ណាត់ជួប(Date) មួយសប្តាហ៍ពីរដង ធ្វើឲ្យទំនាក់ទំនងស្នេហារឹងមាំ

//s5.kh1.co/ef/ef14223868c21eee7392f15d447b4f98f6db0297.jpg
យល់ដឹង

 ១៧-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ចិត្តវិទូនិយាយថា ដៃគូដែលជួបគ្នា (date) មួយអាទិត្យពីរដងធ្វើឲ្យទំនាក់ទំនងស្នេហាល្អប្រសើរ និងរឹងមាំ

គ្រប់គ្នាប្រហែលគិតថា បើបានជួបមនុស្សដែលខ្លួនស្រឡាញ់ ហើយពិតណាស់ចង់នៅក្បែរខ្លួនគេគ្រប់ពេលវេលា។​ ប៉ុន្តែ សម្រាប់មតិខាងវិទ្យាសាស្ត្រឯណោះវិញ ការជួបគ្នា​២ដងក្នុងមួយអាទិត្យ គឺលើសពីគ្រប់គ្រាន់ទៅទៀត។ ខាងក្រោមនេះជាហេតុផល៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ការពារទំនាក់ទំនង "ក្លែងក្លាយ"

© A Walk To Remember / Warner Bros. Production
© A Walk To Remember / Warner Bros. Production

Scott Carroll ដែលជាអ្នកជំនាញផ្នែកវិកលចរិត និងជាអ្នកនិពន្ធសៀវភៅ Don’t Settle: How to Marry the Man You Were Meant For បញ្ជាក់ពីសារៈសំខាន់នៃការជួបគ្នា ២ ដងក្នុងមួយសប្តាហ៍តាំងពីដំបូង។​ គាត់បាននិយាយថា ការជួបគ្នាញឹកញាប់ពេក បង្កអោយមានការធុញថប់អារម្មណ៍ ដែលអាចធ្វើអោយមានបញ្ហាបន្ថែមទៀត ក៏ដូចជាបំផ្លាញទំនាក់ទំនងដ៏ល្អ។ អ្នកប្រហែលជាបង្ខំខ្លួនឯងអោយធ្លាក់ទៅក្នុងទំនាក់ទំនងមិនល្អ បិទបាំងដោយការប្រើប្រាស់អារម្មណ៍របស់ខ្លួន។ ដូចនេះ អ្នកគួរផ្តល់ពេលវេលាខ្លះរវាងការជួបគ្នារបស់អ្នក ដើម្បីអោយអ្នកមានពេលក្នុងការពិនិត្យអោយច្បាស់ចំពោះទំនាក់ទំនងថ្មីថ្មោងនេះ។

២. រក្សាពេលវេលាផ្ទាល់ខ្លួន

© Silver Linings Playbook / IMDb
© Silver Linings Playbook / IMDb

ផ្អែកទៅលើការសិក្សារបស់សាស្ត្រាចារ្យបណ្ឌិត Terri Orbuch ដែលមានឈ្មោះថា​ “The Early Years of Marriage Project” អត្រានៃការលែងលះគឺមានកម្រិតខ្ពស់ជាងរវាងដៃគូ ដែលមានបញ្ហាឯកជនភាព​ (privacy issues) ច្រើនជាងដៃគូដែលមិនសប្បាយចិត្តក្នុងអាពាហ៍ពិពាហ៍ ឬមានបញ្ហាផ្លូវភេទ។ បើសិនជាអ្នកចង់អោយទំនាក់ទំនងមានភាពយូរអង្វែង វាជារឿងសំខាន់ណាស់ក្នុងការរស់នៅជីវិតរបស់អ្នក ទៅតាមអ្វីដែលអ្នកចង់ធ្វើ ជាជាងដើម្បីអ្នកដទៃ។ នៅក្នុងទំនាក់ទំនងស្នេហា អ្នកគួររក្សាភាពឯកជន និងសេរីភាពរបស់ខ្លួន ជាជាងពឹងផ្អែកទៅលើអ្នកដទៃជ្រុលពេក។ ដើម្បីសម្រេចអោយបាន ទុកពេលវេលាប៉ុន្មានថ្ងៃដោយនៅឆ្ងាយពីគ្នា ដឹងច្បាស់ពីតម្រូវការ និងទុកពេលសម្រាប់ "ខ្លួនឯង" ជាពិសេសនៅពេលដែលអ្នកទើបស្គាល់នរណាម្នាក់ថ្មី។

៣. ផ្តល់ពេលវេលាសម្រាប់យល់ពីគ្នាប្រសើរជាងមុន

© Vanilla Sky / Paramount Pictures
© Vanilla Sky / Paramount Pictures

អ្នកមិនចាំបាច់មានទំនាក់ទំនងជាមួយគ្នាគ្រប់វិនាទី ដើម្បីស្គាល់មនុស្សម្នាក់ច្បាស់ជាងមុន ឬបង្កើតទំនាក់ទំនងភ្លាមៗនោះទេ។ បើទំនាក់ទំនងរបស់អ្នកនឹងយូរអង្វែង វាជារឿងល្អបំផុតក្នុងការសម្រាកចិត្តកាយ និងប្រើប្រាស់ពេលវេលាជាមួយគ្នាអោយដល់កម្រិតល្អបំផុត ហើយត្រូវចងចាំថា ក្នុងករណីពិសេស អ្នកនឹងចំណាយពេលវេលាមួយជីវិតជាមួយគ្នា។ អ្នកជំនាញម្នាក់ទៀតឈ្មោះ Seth Meyers ក៏បាននិយាយថា ការដែលផ្តល់ពេលវេលាអោយគ្នាដើម្បីបង្ហាញគ្នានូវខ្លួនឯងពិត នឹងកាត់បន្ថយការខូចចិត្តពេលបែកបាក់ និងទុកពេលអោយអ្នកឆ្លុះបញ្ចាំងពីខ្លួនឯង ដោយសារអ្នកមានពេលវេលាគ្រប់គ្រាន់។

៤. ទុកពេលអោយអ្នកបង្កើតមិត្តភាព

© Girls / HBO
© Girls / HBO

ការសិក្សាស្រាវជ្រាវផ្នែកចិត្តសាស្ត្រឆ្នាំ ២០១៤ បានបង្ហាញថា ដៃគូដែលបានបង្ហាញប្រាប់គ្នាថាជាមិត្តជិតស្និទ្ធិ (close friends) រក្សាទំនាក់ទំនងប្រសើរជាង បើប្រៀបធៀបនឹងដៃគូដែលគិតថាខ្លួនជាគូជីវិត (soulmates)។ ទោះជាវាស្តាប់ទៅមិនមែនដូចរឿងស្នេហារូ៉មែនទិក ការតភ្ជាប់ជាមួយអ្នកដទៃនៅកម្រិតផ្ទាល់ខ្លួន (personal level) អាចជួយអ្នកអោយមានទំនាក់ទំនងស្នេហាយូរអង្វែង។

នៅពេលដែលអ្នកជួបអ្នកណាម្នាក់ដែលពិសេស ព្យាយាមស្គាល់គាត់ដោយសន្សឹមៗ។ Seth Meyers បាននិយាយថា៖ "វិធីដ៏ល្អបំផុតក្នុងការរក្សាទំនាក់ទំនងស្នេហាថ្មី គឺការចេះប្រុងប្រយ័ត្ន និងមិនជួបគ្នាញឹកញាប់ពេកទេ។ នៅពេលដែលអ្នកជួបមិត្តថ្មីណាម្នាក់ ជាឧទាហរណ៍ អ្នកប្រហែលជាមិនត្រូវប្រញាប់ក្នុងការជួបគាត់ពីរ ឬបីដងក្នុងមួយសប្តាហ៍នោះដែរ។"  

ប្រភពBright Side

Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T