ជក់ចិត្តណាស់! ធ្លាក់ស្វ័យប្រវត្តិហើយ កូរ៉េខាងជើង ឆ្លៀតទាញ វៀតណាម ហាលអាវជាមួយគ្នាទៀត (មានវីដេអូ)

//s5.kh1.co/fc/fc7e77ebff24daca9a5284d2ff49b092d516a782.jpg
កីទ្បា

 ១៧-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងជើង យកឈ្នះ វៀតណាម ចាប់ដៃគ្នាធ្លាក់ត្រឹមវគ្គចែកពូល

ភ្នំពេញ៖ ជើងឯករងកាលពីព្រឹត្តិការណ៍មុន វៀតណាម បានត្រឹមធ្លាក់ក្នុងវគ្គចែកពូលពានរង្វាន់ 2020 AFC U-23 Championship ក្រោយប្រកួតចាញ់កូរ៉េខាងជើង ក្នុងលទ្ធផល ១ទល់នឹង២ កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង វៀតណាម និង កូរ៉េខាងជើង
ការប្រកួតរវាង វៀតណាម និង កូរ៉េខាងជើង

នៅក្នុងការប្រកួតបិទបញ្ចប់ពូល D វៀតណាម ត្រូវការឈ្នះដាច់ខាតដើម្បីធានាកៅអីឡើងទៅកាន់វគ្គបន្ត ខណៈកូរ៉េខាងជើងធ្លាក់ដោយស្វ័យប្រវត្តិ។ យ៉ាងណាមិញ បើទោះបីជាធ្លាក់ស្វ័យប្រវត្តិក៏ដោយប៉ុន្តែ កូរ៉េខាងជើង បានយកឈ្នះ វៀតណាម និងបានធ្វើឲ្យក្រុមមកពីអាស៊ីអាគ្នេយ៍មួយនេះត្រឹមវគ្គចែកពូល។

តារាងចំណាត់ថ្នាក់ពូល D
តារាងចំណាត់ថ្នាក់ពូល D

វៀតណាម ជាអ្នកស៊ុតគ្រាប់បាល់នាំមុខមុន នៅនាទីទី១៦ ដោយកីឡាករ Nguyen Tien Linh។ យ៉ាងណាមិញ កូរ៉េខាងជើងបានវាយបកយកឈ្នះវិញ ២គ្រាប់ដោយការធ្វើឲ្យចូលទីខ្លួនឯងរបស់អ្នកចាំទីវៀតណាម Bui Tien Dung នៅនាទីទី២៧ និងការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករ Chung-Gyu Ri នៅក្នុងម៉ោងបន្ថែមវគ្គទី២។ 

ការប្រកួតរវាង វៀតណាម និង កូរ៉េខាងជើង
ការប្រកួតរវាង វៀតណាម និង កូរ៉េខាងជើង
ការប្រកួតរវាង វៀតណាម និង កូរ៉េខាងជើង
ការប្រកួតរវាង វៀតណាម និង កូរ៉េខាងជើង

ចំណែកឯលទ្ធផលមួយគូទៀតក្នុងពូល D ជាមួយគ្នានេះគឺអារ៉ាប់រួម ស្មើគ្នាជាមួយហ្សកដានី ក្នុងលទ្ធផល ១ទល់នឹង១ និងគឺជាក្រុមទាំងពីរក្នុងពូល D ដែលបានឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ។ 

គួរឲ្យដឹងដែរថា ក្រុមទាំង៨ ដែលបានឡើងទៅកាន់វគ្គបន្តសម្រាប់ព្រឹត្តិការណ៍ 2020 AFC U-23 Championships រួមមាន ម្ចាស់ផ្ទះថៃ, អូស្រ្តាលី, អារ៉ាប៊ីសាអូឌីត, ស៊ីរី, អ៊ូសបេគីស្ថាន, អារ៉ាប់រួម និង ហ្សកដានី៕

ចង់ឃើញថា ការប្រកួតដែល កូរ៉េខាងជើងទាញ វៀតណាម ធ្លាក់ទៅជាមួយគ្នាយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T