ចឹងសោះ! មូលហេតុដែល Xavi គាត់មិនព្រមទៅដឹកនាំ Barcelona គឺដោយសារ…

//s5.kh1.co/84/84548f24c2f68e2f134c9d299b7c9a4358de96ac.jpg
កីទ្បា

 ១៧-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មកដឹងមូលហេតុដែល Xavi ច្រានចោលសំណើទៅដឹកនាំ Barcelona

កាតា៖ ខ្សែបម្រើជើងចាស់ Xavi Hernández ដែលបច្ចុប្បន្នជាគ្រូបង្គោលរបស់ក្រុម Al Sadd នៅលីគកំពូលកាតា បានអះអាងថាគាត់ពិតជាទទួលបានសំណើទៅដឹកនាំក្លិបយក្សអេស្ប៉ាញ Barcelona ពិតមែន តែគាត់បានច្រានចោលនូវសំណើមួយនេះ ដោយយល់ឃើញថាវាហាក់ជាលឿនពេកសម្រាប់គាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Xavi បានថ្លែងក្នុងសន្និសីទកាសែតមុនការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Qatar Cup រវាងក្រុមរបស់លោក និងក្រុម Al Duhail ថា៖

លោក Xavi
លោក Xavi

"មែនហើយ ខ្ញុំពិតជាទទួលលបានសំណើពី Barcelona ពេលដែលជួបពិភាក្សាជាមួយលោក Eric Abidal និងលោក Oscar Grau ប៉ុន្តែខ្ញុំមិនបានយល់ព្រមទេ ព្រោះវាដូចជាលឿនពេកសម្រាប់ខ្ញុំ យ៉ាងណាវានៅតែជាក្ដីស្រមៃរបស់ខ្ញុំក្នុងការទៅដឹកនាំក្រុម Barca នាពេលអនាគត។"

Xavi Hernández 

ជាមួយគ្នានេះដែរ Xavi ក៏បាននិយាយពីចំណាប់អារម្មណ៍របស់ខ្លួន ជុំវិញក្រុម Barcelona តែងតាំងគ្រូបង្វឹកថ្មីលោក Quique Setién ថា៖

"ខ្ញុំពិតជាចូលចិត្តគ្រូបង្វឹកថ្មីរបស់ Barcelona ខ្ញុំពេញចិត្តនូវរបៀបដែលគាត់ដឹកនាំ ហើយខ្ញុំសង្ឃឹមថាគាត់នឹងទទួជោគជ័យជាមួយក្រុមមួយនេះ។"

  Xavi Hernández
លោក Quique Setién
លោក Quique Setién

គួរឲ្យដឹងដែថា លោក Setién បានយល់ព្រមចុះកុងត្រាមកដឹកនាំក្រុមនៅតំបន់កាតាឡាន់មួយនេះ បន្តពីលោក Valverde រហូតដល់ឆ្នាំ២០២២៕

ប្រភព9sportpro

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T