ឡើងកប់! ម៉ាក​ សែនសូនីតា ដឹកដៃគូស្នេហ៍ជាទីស្រលាញ់ទៅថតរូបភាព Pre-Wedding នៅលើឆ្នេរសមុទ្រកម្ពុជាយើង ជាមួយទេសភាពយ៉ាងស្រស់ស្អាត!

//s5.kh1.co/4c/4c633a67c9c9ee2218252961c3a813cb529b11b7.jpg
តារា & កម្សាន្ដ

 ១៧-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ថ្មីៗនេះព័ត៌មានលេចឮថា តារាសម្តែងស្រីរូបស្រស់កញ្ញា ម៉ាក សែនសូនីតា គ្រោងនឹងចូលរោងការនាពេលឆាប់ៗខាងមុខនេះហើយជាមួយនឹងគូស្នេហ៍សំណព្វចិត្តរបស់ខ្លួន ដែលបានស្រលាញ់យល់ចិត្តគ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងនាពេលនេះកញ្ញាក៏បានដឹកដៃគូដណ្ដឹងជាទីស្រលាញ់ ទៅផ្តិតយករូបភាព Pre-Wedding នៅឯឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាមួយនឹងទេសភាពធម្មជាតិរបស់ខ្មែរយើង។ 

ដូចដែលធ្លាប់ដឹងពីកញ្ញាពីមុនមកហើយថា នាងនឹងថតផ្តិតយករូបភាពនៅតាមបណ្តាខេត្តក្រុងជាច្រើនទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង ដោយសារតែកញ្ញាចូលចិត្តទេសភាពក្នុងប្រទេស ហើយក៏ស្រឡាញ់វប្បធម៌របស់ខ្មែរយើងខ្លាំងដូចគ្នាដែរ។ 

មិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បីល្បាញទេ តែតារាសម្តែងកញ្ញា ម៉ាក សែនសូនីតា ក៏ជាតារាមួយដួងដែលតែងតែបង្ហាញនូវការគាំទ្រ និងស្រលាញ់អ្វីដែលជារបស់ប្រទេសខ្លួនផងដែរ ដែលនេះក៏ជាចំណុចធ្វើឱ្យអ្នកគាំទ្រនៅតែស្រលាញ់ ថែមទាំងពេញចិត្តចំពោះកញ្ញាមកដល់បច្ចុប្បន្នផងដែរ៕

ដូច្នេះសូមរង់ចាំមើលបន្តទៅទៀតថា តើកញ្ញាដ៏ស្រស់សោភា ម៉ាក សែនសូនីតា នឹងទៅថតផ្តិតយករូបភាព និងទេសភាពនៅតាមបណ្តាខេត្តណាមួយជាបន្ទាប់ទៀត? 

ដោយពេលនេះតោះមកតាមដានទស្សនារូបភាពដ៏ស្រស់ស្អាតជាច្រើនសន្លឹករបស់កញ្ញា ម៉ាក សែនសូនីតា និងគូដណ្ដឹងនៅលើឆ្នេរសមុទ្រកម្ពុជាយើងទាំងអស់គ្នាដូចខាងក្រោម៖ 

រូបភាព Pre-Wedding របស់កញ្ញា ម៉ាក សែនសូនីតា 

ម៉ាក សែនសូនីតា
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T