ហួសចិត្ត! បុរសម្នាក់ ខំលេបអន្ទង់រស់ចូលក្នុងពោះដើម្បីព្យាបាលការទល់លាមក តែលទ្ធផលចុងក្រោយបែរជាត្រូវខកបំណង... (មានវីដេអូ)

//s5.kh1.co/8b/8ba73e123118ca946ecb790be3d2e16a3834fc16.png
សង្គម

 ១៧-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ស្ទើរបាត់បង់ជីវិត ព្រោះចង់ព្យាបាលការទល់លាមកតាមបែបបុរាណ ដោយលេបអន្ទង់រស់ចូលក្នុងពោះ

ចិន៖ ហេតុការណ៍មួយបានបង្កឲ្យមានការភ្ញាក់ផ្អើល ក្រោយមានបុរសដែលជាជនជាតិចិនម្នាក់ ស្ទើរតែនឹងបាត់បង់ជីវិត ដោយសារការលេបអន្ទង់រស់ពីរក្បាលចូលក្នុងពោះ ព្រោះមូលហេតុចង់ព្យាបាលបញ្ហាទល់លាមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពព័ត៌មាន បុរសវ័យ ៥១ ឆ្នាំម្នាក់មិនត្រូវបានបញ្ជាញឈ្មោះ បានប្រើប្រាស់វិធីសាស្ត្រព្យាបាលការទល់លាមកតាមបែបបុរាណម៉្យាង ដោយលេបអន្ទង់ដែលមានជីវិតចំនួនពីរក្បាល មានទំហំធំល្មមចូលទៅក្នុងពោះវៀនធំ​។ លោករំពឹងថា អន្ទង់ទាំងនោះនឹងអាចជួយរុញលាមកដែលរឹងនៅក្នុងពោះវៀនធំ ព្រមទាំងអាចជួយពង្រីកក្រពេញប្រូស្តាតរបស់គាត់ដើម្បីឲ្យការបន្ទោបង់មានភាពងាយស្រួល។ ប៉ុន្តែបន្ទាប់ពីលោកលេបវាចូលហើយ ក៏ស្រាប់តែមានអារម្មណ៍ថាឈឺចាប់នៅត្រង់ពោះវៀនធំភ្លាមៗតែម្ដង។

ក្រុមគ្រូពេទ្យកំពុងធ្វើការវះកាត់
ក្រុមគ្រូពេទ្យកំពុងធ្វើការវះកាត់

ប្រភពដដែលបន្តថា បន្ទាប់ពីបុរសខាងលើ បានលេបអន្ទង់ទាំងពីរក្បាលនោះចូលទៅក្នុងពោះអស់រយៈពេល ២៤ ម៉ោងរួចមក ការឈឺចាប់ដោយសារការរុកត្រសុលរបស់សត្វអន្ទង់ បានបង្ខំឲ្យលោកសម្រេចចិត្តទៅព្យាបាលនៅមន្ទីរពេទ្យខេត្តណានជីង។

តាមរយៈការថតកាំរស្មីអ៊ិច និងក្រោមការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យរួចមក បានរកឃើញថាផ្នែកមួយនៃពោះវៀនរបស់បុរសខាងលើ ត្រូវបានដាច់ធ្លុះ និងមានប្រហោងប្រមាណ ២សង់ទីម៉ែត្រ។ ​​​​​​​​​​​​​​​​​​​​​​​​មួយវិញទៀត គាត់ក៏អាចប្រឈមនឹងការឆ្លងបាក់តេរី ដែលប៉ះពាល់ដល់អាយុជីវិតទៀតផង៕

មានវីដេអូខាងក្រោមនេះ៖

រូបភាពកាំរស្មីអុិចខាងស្ដាំ
រូបភាពកាំរស្មីអុិចខាងស្ដាំ
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T