ លោក Golf Pitchaya ជាតារាដែលមានប្រជាប្រិយភាពមួយរូប និងកំពុងតែទទួលបាននូវការគាំទ្រជាច្រើនពីសំណាក់ហ្វេនៗនៅក្នុងវិស័យសិល្បៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែមានភាពល្បីល្បាញនិងជោគជ័យនៅក្នុងវិស័យសិល្បៈនោះទេ​ ចំពោះរឿងស្នេហា របស់លោក Golf Pitchaya វិញ ហាក់មានភាពទៅមុខយ៉ាងរលូន បន្ទាប់ពីលោកបានចេញមកសារភាពថា បេះដូងរបស់លោកកំពុងតែជាប់រវល់។ ដោយសារតែ លោកទើបតែចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយនឹងនារីក្រៅសង្គមសិល្បៈម្នាក់ ដូច្នេះក៏មិនដែលឃើញលោកបង្ហោះរូបគូជាមួយសង្សារនៅលើបណ្ដាញសង្គម Instagram នោះទេ រហូតដល់មានអ្នកគាំទ្រជាច្រើនបានសំណូមពរឲ្យគូស្នេហ៍របស់អ្នកទាំងពីរ បង្ហាញពីរូបភាពផ្អែមល្ហែមខ្លះៗផងដែរ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ លោក Golf Pitchaya បានបង្ហាញភាពភ្ញាក់ផ្អើលមួយសម្រាប់អ្នកគាំទ្រ ដោយបានបង្ហោះរូបភាពជាមួយនឹងគូស្នេហ៍របស់លោកជាលើកដំបូង បន្ទាប់ពីមានទំនាក់ទំនងនឹងគ្នាជិតមួយឆ្នាំមកហើយ ។ នៅក្នុងការបង្ហោះរូបភាពគូស្នេហ៍នេះ ទោះបីជាគ្មានការសរសេរអ្វីក៏ដោយ តែក៏អាចធ្វើឲ្យអ្នកគាំទ្ររបស់លោក បានដឹងថានៅពេលបាននៅក្បែរមនុស្សដែលខ្លួនស្រឡាញ់ នោះពិតជាមានភាពសប្បាយរីករាយយ៉ាងខ្លាំង ព្រោះក្នុងរូបនោះលោកញញឹមរហូតដល់បិទភ្នែក ហើយសម្រាប់សង្សាររបស់លោកវិញ មើលទៅគួរអោយស្រលាញ់និងស្រស់ស្អាតខ្លាំងណាស់៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Golf Pitchaya 
Golf Pitchaya 
Golf Pitchaya 
Golf Pitchaya 
Golf Pitchaya 
Golf Pitchaya 
Golf Pitchaya 
Golf Pitchaya 
Golf Pitchaya 
Golf Pitchaya 
Golf Pitchaya 
Golf Pitchaya 
Golf Pitchaya និង សង្សារ
Golf Pitchaya និង សង្សារ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T