ខ្លោចចិត្តណាស់! ពេលបានដឹងថា និស្សិតពេទ្យ សង្ស័យសង្សារបាញ់សម្លាប់ ខ្វះតែប៉ុន្មានខែទៀត នឹងចូលរោងការហើយ បែរជាជួបរឿងបែបនេះទៅវិញ

//s5.kh1.co/16/16df0b5355da50030e5b5823997a80fc0b2fb408.jpg
សង្គម

 ១៧-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

សង្វេកណាស់! អ្នកស្គាល់និងបងប្អូន សឹងតែមិនជឿថា និស្សិតពេទ្យរូបនេះ ត្រូវបានជនសង្ស័យជាសង្សារបាញ់សម្លាប់ទេ ព្រោះកាលនៅរស់ស្រលាញ់គ្នាណាស់ ហើយខ្វះតែប៉ុន្មានខែទៀតចូលរោងការហើយ

ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ បានផ្ទុះរឿងរ៉ាវដ៏កក្រើកមួយ ក្រោយពីមានពត៌មានថា និស្សិតពេទ្យមួយរូប និងជាអ្នកលក់អនឡាញ មានឈ្មោះថា ស៊ុន ឌីណា ភេទស្រី អាយុ២៦ឆ្នាំ ត្រូវបានគេសង្ស័យថា សង្សារបាញ់សម្លាប់ ព្រោះតែភ្លើងប្រច័ណ្ឌ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីមានរឿងបែបនេះភ្លាម ជនសង្ស័យដែលជាអ្នកបង្កហេតុ បានព្យាយាមយក ជនរងគ្រោះទៅមន្ទីរពេទ្យដែរ តែបានដាច់ខ្យល់ពាក់កណ្ដាលផ្លូវបាត់ទៅ ហើយរូបគេក៏បានរត់គេចខ្លួន បាត់ស្រមោលឈឹង។

មកទល់នឹងពេលនឹងនេះដែរ នារីរងគ្រោះត្រូវបានគេស្គាល់ថា មានគណនីហ្វេសប៊ុកឈ្មោះ Emmy Emmy ហើយអ្វីដែលពិសេសនោះគឺ រូបនាងខ្វះតែប៉ុន្មានខែទៀតតែប៉ុណ្ណោះ នឹងត្រូវចូលរោងការជាមួយ បុរសដែលជាជនសង្ស័យនោះហើយ។

ក្នុងនោះដែរ បើមើលតាមរយៈបណ្ដាញសង្គម គេឃើញថា និស្សិតពេទ្យរូបនោះ និងបុរសជាម្ចាស់បេះដូង បានស្រលាញ់គ្នាយូរឆ្នាំមកហើយ និងមានការយល់ចិត្តគ្នាខ្លាំងណាស់ តែងតែបង្ហោះរូបភាពស្វីតៗ ជាមួយគ្នាជានិច្ច មិនសមនឹងជួបរឿង អកុសលបែបនេះសោះ៕

ជនរងគ្រោះ
ជនរងគ្រោះ
ជនរងគ្រោះ
ជនរងគ្រោះ
ជនរងគ្រោះ
ជនរងគ្រោះ
ជនរងគ្រោះ
ជនរងគ្រោះ
ជនរងគ្រោះ
ជនរងគ្រោះ
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
ជនរងគ្រោះ និងគូដណ្ដឹង
ជនរងគ្រោះ និងគូដណ្ដឹង
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T