កុំចេះតែហ៊ាន! បុរសម្នាក់ត្រូវដេកគុកក្នុងប្រទេសអេហ្ស៊ីប៥ថ្ងៃ ក្រោយពីគាត់បានឡើង​ប្រាសាទបុរាណពីរ៉ាមីត ដើម្បីថត​សែលហ្វី

//s5.kh1.co/70/70cf254092181ad4d8e80523e4d75c20f5249c9c.jpg
សង្គម

 ១៧-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

YouTuber មួយរួប​ បានចំណាយពេល៥ថ្ងៃដេកក្នុងគុក ក្រោយពីគាត់សម្រេចចិត្តឡើងទៅលើកំពូលប្រាសាទពីរ៉ាមីត

រុស្ស៊ី៖ លោក Vitaly Zdorovetskiy ដែល​ជាកូនកាត់អាមេរិក-រុស្ស៊ីអាយុ២៧ឆ្នាំ និងជា YouTuber មួយរួប​ បានចែករំលែករូបភាពមួយចំនួននៅលើបណ្តាញសង្គម Instagram របស់គាត់ព្រមទាំងបានសរសេររៀបរាប់ថា “រយៈពេលប្រាំថ្ងៃ ដែលគាត់បានចំណាយពេលដេកក្នុងគុកនោះ វាពិតជា​អាក្រក់បំផុត ហើយគាត់ក៏មិនចង់ឲ្យរឿងនេះ កើតមានឡើងចំពោះអ្នកណាម្នាក់ទៀតឡើយ” ។ ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី គាត់បានប្រាប់ទៅអ្នក​គាំទ្ររបស់គាត់ចំនួន ៣.១ លាននាក់ថា គាត់មិនសោកស្តាយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទេសភាពពីលើ​កំពូល​ប្រាសាទពីរ៉ាមីត
ទេសភាពពីលើ​កំពូល​ប្រាសាទពីរ៉ាមីត

គាត់បានសរសេរបន្ថែមទៀតថា៖

គ្មានពាក្យអ្វីដែលខ្ញុំអាចពន្យល់ ពីអ្វីដែលខ្ញុំទើបតែបានឆ្លងកាត់កាលពី ៥ ថ្ងៃមុននោះទេ។ ខ្ញុំធ្លាប់ជាប់ពន្ធនាគារច្រើនដងហើយ ប៉ុន្តែ​ម្តងនេះវាពិតជាអាក្រក់បំផុត។ ខ្ញុំបានឃើញរឿងគួរឱ្យរន្ធត់ ហើយខ្ញុំមិនចង់អោយរឿងនេះកើតឡើងចំពោះអ្នកណាម្នាក់ដែរ។ ខ្ញុំបានធ្វើវា​ឡើងក្នុងន័យល្អទេ ហើយឆាប់ៗនេះខ្ញុំនឹងចែកចាយវីដេអូទាំង​អស់ ដើម្បីឱ្យពិភពលោកទាំងមូលមើលឃើញ។​

លោក ​Vitaly Zdorovetskiy ​ចាប់គុក​៥ ថ្ងៃនៅអេហ្ស៊ីប
លោក ​Vitaly Zdorovetskiy ​ចាប់គុក​៥ ថ្ងៃនៅអេហ្ស៊ីប

គួររម្លឹកផងដែរ រដ្ឋសភារបស់អេហ្ស៊ីបបានធ្វើ​ច្បាប់មួយកាលពីខែវិច្ឆិកា ដែលក្នុងនោះបាន​កំណត់ថា ការឡើងទៅលើកំពូលពីរ៉ាមីតគឺជាការបំពានច្បាប់​។

បើយើងតាម​សារព័ត៌មាន Ahram Online បានឱ្យដឹងទៀតថា តុលាការរបស់ប្រទេសនេះ​បានសំរេចថា​​ ប្រសិនបើមាននរណាហ៊ានឡើងទៅលើ​ប្រាសាទបុរាណ គឺអាចនឹងប្រឈមមុខការជាប់ពន្ធធនាគារយ៉ាងហោចណាស់១ខែ ឬពិន័យជាប្រាក់ពី ៦៣០​ ដល់​៦០០០ ដុល្លារ៕

​លោក Vitaly Zdorovetskiy ត្រូវសន្តិសុខដេញចាប់ ខណៈពេលកំពុងឡើងទៅលើប្រាសាទ
​លោក Vitaly Zdorovetskiy ត្រូវសន្តិសុខដេញចាប់ ខណៈពេលកំពុងឡើងទៅលើប្រាសាទ
រូបថតរបស់លោក Vitaly Zdorovetskiy កំពុងឡើងទៅលើប្រាសាទ
រូបថតរបស់លោក Vitaly Zdorovetskiy កំពុងឡើងទៅលើប្រាសាទ

​​

Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T